CEO JEON 40

158 10 0
                                    


ភាគទី40

" ពេលណាបងឯងឈប់មើលរូបថតនឹងទៅមើលចុះគ្មានអីគួរអោយស្អាតផង " ហូប៊ីព្យាយាមតាមទាញយករូបនោះមកវិញតែជុងហ្គុកមិនព្រមអោយខ្លួនសោះដោយសារតែរូបនឹងធ្វើអោយរាងតូចនេះខឹងនឹងគេខ្លំាងណាស់។

" វាគួរអោយស្រឡាញ់សឹងអី... មើលមុខរបស់អូនចុះហិហិ... "

" ចុះនរណាមិនភ្ញាក់បើនៅសុខៗមកថើបគេចឹងនោះគួរអោយខ្មាស់ណាស់វាសមតែចេញមកស្អាតបែរជាចេញមុខដូចឆ្គួតចឹង...  "

ហូប៊ីងរដោយសារតែរូបនឹងវាមិនត្រូវនឹងចិត្តរបស់ខ្លួនហើយអីដែលសំខាន់សមតែចេញមកមើលទៅវាផ្អែមល្អែមដូចជាការថើបតែចេញមកបែរជាភ្នែករបស់ខ្លួនស្លឺទៅវិញតែបែរជាជុងហ្គុកសង្ហារជាងខ្លួននរណាមិនខឹងថតពីរនាក់ស្អាតតែគេទៅវិញ។

ឌឹប... ដោយការដើរទៅត្រុយអមនឹងរាងក្រាស់ដែលកំពុងតែមើលរូបថតមិនបានមើលមុខតែពេលបានលឺសម្លេងបុកគ្នាគេក៏ដកភ្នែកតែក៏បានឃើញរាងតូចដួលអុកគូទបាត់ទៅហើយ...

" យ៉ាងមិចហើយ... មានត្រូវត្រង់ណាអត់ "
" អូនមិនអីទេ? " ហូប៊ីនិយាយតែក៏ងាកទៅមើលដោយដឹងថាជានរណាចឹងហើយក៏មិនមាត់ហើយណាមួយពេលនេះរាងក្រាស់ក៏នូវដូចគ្នាចឹងហើយគេមិនចង់អោយមានរឿងវែងជាងនេះ។
" ដើរមកបុកគេហើយនូវមិនសូមទោសទៀត "
" តោះពួកយើងទៅផ្ទះវិញល្អជាងប៉ាប្រហែលរងចំាហើយកុំមានរឿងជាមួយពួកវាអីតោះ...  " ហូប៊ីចូលទៅទាញដៃរបស់ជុងហ្គុកហើយក៏ដើរចេញដោយមិនចង់អោយមានរឿងពិតមែនណាមួយក៏គ្មានអីធំដុំផង។

" ប្រញាប់ម្លេះយើងមិនទាន់និយាយគ្នាទេ... "
" យើងវាគ្មានអីនិយាយជាមួយឯង... "
" ឆាប់លែងដៃរបស់ឯងទៅ " ជុងហ្គុកស្រែកមួយទំហឹងដោយសារតែប្រុសម្នាក់នោះបានចាប់ដៃរបស់ហូប៊ីធ្វើអោយគេនេះខឹងតែម្តងដល់ថ្នាក់កញ្ឆក់អូលយករាងតូចមកឈរពីក្រោយខ្លួន...

" ប្រុសម្នាក់នេះជាប្តីឯងមែនទេ? នេះទៅសេអ៊ូលគឺទៅលក់ខ្លួនចឹងទេ? បើចឹងមិចមិនមករកយើងទៅវាអាចនឹងស្រួលគ្រប់យ៉ាង " សម្តីនេះដែលនិយាយចេញមកវាក៏ធ្វើអោយរាងតូចនេះឈឺចិត្តណាស់ដល់ថ្នាក់ចាប់ដៃរបស់ជុងហ្គុកយ៉ាងណែនតែម្តងហើយវាក៏បានធ្វើអោយរាងក្រាស់ដឹងថាហូប៊ីមិនអាចទទួលបានសម្តីមួយនេះ។

☘️CEO JEON🥀Where stories live. Discover now