CEO JEON 52

98 6 0
                                    


ព្រឹកថ្ងៃថ្មី

សឺត... សឺត... ច្រមុះដ៏ស្រួចដែលកំពុងតែឈ្មួលញុំញីនៅលើថ្ពាល់ក្រពុំដែលកំពុងតែគេងលង់លក់យ៉ាងស្រួសតែក៏រមួតគេចចេញពីអ្នកដែលកំពុងតែរំខានខ្លួន...

" សឺត... " ជុងហ្គុកនៅតែមិនព្រមចុះពីគ្រែគេនៅតែរំខានដល់ការគេងរបស់រាងតូចដោយថែលថើបមិនព្រមដកច្រមុះមកវិញនោះទេដោយកំពុងតែស្រង់ក្លិនក្រអូបប្រហើលដែលចេញពីថ្ពាល់ដើម្បីស្រូបមកដាក់ក្នុងខ្លួន។

" ចេញទៅ... " ហូប៊ីស្រែកចាចពេលដែលមានមនុស្សមករញ៉ែរញ៉ៃធ្វើអោយខ្លួនពិបាកក្នុងការគេងណាស់ណាមួយគេនៅមិនទាន់នឹងក្រោបនូវឡើយតែបែរជាត្រូវមកភ្ញាក់ទំាងមិនទាន់នឹងអស់ងងុយផងទើបគេកើតចិត្តមួរម៉ៅដាក់ជុងហ្គុកទាំងព្រឹកទើបខ្លួនស្រែកឡូឡា។

" បងទៅធ្វើអីអោយអូនញុំាហើយគេងបន្តទៀតចុះប្រពន្ធសម្លាញ់ "
ជុងហ្គុកក៏ទម្លាក់ខ្លួនចេញពីគ្រែតែអ្នកដែលគិតថាបិទភ្នែកគេងបន្តទៀតក៏បើកភ្នែកប៉ិនពងមាន់ទៅហើយដោយសារតែមួយប្រយោកចុងក្រោយមុននេះធ្វើអោយខ្លួនក្រោយយ៉ាងលឿនអង្គុយងក់ដូចដុំថ្មដោយសារតែភ្លាំងនឹងសម្តីរបស់ជុងហ្គុក។

" ជុង... "
" ហ៊ឹម... មានអីមែនទេ? " រាងក្រាស់ដែលបែរមកមើលអ្នកដែលបើកភ្នែកសម្លឹងមើលមកខ្លួនដូចជាភ្ញាក់ផ្អើលនឹងអ្វីមួយទើបគេដើរមករកវិញដោយចង់ដឹង។

" មុននេះបងនិយាយថាម៉េច... បងហៅអូនថាម៉េច " ហូប៊ីសួរទៅកាន់អ្នកដែលកំពុងតែអង្គុយនៅលើគ្រែដោយខ្លួននេះចង់ដឹងថាមុននេះខ្លួនស្តាប់ច្រឡំទេដឹងឬមួយមកពីខ្លួននេះមិនទាន់អស់ងងុយទើបលឺខុស។

" ប្រពន្ធសម្លាញ់នឹងហើយអូនមិនចូលចិត្តមែនទេ?ឬមួយក៏ហៅបែបណាទើបសមហាន់នីក៏ពិរោះដែរបងគិតថាគួរតែប្តូរទំម្លាប់ហៅចាប់ពីពេលនេះ... អូនកើតអី...  " ជុងហ្គុកបែរជាភ្ញាក់ពេលដែលរាងតូចដូចជាស្រពោនមុនទៅវិញដោយគិតថាប្រហែលជាខ្លួនធ្វើអីមិនត្រូវចិត្តហើយមើលទៅឬមួយក៏ពាក្យដែលនិយាយចេញមកវាមិនសមទើបបានជារាងតូចរកយំនៅពេលនេះទៅវិញ។

" បងពិតជាស្រលាញ់អូនមែនទេ? បងមិនទុកអូនចោលត្រូវអត់អូនខ្លាចថាបងនឹងបោះបង់អូនហើយនឹងកូនក៏ព្រោះតែអូនគ្រាន់តែជាសង្សារដែលមិនទាន់នឹងក្លាយជាស្អីនឹងបងចឹងហើយអូនខ្លាចថាថ្ងៃណាមួយមានអ្នកមកជំនួសកន្លែងមួយនេះដល់ពេលនោះបងនឹងទៅចោលអូន... អូនដឹងថាខ្លួនអូនវាមិនសមនឹងបងទេ? អូននៅក្មេងហើយអីដែលសំខាន់គឺអូនមិនទាន់នឹងរកគោលដៅឃើញនៅឡើយតែអូននឹងសន្យាថាអូននឹងប្រឹងដើម្បីសាកសមនឹងបងអូននឹងប្រឹងសន្សំលុយអោយបានច្រើនហើយនឹងទៅរៀនបន្តដើម្បីអោយសមនឹងបងព្រោះអូនមិនចង់អោយបងមានអារម្មណ៍ថាទើសទាល់ពេលដែលនៅក្បែរអូន "

☘️CEO JEON🥀Where stories live. Discover now