CEO JEON 22

156 18 3
                                    

ភាគទី22

ឡានទំនើបដែលកំពុងតែបើកចេញពីចំណតឡានដោយមានមនុស្សពីរនាក់ដែលកំពុងតែអង្គុយនៅក្នុងដោយភាពស្ងប់ស្ងាត់មិនមាននរណាម្នាក់និយាយអីនោះទេសូម្បីតែហូប៊ីក៏មិនមាត់ដូចគ្នាគេកំពុងតែអង្គុយស្ងៀមសូម្បីតែកំម្រើកខ្លួនក៏មិនកំម្រើកផង។

ការចំណាយពេលជាយូរនៅលើដងផ្លូវទើបពេលនេះពួកគេក៏បានមកដល់មុខសណ្ឋាគារដល់ធំព្រោះគេជាភ្លៀវពិសេសរបស់ជុងហ្គុកចឹងហើយទើបគេត្រូវមកជួបដោយផ្ទាល់ហើយវាក៏ជារឿងសំខាន់ទើបគេតំរូវមកនិយាយជាមួយដោយមិនទុកចិត្តអោយនរណាក្រៅពីខ្លួនឯង។

រាងតូចដែលកំពុងតែរត់តាមអ្នកដែលដើរបោះជំហានវែងៗវាក៏ធ្វើអោយខ្លួននេះរត់តាមត្រុតៗមិនចង់ទាន់ផងអមនឹងឯកសារដែលកាន់នៅក្នុងដៃទៀតវាក៏ធ្ងន់ណាមួយពេញមួយព្រឹកហើយគេរត់ចុះឡើងរហូត...

" លោកប្រធាន... លោកប្រធាន... " ហូប៊ីស្រែកអ្នកដែលដើរពីមុខខ្លួនធ្វើអោយគេឈប់មុននឹងបែបមកមើលអ្នកដែលរត់មកតាមពីក្រោយខ្លួនដោយមិនយល់ថាគេហៅមានការអី...

" ខ្ញុំសូមទៅបន្ទប់ទឹកសិន "

" ចឹងអោយ... " រាងក្រាស់និយាយមិនទាន់នឹងចប់ផងហូប៊ីនេះក៏រត់ត្រុយដោយយកឯកសាររបស់ខ្លួនដែលមាននៅក្នុងដៃនោះទៅជាមួយដោយជុងហ្គុកនេះគិតថានឹងយកវាពីដៃគេតែគេបែបជានំាទៅបាត់ដោយមិនចំាស្តាប់សំម្តីរបស់គេសិនទេ?

ជុងហ្គុកក៏ដើរទៅបន្ទប់មុខទំាងដែលហួសចិត្តជាខ្លំាងព្រោះថាវាគ្រប់ពេលហើយដែលរាងតូចមិនដែលនៅឈរស្តាប់ខ្លួនអោយចប់សំម្តីនោះទេ? ហើយក៏ចូលចិត្តនិយាយកាត់សំម្តីរបស់ខ្លួនរហូតវាក៏ធ្វើអោយខ្លួននេះអស់អីនឹងនិយាយដូចគ្នា...

ហូប៊ីដែលរត់មកចូលក្នុងបន្ទប់ទឹកគឺគេភិតភ័យដោយមានអារម្មណ៍ថាមិនស្រួលក្នុងខ្លួនទើបគេរត់មកបន្ទប់ដោយភ្លេចគិតថាខ្លួនយកឯកសារមកជាមួយទើបតំរូវអោយខ្លួនយកវាមកដាក់នៅលើឡាប៊ូលាងដៃសិន...

" នេះនៅសុខៗក៏វាប្រែប្រួលចឹង " ហូប៊ីបានសំងំនៅក្នុងបន្ទប់មួយស្ទុះដោយរងចំាអោយអារម្មណ៍របស់ខ្លួនវាបានស្ងាប់បន្តិចមុននឹងបើកទា្វរចេញមកវិញតែក៏បើកភ្នែកធំៗមុននឹងរត់ទៅមើលឯកសារដែលខ្លួនទុកចោលតែវាក៏ត្រូវជ្រុះធ្លាក់ពេញឥដ្ឋ...

☘️CEO JEON🥀Where stories live. Discover now