CEO JEON 13

117 5 0
                                    

ភាគទី13

ថ្ងៃថ្មីក៏មកដល់សំរាប់មនុស្សគ្រប់គ្នាដែលប្រញាប់ប្រញាល់ចាកចេញពីផ្ទះដើម្បីទៅកន្លែងដែលខ្លួនត្រូវទៅឬមួយក៏ទៅបំពេញការងាររបស់ខ្លួនវាមិនខុសពីអ្នកដែលដើរចូលក្នុងក្រុមហ៊ុនដែលមានតែសំបកកាយដូចគ្នាតែអីដែលសំខាន់នៅពេលនេះហើយក៏ធ្វើអោយមិនជឿគឺថាភ្នែករបស់គេគឺក្រហមណាស់ហើយក៏ហើមខ្លំាងទៀតផង។

ហូប៊ីមិនបានគេងនោះទេពេញមួយយប់គេយំរហូតគឺយំព្រោះតែរឿងដែលមិននឹកស្មានថាខ្លួនមកទទួលបានការប្រមាតនេះម្តងទៀតទោះជាវាបានកន្លងផុតមករាប់ឆ្នំាក៏ដោយតែវានៅតែមានដិតជាប់នៅក្នុងខ្លួនតែគេក៏ត្រូវបានមនុស្សម្នាក់មកលេងសើចនឹងខ្លួនព្រោះរឿងនឹងសោះដោយគេខំគិតថាមនុស្សម្នាក់នោះវាមិនអាចធ្វើរឿងចឹងតែការគិតវាខុសប្រហែលមកពីខ្លួនខំទុកចិត្តគេពេកដោយគិតថាល្អ...

ក្លិនទឹកអប់ដែលមានជាប់នឹងខ្លួនដែលកំពុងតែឈរថ្មឹងនៅក្បែរដោយបានដឹងហើយថាវាជាក្លិនរបស់នរណាតែរាងតូចមិនបានយកភ្នែកមើលឬមួយក៏ងាកទៅរកនោះទេ? គេនៅតែរក្សាលំនឹងរបស់ខ្លួននៅកន្លែងដើមដើម្បីរងចំាជណ្តើរយន្ត...

" អឺ...គឺ... " ជុងហ្គុកដែលឈរនៅក្បែររាងតូចមួយសន្ទុះទៅហើយតែគេក៏ដាច់ចិត្តហាលមាត់និយាយរកទៅអ្នកដែលឈរក្បែរខ្លួន។

តឹង... សម្លេងជណ្តើរយន្តបន្លឺឡើងភ្លាមៗធ្វើអោយហូប៊ីបោះជំហានដើរចូលដោយមិនបានសូម្បីតែលឺសម្លេងនោះហើយក៏មិនបែបមកនិយាយជាមួយផង។

" អីគេគ្រាន់តែចឹងសោះនេះយើងសូមទោសហើយតើសនៅខឹងទៀតតាមចិត្ត... " ជុងហ្គុកក៏ចូលក្នុងប្រអប់ជណ្តើរយន្តដោយក្តីមួលម៉ៅមិនខុសពីរាងតូចគ្នានេះគេនៅមិនសុខដូចគ្នាពីរឿងដែលបានកើតឡើយនោះហើយគេក៏បានសូមទោសរួចទៅហើយតែថានៅតែមិនផលដដែល។

ហូប៊ីក៏មកដល់កៅអីរបស់ខ្លួនមុននឹងចាប់ផ្តើមធ្វើការងាររបស់ខ្លួនទំាងអារម្មណ៍មិននឹងថឹងក្នុងខ្លួន...

" ស្លាប់ហើយភ្នែកឯងហើមម្លេះកើតអីឈឺភ្នែកឬ... " ស៊ូស៊ូស្រែកចាចដូចជាមានរឿងធំចឹងតែត្រូវហើយគឺថាត្របកភ្នែករបស់ហូប៊ីគឺហើមតែម្តងមិនអស់គឺក្រហមទៀតផង។

☘️CEO JEON🥀Where stories live. Discover now