ភាគទី៤៦

161 2 0
                                    

សួរថានាងរំភើបដែរទេ? ច្បាស់ណាស់មិនរំភើបនាងអាចស្រក់ទឹកភ្នែកបែបនេះបានទេ មិនគិតថាគេនឹងហ៊ានថ្វើបែបនេះដាក់ខ្លួន នៅចំពោះមុខមនុស្សរាប់សិបនាក់បែបនេះដូចគ្នា! តែបើសួរថានាងព្រមផ្ដល់ឪកាសឱ្យគេជាថ្មីម្ដងទៀតទេ? នេះឯងជាសំណួរដែលពិបាក... នាងខ្លាច! នៅក្នុងពេលរឿងពីអតីតកាលមិនទាន់ជ្រះស្រឡះ នាងម៉េចនឹងមានភាពក្លាហានចាប់ផ្ដើមជាថ្មីបានទៅ នាងមិនចង់សងរបួសថ្មីលើដំបៅចាស់នោះទេ។
សូមកុំសួរនាងថាហេតុអ្វីមិនព្រមធ្វើចិត្តឱ្យក្លាហាន រៀនបើកបេះដូងជាថ្មីម្ដងទៀតទៅ? ហេតុអ្វីមិនព្រមបំភ្លេចអតីតកាល ហើយចាប់ផ្ដើមជាថ្មីទៅ? សំណួរមួយនេះនាងក៏ពិបាកនឹងរកចម្លើយឱ្យខ្លួនឯងដូចគ្នា...!
កែវភ្នែកស្រអាប់ដោយតំណក់ទឹកភ្នែកសម្លឹងមុខមាំសង្ហាដូចគ្នានឹងប្រុសកំលោះក៏កំពុងសម្លឹងនឹងរងចាំចម្លើយពីនាងវិញដូចគ្នា ហើយមើលទៅមិនមានតែ វ៉ាល់នៀរ៍ ម្នាក់ប៉ុណ្ណោះទេ គ្រប់គ្នានៅក្នុងកម្មវិធីក៏កំពុងរងចាំស្ដាប់ចម្លើយពីមាត់ សាន់នី ម្នាក់ៗដឹងតែភ្លេចដកដង្ហើមទៅហើយ... តែនាងក្រមុំបែរជាធ្វើឱ្យគ្រប់គ្នាស្រងាកចិត្ត ពេលចម្លើយដែលនាងផ្ដល់ឱ្យវានឹកស្មានមិនដល់នឹងទទួលយកមិនបាន។
“សុំទោស... ហ៊ឹក!”
ប៉ាំង
ភ្លាមៗរាងកាយហាក់ដូចមានគ្រាប់កាំភ្លើងបាញ់ទម្លុះបេះដូង ផ្ដាច់រាល់ចលនានៃចរន្ដឈាមមិនឱ្យមានលំហូរបន្ត ដៃជើងទាំងមូលទៅស្វិតសសៃពិកាធ្វើចលនាមិនកើត ក្រៅពីប្រើកែវភ្នែកសម្លឹងមើលរាងតូចរត់ចេញទៅទាំងមិនងាកក្រោយ ក្រសែភ្នែកគ្រប់គ្នាដែលសម្លឹងមកវាមិនបានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់គេស្អីបន្តិចទេ ព្រោះថាក្នុងខ្លួនគេពេលនេះវាមានអ្វីម្យ៉ាងដែលមានឥទ្ធិពលរាប់ពាន់រាប់ម៉ឺនដង កំពុងវាយប្រហារប្រកាប់ប្រចាក់គ្នានៅក្នុងនោះ.... ក្នុងកម្មវិធីទាំងមូលប្រែជាចេចចាចផ្ទុះការវែកញែក អ្នកខ្លះក៏អាណិត វ៉ាល់នៀរ៍ អ្នកខ្លះក៏ស្ដីបន្ទោស សាន់នី អ្នកខ្លះទៀតក៏វែកញែកចង់ដឹងសាច់ពិតប្រាកដឱ្យបានច្បាស់ជាងនេះ មានតែកូនកំលោះកូនក្រមុំប៉ុណ្ណោះដែលដឹងពីរឿងទាំងនេះច្បាស់។
“ឯងយ៉ាងម៉េចហើយ?” ក្លេ ចូលមកទះស្មាមាំ វ៉ាល់នៀរ៍ តិចៗជាបែបលើកទឹកចិត្ត។
“យើងមិនអីទេ!... យើងសុំទៅសម្រាកមុនហើយមិនបាននៅដល់ចប់កម្មវិធីទេ” សរសើរគេណាស់ថ្នាក់ចួបរឿងស្លុតចិត្តបែបនេះទៅហើយ គេនៅអាចរក្សាទឹកមុខបានធម្មតាធ្វើដូចជាគ្មានរឿងអ្វីកើតឡើងអ៊ីចឹង។
“ឯងទៅសម្រាកតាមសម្រួលចុះ! កម្មវិធីក៏ជិតចប់ដូចគ្នាមិនអីទេ” ក្លេ ញញឹមមកកាន់មិត្តសម្លាញ់កុំឱ្យអ្នកម្ខាងទៀតមានអារម្មណ៌តានតឹងជាងនេះ។
“អឹម” ងក់ក្បាលបន្តិច វ៉ាល់នៀរ៍ ប្រមូលកម្លាំងដែលមានមិនច្រើនប្រឹងដើរចេញពីកម្មវិធីយ៉ាងឆាប់បំផុតតាមដែលអាចធ្វើទៅបាន ពេលនេះគេចង់បានកន្លែងដែលស្ងប់បំផុតស្ងប់ខ្លាំងទៅតាមតម្រូវការ ដើម្បីបន្ធូរនៅអារម្មណ៍អ្វីម្យ៉ាងកំពុងស្ទះពេញដើមទ្រូង បើមិនបញ្ចេញឱ្យបានឆាប់រហ័សទេ វាប្រាកដជាផ្ទុះធ្លាយចេញមកក្រៅមិនខានទេ។
ក្រោយលែងមានវត្តមានរបស់ វ៉ាល់នៀរ៍ ពិធីករប្រកាសញ៉ាំងកម្មវិធីឱ្យមកសប្បាយជាថ្មី បន្លប់អារម្មណ៌ភ្ញៀវកិត្តិយសឱ្យភ្លេចនូវហេតុការណ៍គួរឱ្យឈឺចាប់ស្អិតទ្រូងមុននេះ។

កំហឹងចិត្តកំណួចបេះដូងWhere stories live. Discover now