CEO JEON 12

101 6 0
                                    

ភាគទី12

មួយអាទិត្យក្រោយ

នៅក្នុងក្លឹប

រាងតូចដែលរត់មកទំាងតត់ក្រហល់ជាខ្លំាងព្រោះតែខ្លួនទទួលបានទូរស្ទព៍ហើយក៏ចេញមកទំាងប្រញាប់ណាស់ដើម្បីមកជួបនឹងមនុស្សម្នាក់ដោយសារតែគេវាជាការគំរាមព្រោះតែខ្លួនមិនចង់មកទីនេះតែក៏តំរូវមកអោយបានអីដែលសំខាន់គឺថាខ្លួនក៏មានជាប់នឹងឯកសារមកដែរ...

" នេះចុមជាឆ្គួតហើយបើឯកសារនឹងប្រញាប់ណាស់ចឹងអោយខ្ញុំយកទៅផ្ទះអត់ទេ? ហៅឯងមកទីនេះធ្វើស្អី... "

រាងតូចដើរចូលមកក្នុងក្លឹបរាត្រីនេះធ្វើអោយខ្លួននេះបុកពោះតែម្តងណាមួយខ្លួនមិនចូលចិត្តនោះទេ? កន្លែងបែបនឹងហើយក៏មិនជាចំណង់របស់ខ្លួនដូចគ្នា។

ពេលនេះរាងតូចក៏បានមកដល់បន្ទប់មួយដែលធំបំផុតហើយក៏មានរបស់របបជាច្រើននៅក្នុងនឹងដូចគ្នាមិនថាគ្រឿងញុំាហើយនឹងស្រានោះទេវាមានទំាងអស់ហើយក៏សុទ្ធតែជារបស់ថ្លៃទំាងអស់...

" នេះគាត់មិនទាន់មកទេតែថាគាត់រងចំាខ្ញុំឬមួយចូលបន្ទប់ខុសត្រូវហើយតើស៎...201... របស់នេះញុំាបានអត់មើលទៅទំនងណាស់ " ហូប៊ីក៏ទម្លាក់របស់ចោលមុននឹងលូកដៃទៅទាញយករបស់មកញុំាយ៉ាងរីករាយបំផុតណាមួយគេក៏ឃ្លានដូចគ្នា...

មួយសន្ទះក្រោយមក

ក្រាក... សម្លេងបើកទ្វារក៏បន្លឺឡើងទើបរាងតូចដែលកំពុងតែរវល់នឹងការញុំារបស់ខ្លួននោះក៏ប្រញាប់ជូតមាត់អោយស្អាតដោយដឹងថាប្រហែលជាអ្នកដែលខ្លួនរងចំានោះនឹងមកដល់ហើយ...

" លោកប្រធានហេតុអី... "

ហូប៊ីនេះប្រញាប់ហាលមាត់និយាយមុនដោយមិនទាន់នឹងបានឃើញមុខអ្នកដែលដើរចូលមកនោះទេ? តែក៏ស្ងាត់មាត់ពេលដែលបានឃើញនឹងមនុស្សស្រីម្នាក់ដែលដើរចូលមកទៅវិញ។

ក្អឹត...សម្លេងលេបទឹកមាត់អោយសើមកបន្តិចមុននឹងហាលនិយាយដោយមិនដឹងថានាងចូលមកធ្វើស្អី...

" សូមទោសអ្នកនាងចូលមកខុសបន្ទប់ទេដឹង..."

" ក្រែងនេះជាបន្ទប់201ត្រូវអត់ហើយលោកមានឈ្មោះថាហូស៊ុកត្រូវទេ? វាមិនខុសទេ? " នារីដល់ស្រស់ស្អាតម្នាក់នេះនិយាយមុននឹងដើរចូលមកធ្វើអោយរាងតូចនេះដើរថយក្រោយដកជើងចេញដូចគ្នាទំាងទឹកមុខភិតភ័យ...

☘️CEO JEON🥀Where stories live. Discover now