CEO JEON 18

168 11 0
                                    


ភាគទី18

ថ្ងៃថ្មីមកដល់

នៅក្នុងបន្ទប់តូចល្មមដែលមានមនុស្សពីរនាក់កំពុងតែគេងនៅលើសាឡុងជាមួយគ្នាដោយមនុស្សម្នាក់កំពុងតែគេងសង្កត់ពីលើមនុស្សម្នាក់ទៀតដែលមានមាឌតូចល្អិតសឹងតែបាត់ស្រមោលគេទៅហើយ...

( នេះបន្ទប់យើងបន្តក្លិនមែនទេ? ហើយនរណាគេមកប្តូរវាពិតជាក្រអូបណាស់ )

ជុងហ្គុកដែលកំពុងតែឈ្មុលស្រក់ក្លិនដែលកំពុងតែហោះចូលមកក្នុងច្រមុះរបស់ខ្លួនដោយមិនទាន់នឹងបើកភ្នែកនោះទេ? ព្រោះថាវាជាក្លិនដែលធ្វើអោយខ្លួននេះភ្ញាក់ឡើងមកបែបជាទទួលបានអារម្មណ៍ស្រស់ស្រាយខ្លំាងណាស់...

" លោកប្រធានគឺខ្ញុំទេ? "

គ្រាន់តែបានលឺសម្លេងតូចដែលនិយាយចេញមកភ្លាមធ្វើអោយអ្នកដែលកំពុងតែហិតក្លិនដែលវាក្រអូបនោះបែបជាភ្ញាក់បើកភ្នែកយ៉ាងលឿនតែក៏ក្រោបសន្ទុះដូចជាបានឃើញខ្មោចលងចឹងដល់ថ្នាក់ភ្លឹកអស់ស្មារតី...

" នេះយើងមកទីនេះបានយ៉ាងម៉េច " បបូរមាត់ក្រាស់ពោលចេញមកបន្ទប់ពីប្រមូលអារម្មណ៍របស់ខ្លួនត្រលប់មកវិញហើយក៏សួរទៅកាន់អ្នកដែលក្រោបហើយកំពុងតែពន់ខ្លួនដោយសារតែការចុករោយ...

" យប់មិនលោកប្រធានស្រវឹងខ្លំាងណាស់ហើយខ្ញុំក៏មិនដឹងថាផ្ទះលោកប្រធានទៅតាមផ្លូវណាទើបនំាមកទីនេះតែម្តងទៅ " ហូប៊ីនិយាយប្រាប់ទៅតាមអ្វីដែលខ្លួនបានដឹងហើយនឹងរឿងដែលបានកើតឡើងទៅមនុស្សម្នាក់ដែលនៅអង្គុយដូចជាមិនចងចំាអីសោះ។

" នេះយើងបានតេហៅឯង... ហើយចុះម៉េចក៏យើងមកគេងលើឯងទៅវិញវាមានរឿងអី...នេះគេងចឹងឯងមិនពិបាកទេអីម៉េចក៏មិនដាល់យើងទៅចេះនៅស្ងៀមទៅកើត " ជុងហ្គុកបែបជាមកថាអោយហូប៊ីតែវាក៏ត្រូវម្យ៉ាងដែលតែថាធ្វើមើលតែគេចង់ណាស់ចឹងបើច្រានហើយនៅតែមិនបានផលហើយនៅកាន់តែពិបាកជាងស្អីទៅទៀត។

" លោកប្រធានគិតថាគេងចឹងស្រួលមែនទេវាដូចជាយកដុំថ្មមកសង្កត់ពីលើខ្លួនចឹងមនុស្សស្អីធ្ងន់អោយដូចដំរីចឹង... "

ហូប៊ីក្រោបដើរចេញមុននឹងដើរចូលបន្ទប់របស់ខ្លួនតែវានៅសិត្ថនៅក្នុងកែវភ្នែករបស់រាងក្រាស់នៅឡើយដោយសារតែដំណើរហើយនឹងការស្លៀកពាក់របស់គេនឹងហើយដែលធ្វើអោយប្រុសម្នាក់នេះងាកមកវិញភ្លាមៗ

☘️CEO JEON🥀Where stories live. Discover now