CEO JEON 14

88 4 0
                                    

ភាគទី14

រាងតូចដែលដើរចេញពីបន្ទប់របស់ជុងហ្គុកដោយមានកាន់ឯកសារមួយដុំយកទៅវិញតែក៏មិនទាន់នឹងបានដើរចេញផុតពីមុខបន្ទប់ផងក៏មាននារីម្នាក់រត់មកកាត់មុខភ្លាមដោយការមិនពេញចិត្តជាខ្លំាង...

" លោកប្រធានហៅឯងធ្វើអី "

" ចង់ដឹងក៏ទៅសួរគាត់ទៅព្រោះខ្ញុំក៏មិនដឹងដូចគ្នា " រាងតូចក៏ដើរគេចចេញដោយមិនចង់និយាយច្រើនតែក៏ត្រូវងាកមកវិញដោយកែវភ្នែកមិនពេញចិត្តជាខ្លំាងពីដែលថេហ៊ីនាងធ្វើអោយឯកសាររបស់ខ្លួនជ្រុះ...

" នាងធ្វើស្អីនឹង "

" ធ្វើស្អីឯងកាន់វាមិនជាប់ដោយខ្លួនឯងតើស " ថេហ៊ីក៏ដើរត្រលប់ថយក្រោយវិញដោយមិនគិតថានឹងជួយរើសរាងតូចដោយនាងជាអ្នកធ្វើអោយវាជ្រុះចេញពីដៃរបស់គេសោះហើយនៅមកកំហតដាក់គេទៀត។

ដោយមិនចង់មានរឿងហើយក៏មិនចង់រករឿងនាងទើបហូប៊ីសំរេចចិត្តអោនរើសហើយក៏ដើរទៅបន្ទប់ធ្វើការរបស់ខ្លួនវិញទំាងទឹកមុខមំាជាខ្លំាងក្នុងចិត្តវិញគឺកំពុងតែខឹងណាស់តែមិនបានបញ្ចេញមកក្រៅនោះទេ?

ឯកសារមួយដុំដែលដាក់គរនៅលើតុដោយទឹកមុខស្អុយព្រោះតែវារញ៉ែរញ៉ៃអស់គ្មានសល់នោះទេដោយសារតែដៃរបស់ថេហ៊ីនឹងហើយព្រោះថាមុននេះគេពេលដែលគេយកមកគឺរាងក្រាស់បានរៀបអោយស្អាតហើយក៏មើលយល់ជាងនេះតែពេលមកដល់ដៃគឺវាប្រែជាចឹងតើអោយគេចាប់ផ្តើមពីត្រង់ណាមុនទៅពេលនេះ។

" ស៊ុកឯងបានឯកសារនេះមកពីណា "

" គឺលោកប្រធានអោយខ្ញុំយកមកធ្វើនឹងហើយតែមិនដឹងថាធ្វើយ៉ាងម៉េចទេ? មើលទៅដូចជារញ៉ែរញ៉ៃណាស់ " ហូប៊ីនៅតែអង្គុយសម្លឹងមើលមិនដាក់នៅឯកសារមួយដុំនោះហើយក៏ងាកមកមើលមុខស៊ូស៊ូទំាងគួរអោយអាណិតជាខ្លំាង។

" ឯកសារនឹងសំខាន់ណាស់តែឯងសួរគាត់ទៅព្រោះថាគ្មាននរណាដឹងពីវាក្រៅពីគាត់ទេ? តែយើងដឹងថាបើធ្វើបានសំរេចវានឹងមានការជប់លៀងហើយព្រោះវាគំរោងដ៏ធំសំរាប់ចុងឆ្នំានេះ " ស៊ូស៊ូ

" ហ្ហាស... និយាយពិតឬ " ហូប៊ីភ្ញាក់ផ្អើលនឹងសំដីរបស់ស៊ូស៊ូនិយាយប្រាប់ខ្លួនតែបើតាមើលទឹកមុខរបស់នាងដូចជាមិនកុហកខ្លួននោះទេហើយអមនឹងការនិយាយស្អីរបស់ជុងហ្គុកទៀតបញ្ជាក់ថាវាសំខាន់ណាស់ចំពោះរបស់មួយនេះ។

☘️CEO JEON🥀Where stories live. Discover now