CEO JEON 27

158 9 0
                                    

♥︎លោកCEO♥︎

ព្រឹកថ្ងៃថ្មី

រាងតូចដែលកំពុងតែឈរនៅពីមុខកញ្ចក់របស់ខ្លួនដោយដៃកំពុងតែបិតបង់របួលនៅលើមុខដោយសារតែវានៅលស់ស្នាមបន្តិចនៅជាប់ថ្ពាល់របស់ខ្លួនដោយកំពុងតែរៀបចំទៅធ្វើការងាររបស់ខ្លួន...

ក្រុមហ៊ុនចនគ្រុប

រាងតូចដែលបានមកដល់ក្រុមហ៊ុនហើយក៏អមនឹងស៊ូស៊ូដែលទើបនឹងមកដល់ដូចគ្នាហើយក៏រត់មករកគេភ្លាមៗ

" ហូស៊ុក... "
" ស៊ូស៊ូ... "

" អៅ... នេះមុខឯងទៅត្រូវនឹងអីនឹង " ស៊ូស៊ូក៏សួរទៅកាន់រាងតូចដែលកំពុងតែឈររងចំាជណ្តើរយន្តដោយឡើងទៅជាមួយគ្នានេះតំាងពីគេប្តូរកន្លែងមកពួកគេមិនសូវបាននិយាយគ្នានោះទេ?

" អរ... គឺខ្ញុំដើររអិលអួលនឹងហើយ "

" ប្រហែលឈឺហើយ... ឯងមានដឹងអត់ថាលោកប្រធានគាត់មកវិញហើយតែដូចជាប្លែកៗហើយដូចជាកាចជាងមុនទៀតណ៎តែយើងមិនដឹងថាមកពីអីទេ? បានជាគាត់មួរម៉ៅណាស់ "

" នេះគាត់ត្រលប់មកវិញយូរហើយមែនទេ? "
" នឹងហើយ "

រាងតូចដែលបានលឺបែបនេះក៏ត្រេកអរណាស់ដល់ថ្នាក់បញ្ចេញស្នាមញញឹមនៅចុងមាត់ឡើងមកដោយក្តីរីករាយបំផុតទោះជាមិនទាន់នឹងបានឃើញមុខក៏ដោយតែក្នុងចិត្តវិញពិតជាអន្ទះសារខ្លំាងណាស់...

តឹង...!!! សម្លេងជន្តើរយន្តបន្លឺឡើងភ្លេចរាងតូចនេះក៏ប្រញាប់រត់ចេញសឹងតែមិនទាន់ដោយសំដៅទៅរកមនុស្សម្នាក់ដោយក្តីនឹករលឹកជាខ្លំាងទោះជាពួកគេមិនសូវត្រូវគ្នាក៏ដោយតែយ៉ាងណាពួកគេនៅក្បែរគ្នាយូរចឹងហើយចេះតែមានក្តីនឹករលឹកជាខ្លំាងពេលដែលមិនបានឃើញមុខ។

" នេះគាត់មិនទាន់ចូលក្រុមហ៊ុនផង "

រាងតូចក៏ខតចិត្តបន្តិចដោយសារតែបន្ទប់នៅមិនទាន់បានបើកទ្វារនៅឡើងទើបគេសំរេចចិត្តទៅរកឆុងកាហ្វេវិញល្អជាងរងចំាការវិលត្រលប់មកវិញរបស់ចៅហ្វាយខ្លួន។

" ខំយកចិត្តណាស់ណ៎... តែថាលោកប្រធានដូចជាមិនចូលចិត្តរបស់ប្រភេទនេះទេ? " ថេហ៊ីដែលកំពុងតែឈរផឹកកាហ្វេរបស់នាងតែក៏និយាយដៀមដាបមករករាងតូចតែអ្នកដែលបានលឺបានតែធ្វើការងាររបស់ខ្លួន។

☘️CEO JEON🥀Where stories live. Discover now