CEO JEON 35

155 11 0
                                    


ភាគទី35

ឡានដែលបានមកឈប់នៅអាគារមួយកន្លែងមុននឹងរត់សំដៅទៅរកបន្ទប់របស់ហូប៊ីដោយដឹងថាគេអាចនឹងមកសំងំយំនៅក្នុងផ្ទះហើយតែការគិតរបស់រាងក្រាស់វាខុសពីការគិតរបស់ខ្លួនដោយពេលនេះគេឈរនៅពីមុខបន្ទប់រាប់ម៉ោងហើយអមនឹងការចុចតេសឹងតែបែកដៃនៅតែមិនមានការតបតត្រលប់មកវិញសោះវាក៏កាន់តែធ្វើអោយគេព្រួយបារម្ភនៅក្នុងចិត្តណាស់ដែលរាងតូចបាត់ស្រមោលមិនឃើញត្រលប់មកវិញ។

" លើកទូរស្ទព៍បងទៅ... ពេលនេះអូននៅឯណា... "

ជុងហ្គុកទំម្លាក់ខ្លួនអង្គុយយាមនៅពីមុខទ្វារដោយដៃនៅតែប្រឹងចុចតេទោះជាពេលនេះទាក់ទងលែងបានក៏គេនៅតែព្យាយាមដដែលដោយមិនព្រមគិតថានឹងត្រលប់ទៅវិញនោះទេគេនៅអង្គុយកន្លែងដដែលដោយពេលដែលរាងតូចមកគេនឹងនិយាយប្រាប់គ្រប់យ៉ាង...

ងាកមកមើលអ្នកដែលកំពុងតែបន្តដំណើរទៅស្រុករបស់ខ្លួនវិញដោយគ្មានសូម្បីតែប្រលឹងជាប់នឹងរាងកាយរបស់គេនោះទេគឺថាតំាងពីរត់ចេញពីក្រុមហ៊ុនមកដល់ពេលនេះគឺថាខ្លួនយំរហូតដោយចិត្តព្យាយាមហាមឃាត់ដែលតែវាមិនអាចគឺនៅតែបន្តហូរស្រក់ចុះមកកាត់ថ្ពាល់របស់ខ្លួនទោះជាខំជូតវានៅតែមិនអាចដាច់សោះ...

ទីក្រុងអ៊ុលសាន

មេឃកាន់តែងងឹតបន្តើរៗតែអីដែលនឹកមិនស្មានដល់គឺថារាងតូចដែលពេលនេះគឺអង្គុយដូចជារូបចំម្លាក់ដែលកំពុងតែយាមផ្ទះរបស់ខ្លួនចឹងដោយសារតែការប្រញាប់របស់ខ្លួនរត់មកដោយមិនបានយកអីមកតាមខ្លួនក្រៅពីរូបរាងមួយនេះចឹងហើយគេត្រូវរងចំាប៉ារបស់ខ្លួនត្រលប់មកវិញ។

" ប៊ី... "
" លោកប៉ា... ហ្ហឹកៗ... " រាងតូចដែលបានលឺសម្លេងមួយនោះក៏ប្រញាប់ក្រោបហើយក៏រត់ទៅអោបប៉ារបស់ខ្លួនយ៉ាងណែនអមនឹងទឹកភ្នែកដែលហូរមកយ៉ាងរហាមតែម្តង។

ពេលដែលបានឃើញវត្តមានរបស់កូននៅក្នុងសភាពបែបនេះវាក៏ធ្វើអោយគាត់មានអារម្មណ៍មិនស្រណុកដូចគ្នាដោយមិនទាន់នឹងហាលមាត់សួរនំាកូននោះទេដែលនៅសុខៗគេមកដល់ផ្ទះទំាងមានទឹកភ្នែកបែបនេះហើយក៏មិនដឹងថាគេកើតអីដូចគ្នា។

☘️CEO JEON🥀Where stories live. Discover now