ភាគទី៣០

148 2 0
                                    

“អូនគិតថាបងនឹងអនុម័តឱ្យអូនដែរទេ?”
“បើលោកនៅមានមនសិកា” ខ្លីតែខ្លឹមតែក៏ចាក់ដោតចិត្តអ្នកស្ដាប់ដូចគ្នា គ្រាន់តែមិនបានធ្វើឱ្យ វ៉ាល់នៀរ៍ ឈឺខួរស្អីបន្តិចទៀត! បើឱ្យជ្រើសរើសត្រូវឈឺបេះដូងនឹងឈឺខួរ គេខុសចិត្តឈឺខួរតែមិនព្រមបាត់បេះដូងជាលើកទីពីរនោះទេ។
ឆ្កួតទេឬយ៉ាងម៉េច! អូនគិតថាបងព្រមឱ្យអូនចាកចេញពីបងបានដោយងាយៗអ៊ីចឹងហ្អេស បែបនេះសម្លាប់បងវិញទៅវាងាយជាង... វ៉ាល់នៀរ៍ ទ្រាំក្នុងចិត្តអើយសែនទ្រាំទប់អារម្មណ៍មិនឱ្យធ្លោយធ្លាយជះកំហឹងទៅលើអ្នកចំពោះមុខ។
កាលពីមុនវាអាចមែន គេព្រមឱ្យនាងចាកចេញទ្រាំរស់នៅឈឺចាប់ទាំងគ្មានបេះដូង តែពេលនេះវាមិនអាចនោះទេ គេមិនអាចឱ្យនាងយកបេះដូងគេទៅម្ដងទៀតបានទេ ក្នុងពេលដែលនាងជាអ្នកដើរមករកគេម្ដងទៀតដោយខ្លួនឯង មានរឿងអីដែលគេត្រូវបណ្ដោយឱ្យនាងរបូតពីដៃម្ដងទៀតនោះ ដូចនិយាយអ៊ីចឹងស្លាប់គេវានៅស្រួលជាងការដែលឱ្យគេដោះលែងនាងទៀតផង។
ផឹប ផឹប
វ៉ាល់នៀរ៍ ទាញស្រោមសំបុត្រមកគោះលើតុតិចៗ តាមដោយក្រោកចេញពីកន្លែងអង្គុយរបស់ខ្លួនដើរមកឈរទល់មុខស្រីស្រស់ យ៉ាងកៀកកិតគ្នាយកតែមែនទែន ថ្នាក់សាមីខ្លួនត្រូវប្រញាប់ឈានជើងថយក្រោយតែក៏ទៅប៉ះនឹងសាឡុងខាងក្រោយធ្វើឱ្យដួលផ្ងារក្រោយទៅលើសាឡុងភ្លាមៗ ដូចគ្នានឹងមនុស្សល្បិចឃើញបែបនេះ ក៏ប្រញាប់តាមទៅទ្របឃាំងឃាត់ស្រីស្រស់មិនឱ្យមានឳកាសបានតតាំងជាមួយខ្លួនបាន។
“អឹស! ថយចេញទៅ” សាន់នី ប្រឹងរុញច្រានផែនទ្រូងហាប់ណែនឱ្យចេញឆ្ងាយពីខ្លួន។
ឆ្កួតទេហ្អេស! គេធ្វើបែបហ្នឹងមិនដឹងទេឬយ៉ាងម៉េច ថាបេះដូងរបស់នាងលោតសឹងតែធ្លាយចេញពីទ្រូងទៅហើយ ហើយបើគេខិតចូលមកជិតបែបនេះទៀតច្បាស់ជាបានឮសំឡងបេះដូងនាងកាន់តែខ្លាំងមិនខានទេ មិនបានទេ! នាងមិនអាចឱ្យគេបានឮពីស្នូរបេះដូងរបស់នាងជាដាច់ខាត ស្លាប់ក៏គ្មានផ្លូវដែរ ដែលព្រមបែកធ្លាយចិត្តដែលនៅតែញាប់ញ័រមិនធ្លាប់ប្រែចំពោះអ្នកកំលោះឱ្យសាមីខ្លួនគេបានដឹងនោះ។
នេះឯងនៅតែមានចិត្តចំពោះគេពិតមែនឬ សាន់នី? មិនអាចទេ! ឯងមិនមែននៅស្រលាញ់គេទេ គ្រាន់តែឯងមិនព្រមស្អប់គេតែប៉ុណ្ណោះ មិនយូរទេឯងនឹងឈបើស្រលាញ់គេបានហើយ បើឯងមិនបានឃើញមុខគេ នេះហើយជាហេតុផលដែលឯងត្រូវតែលាឈប់ឱ្យបាន... សាន់នី ស្រែកដាស់តឿនខ្លួនឯងនៅក្នុងចិត្ត ប្រឹងបន្លប់ប្រឆាំងនឹងបេះដូងរបស់ខ្លួនដែលកំពុងលោតខ្ទោកៗឈឺចាប់ស្ទើរតែស្លាប់ទៅហើយ។
ដឹងខ្លួនថាជ្រុលដាក់សម្ពាធអ្នកនៅក្រោមរាងកាយជ្រុល វ៉ាល់នៀរ៍ ស្ទុះក្រោកចេញពី សាន់នី ហាកដូចជាប៉ះត្រូវរបស់ក្ដៅអ៊ីចឹង! លោកប្រធានរូបសង្ហាដាក់ខ្លួនអង្គុយក្បែរម្ចាស់រាងស្ដើង ទាំងមិនភ្លេចសម្លឹងមុខស្រទន់ខណៈសាមីខ្លួនក៏ងាកមុខចេញខ្លាចញាប់ញ័រនឹងក្រសែភ្នែកមួយគូនោះ។
“បើអូនចង់លាឈប់បងក៏មិនបានហាមឃាត់...” វ៉ាល់នៀរ៍ បង្អាក់សម្ដីរបស់ខ្លួននឹងញោចញញឹមមានល្បិចចេញមក ហើយប្រាកដណាស់ថាមនុស្សរវល់តែខ្លាចដូចជា សាន់នី មិនបានឃើញពីស្នាមញញឹមមួយនេះនោះទេ។
“តែអូនត្រូវសងជំងឺដល់បងសិន”
“សងជំងឺចិត្ត!”
“មែន!” វ៉ាល់នៀរ៍ នៅមិនឈប់ញញឹមជាស្នាមញញឹមដែលអ្នកមើលដូចជា សាន់នី សឹងតែខ្វាចឱ្យណាណី។
គិតថាធ្វើបែបហ្នឹងហើយ ខ្ញុំព្រមធ្វើជាទាសកររបស់បងម្ដងទៀតឬ គ្មានផ្លូវនោះទេ...
“ប៉ុន្មាន?” សាន់នី និយាយចេញទៅផូស បង្ហាញឫកពាថាមិនខ្លាចញញើតក៏មិនចុះចាញ់អ្នកចំពោះមុខដូចគ្នា។
“អូនច្បាស់ហើយ”
“ប៉ុន្មានឆាប់និយាយម៉ោ?” ភាពអន្ទះសាររបស់នាង វ៉ាល់នៀរ៍ ត្រូវញញឹមចេញមកមុននឹងដាក់តម្លៃតាមអំពើចិត្តរបស់ខ្លួន។
“ពីររយលាន” តម្លៃលុយចេញមក សាន់នី ក៏បើកភ្នែកធំៗសឹងតែលៀនចេញមកខាងក្រៅទៅហើយ។
“ថាម៉េចពីររយលានហ្អេស!” សាន់នី មិនចង់ជឿនឹងចំនួនលុយដែលបានឮ ហើយក៏គិតថាអ្នកម្ខាងទៀតកុហកដើម្បីមិនឱ្យនាងបាបលាឈប់ទើបតវ៉ាភ្លាម!
“ឆ្កួតទេហ្អេស! លោកកុំមកកុហកខ្ញុំ គ្មានក្រុមហ៊ុនណាទាមទារថ្លៃសងជំងឺចិត្តច្រើនបែបនេះទេ នេះគេហៅថាអារ.កហុតឈាមហើយ”
“ក្រុមហ៊ុនរបស់បងហ្នឹងអី! សម្រេចថាអូនមានលុយសងឬអត់?” ប្រុសកំលោះអត់បញ្ឈឺមិនបានហើយកាន់តែចូលចិត្តពេលស្រីស្រស់ចំពោះមុខទាល់តម្រះតតាំងអ្វីនឹងខ្លួនមិនបានដូចនេះ។
“...” សាន់នី ខាំមាត់ឈឺចិត្តសឹងតែដាច់ចេញឈាមទៅហើយ តែក៏មិនព្រមចុះចាញ់មនុស្សផ្ដាច់ការដូចគ្នា។
“លោកកុហក!”
“បងមិនបានកុហកនោះទេ ពេលដែលដាក់ពាក្យអូនមិនបានមើលកិច្ចសន្យាទេឬ? ឬមួយថាមិនបានដាក់ពាក្យដោយខ្លួនឯង?” រឿងនេះគេដឹងច្បាស់ជាងអ្នកណាៗទាំងអស់។
ពេលត្រូវដាក់សម្ពាធបែបនេះ សាន់នី ក៏សឹងតែរត់ទៅចង.កទៅហើយមិនស្មានថាទេវតាខ្វាក់ភ្នែកធ្វើបាបនាង ដេញឱ្យនាងទល់ច្រកដល់ថ្នាក់នេះ! មិនមែនថានាងគ្មានលុយនោះទេ ឪពុករបស់នាងមានប៉ុណ្ណាក៏គួតែដឹងស្រាប់ហើយ ត្រឹមសម្បត្តិលុយពីររយលាន តេតែមួយក្រឺងលុយនឹងមកដល់ដៃនាងទៅហើយ តែដែលនាងមិនធ្វើព្រោះមិនចង់ឱ្យគ្រួសារត្រូវមកឈឺក្បាលនឹងរឿងរញ៉េរញ៉ៃរបស់ខ្លួន ហើយក៏មិនចង់ឱ្យអ្នកផ្ទះបានដឹងពីទំនាក់ទំនងរវាងខ្លួននឹងប្រុសកំណាចម្នាក់នេះដែរ។
អាថ៌កំបាំងដែលនាងខំលាក់ទុកជាច្រើនឆ្នាំ ម៉េចនឹងព្រមឱ្យវាបែកធ្លាយដោយងាយៗនោះ... ហើយការគិតរបស់នាងហាក់ផុសឡើងទៅលើអាកាស អាចឱ្យមនុស្សល្បិចខ្លះដឹងភ្លាមថានាងកំពុងតែគិតអ្វីទើបមិនខ្លាចនឹងដាក់ផូសសឹងតែដាច់ផ្ងារ សាន់នី ទៅហើយ។
“បងដឹងថាអូនជាអ្នកមានមិនខ្វះទេត្រឹមលុយពីររយលាននេះ តែបងក៏ជឿថាអូនប្រហែលជាមិនចង់ឱ្យអ្នកផ្ទះ ដឹងទំនាក់ទំនងរវាងពួកយើងដូចគ្នា...” និយាយហើយ វ៉ាល់នៀរ៍ ក៏អត់អន់ចិត្តមិនបានដែលអាការៈមួយនេះបង្ហាញលើមុខមាំមួនឱ្យឃើញច្បាស់ដូចគ្នាតែសាមីខ្លួនបានតែបន្លប់ធ្វើដូចជាគ្មានអារម្មណ៍អ្វីជាមួយរឿងទាំងនោះ។

កំហឹងចិត្តកំណួចបេះដូងWhere stories live. Discover now