ភាគទី២៨

175 3 0
                                    

“សាន់នី ឯងខឹងនឹងខ្ញុំមែនហ្អេស?”
“ខ្ញុំមិនបានដឹងនឹងឯងទេ គ្រាន់តែតូចចិត្ត” មែនហើយនាងតូចចិត្តដែលមិត្តសម្លាញ់តែម្នាក់ បែរជាមិនឈរខាងខ្លួនទៅជួយជ្រោមជ្រែងអ្នកដែលធ្វើបាបនាងទៅវិញ។
តែសួរថាខឹងទេ? ចម្លើយគឺអត់ទេ! នាងដឹងថាអ្វីដែល លីហ្វា កំពុងធ្វើគឺដើម្បីនាងល្អ គ្រាន់តែចង់ឃើញនាងមានក្ដីសុខជាមួយមនុស្សដែលខ្លួនស្រលាញ់តែប៉ុណ្ណោះ តែអ្វីៗហួសអស់ហើយ គ្រប់យ៉ាងមិនអាចល្អដូចដើម ក៏មិនអាចត្រលប់ក្រោយបានដែរ។
“អឺ សាន់នី...”
“ខ្ញុំដឹងថាឯងមានបំណងល្អ ចង់ឃើញខ្ញុំមានក្ដីសុខ ធ្វើគ្រប់យ៉ាងដើម្បីខ្ញុំសប្បាយចិត្ត តែខ្ញុំប្រាប់ឯងរឿងមួយទៅចុះ រវាងខ្ញុំហើយនឹងប្រុសម្នាក់នោះចប់គ្នាយូរហើយ ហើយក៏មិនអាចបកក្រោយដូចដើមបានដែរ”
ម៉េចក៏ឈឺយ៉ាងនេះ? បេះដូងនាងដូចត្រូវគេចាក់រាប់ពាន់កំាបិតក្នុងពេលតែមួយ... គ្រាន់តែចង់ស្អប់គេ ស្អប់មនុស្សអាក្រក់ដែលធ្វើឱ្យខ្លួនឈឺចាប់ តែហេតុអីនាងបែរជាឈឺជាងពេលដឹងថាគេបោកប្រាស់នាងទៅទៀត មានអ្នកណាថាព្រោះអ្វីទេ? ដឹងថាត្រូវធ្វើបែបណាទើបអាចចេញផុតពីការឈឺចាប់មួយនេះបានទេ? ជួយប្រាប់នាងផង!  
“ខ្ញុំសុំទោសពិតមែន សាន់នី ដែលមិនព្រមសួរពីរអារម្មណ៍របស់ឯងមុន... ខ្ញុំសុំទោសណា!” លីហ្វា ចូលមកអង្គុយក្បែរមិត្តសម្លាញ់អង្អែលខ្នងតូចលួងលោមនាង។
“ខ្ញុំមិនបានខឹងឯងទេ គ្រាន់តែខ្ញុំស្អប់គេហើយក៏មិនចង់ឃើញមុខគេទៀតដែរ”
“តែឯងធ្វើការនៅទីនោះជៀសមិនផុតនឹងជួបមុខគ្នារាល់ថ្ងៃនោះទេ ហើយបែបនេះ...” ជាលើកទីពីរដែល លីហ្វា ត្រូវ សាន់នី និយាយកាត់សម្ដី។
“ខ្ញុំនឹងលាឈប់”
ផូស
ក្បាល លីហ្វា ត្រូវសំពងខ្លាំងៗដោយញញួរយក្ស ស្រីស្រស់សម្លឹងមុខ សាន់នី ជាមួយទឹកមុខមិនជឿថាសម្ដីមុននេះនឹងរបូតចេញពីមាត់អ្នកម្ខាងទៀតបានងាយបែបនេះ។
“សាន់នី នេះឯងនិយាយលេងទេតើមែនទេ?” លីហ្វា សួរបញ្ជាក់ដែលនាងក៏ទទួលបានសម្ដីអះអាងបញ្ជាក់ពីសាមីខ្លួនវិញដូចគ្នា។
“ខ្ញុំមិនបាននិយាយលេងទេ តែខ្ញុំនិយាយគឺជាការពិត” មានតែវិធីនេះប៉ុណ្ណោះដែលអាចឱ្យនាងនៅឆ្ងាយពី វ៉ាល់នៀរ៍ បាន មិនឱ្យនាងឃើញមុខគេ ហើយនាងក៏មិនចាំបាច់ត្រូវឈឺចាប់រាល់ពេលជួបគេម្ដងៗ ទោះជាការដែលនៅឆ្ងាយគ្នានាងត្រូវខូចចិត្តក៏ដោយ។
“បើនេះជាការសម្រេចរបស់ឯងទៅហើយ ខ្ញុំក៏មិនហាមឃាត់ឯងដែរ ប៉ុន្តែ...” ឫកពាស្ទាក់ស្ទើរមិត្តសម្លាញ់ សាន់នី អត់ជ្រួញចិញ្ចើមសង្ស័យមិនបាន។
“ប៉ុន្តែយ៉ាងម៉េច លីហ្វា?”
“ខ្លាចក្រែងថាលោក វ៉ាល់នៀរ៍ មិនព្រមអនុម័តឱ្យឯងលាឈប់នោះទេ”
“ហេតុអីខ្ញុំត្រូវសុំការអនុម័តពីគេដែរ?”
“គឺព្រោះតែគាត់ជាម្ចាស់មនី្ទរពេទ្យហ្នឹងអី!” លីហ្វា ធ្វើមុខដូចចង់ស្លាប់ម្ដងទៀត ម្ដងនេះខ្លាចតែ សាន់នី សម្លាប់នាងចោលមិនខានទេ ដែលលាក់រឿងធំបែបនេះមិនព្រមប្រាប់។
“ថាម៉េច! នេះឯងកំពុងលេងសើចនឹងខ្ញុំមែនទេ លីហ្វា?” សាន់នី ភ្ញាក់ផ្អើលសឹងតែដួលផ្ងារក្រោយ នឹងសម្ដីមិត្តសម្លាញ់ដែលខ្លួនបានឮមុននេះក៏មិនចង់ជឿនឹងត្រចៀកដូចគ្នា។
ហើយបើបែបនេះនាងមិនចប់ទៅហើយទេហ្អេស ភាពស្មុគស្មាញមិនកាន់តែកើតមានទៅហើយទេឬ ត្រឹមគេជាបុគ្គលិកនៅទីនោះនាងក៏ភ័យខ្វល់ចិត្តណាស់ទៅហើយ ចុះទម្រាំគេជាប្រធានមនី្ទរពេទ្យទៀតនាងមិនកាន់ តែស្លាប់ទៅហើយទេហ្អេស។
មិនខ្វល់ទេ ចង់គេជាស្អីក៏ស្រេចតែគេ ដាច់ខាតខ្ញុំត្រូវតែលាឈប់ពីមន្ទីរពេទ្យនោះឱ្យបាន... សាន់នី លើកទឹកចិត្តខ្លួនឯងស្ងាត់ៗ តែក៏ភ័យស្ងាត់ដូចគ្នា។
“ខ្ញុំមិនខ្វល់ថាគេជាអ្នកណាទេ លីហ្វា តែដាច់ខាតខ្ញុំត្រូវតែលាឈប់ឱ្យបាន” សាន់នី និយាយចេញមកយ៉ាងមោះមុតតែម្ដង។
“ខ្ញុំជូនពរឯងណា!” លីហ្វា ជូនពរមិត្តសម្លាញ់ជាកម្លាំងចិត្ត ខណៈក្នុងចិត្តក៏ទទួលបានចម្លើយខ្លះៗហើយ ថាការសម្រេចចិត្តរបស់ សាន់នី លើកនេះភាគរយបរាជ័យខ្ពស់ជាងភាគរយជោគជ័យ។

ព្រឹកបន្ទាប់
ក្រោយពីគេងគិតអស់ពេញមួយយប់ សឹងតែមិនបានដេកពួននាងក៏សម្រេចចិត្តបានច្បាស់មែនទែនហើយថានឹងលាឈប់ពីកន្លែងនេះ ចេញឆ្ងាយពី វ៉ាល់នៀរ៍ ឆ្ងាយពីកន្លែងឈឺចាប់មួយ ហើយពេលនេះសំបុត្រលាឈប់ក៏នៅក្នុងដៃនាងស្រាប់ដូចគ្នា ឃើញហើយមិនពិបាកទាញថាវាជាស្អីនោះទេ។
“នឹកបងឬបានជាមករកបងទាំងព្រឹកបែបនេះ?” វ៉ាល់នៀរ៍ ញញឹមមិនលាក់បាំងក្ដីសុខកំពុងមាន សម្លឹងមុខស្រទន់ស្រស់ដោយបេះដូងរីកមាឌបំផុត តែហើយគ្រប់យ៉ាងក៏ត្រូវរលាយបាត់មួយរំពេចន៍ ពេលស្រោមសំបុត្រពណ៌.សត្រូវរុញមកដាក់ពីមុខគេ។
វ៉ាល់នៀរ៍ សម្លឹងមើលរបស់ចំពោះមុខទាំងចិត្តក្ដៅ តែក៏ប្រឹងទប់មិនឱ្យកំហឹងធ្លាយចេញមកខាងក្រៅ សម្រួលអារម្មណ៍សួរនាំស្រីស្រស់ធ្វើដូចជាមិនដឹងរឿងអ្វី។
“នេះជាស្អី សាន់នី?”
“ខ្ញុំសុំលាឈប់ពីការងារ”

កំហឹងចិត្តកំណួចបេះដូងWhere stories live. Discover now