ភាគទី៣៨

156 2 0
                                    

"លោក! លោកមកទីនេះធ្វើអី?... អ្នកណាអនុញ្ញាតឱ្យលោកចូលម៉ោ!!" សាន់នី ស្រែកទាំងភិតភ័យនឹងខឹងសម្បារព្រមគ្នា ហើយក៏ស្ទុះចុះពីគ្រែមកទះតប់រុញច្រាន វ៉ាល់នៀរ៍ ឱ្យចេញពីបន្ទប់របស់ខ្លួន តែបែរជាត្រូវសាមីខ្លួនចាប់ឱបជាប់ក្នុងផែនទ្រូង។
“បងសុំទោស សាន់នី អូនកុំទាន់អាលខឹងនឹងបងបានទេស្ដាប់បងបកស្រាយសិនទៅ” វ៉ាល់នៀរ៍ ព្យាយាមនិយាយឱ្យអ្នម្ខាងទៀតបានយល់ពីខ្លួនតែមើលទៅដូចជាគ្មានលទ្ធផលនោះទេ គេកាន់តែនិយាយធ្វើឱ្យ សាន់់់នី យល់ថាគេកាន់តែដោះសារយករួចខ្លួន។
“ឈប់ដោះសារទៅមនុស្សបោកប្រាស់ ខ្ញុំមិនជឿលោកនោះទេ!!”
“ស្ដាប់បងនិយាយហើយអូនចង់ខឹងឬស្អប់បងក៏មិនថ្វីដែរ ឱ្យតែអូនព្រមផ្ដល់ឱ្យឳកាសបង សាន់នី...”
“ខ្ញុំមិនចង់ស្ដាប់មិនចង់ឮអីទាំងអស់ ចេញទៅ! ចេញឱ្យផុតទៅ!!” ដៃតូចតែមួយតែកម្លាំងពោរពេញទៅកំហឹងបែរជាខ្លាំងក្លាលើសពីការស្មាន នេះបើអ្នកកំលោះមិនមានកម្លាំងមាំមួនទេច្បាស់ជាដួលអុកគូទ ព្រោះសារដៃនាងមិនខាននោះទេ។
“សាន់...”
“ចេញឱ្យផុតទៅប្រុសចង្រៃ! ប្រុសបោកប្រាស់! ខ្ញុំស្អប់លោកឯង ចេញទៅ!! ហ៊ឹកៗ”
ឌឹប ឌឹប
សាន់នី ទះតប់ហិង្សាខ្លាំងៗទៅលើរាងកាយរបស់ វ៉ល់នៀរ៍ ខណៈដែលសាមីខ្លួនមិនគិតនឹងហាមឃាត់ បែរជាឈរឱ្យនាងទះតប់ខ្លួនតាមចិត្ត តាមកម្សួលកំហឹងដែលមាន ថ្នាក់អ្នកមើលឃើញហេតុការណ៍ដូចជា សាន់ទិ ឃើញហើយអត់អាណិតប្រុសកំលោះមិនបាន។
“សាន់នី បងសុំទោស!”
ផាច់!
មិនចង់ស្ដាប់ពាក្យអធិប្បាយអ្វីទាំងអស់ចេញពីមាត់អ្នកចំពោះមុខ សាន់នី ទះថ្ពាល់គ្រើមមួយកំផ្លៀងខ្លាំងៗ តែប៉ុណ្ណឹងមិនអស់ចិត្តម្ចាស់រាងតូចនៅថែមទាំងស្រែកគំហកដេញគេសឹងតែដាច់សសៃ.កទៅហើយតែអ្នកខ្លះវិញនៅតែធ្វើមុខក្រាស់មិនព្រមចេញ។
“ចេញទៅ! ខ្ញុំប្រាប់ឱ្យលោកចេញទៅមិនឮទេហ្អេស!! ហ៊ឹក” សាន់នី ទាំងស្រែកស្របពេលទឹកភ្នែកហូរស្រក់មកច្រោកៗដូចគ្នាទាំងដែលម្ចាស់របស់វាប្រឹងទប់មិនចង់បង្ហាញភាពទន់ជ្រាយឱ្យអ្នកណាបានឃើញ តែចុងក្រោយក៏មិនអាចហាមបានដដែល។
“កុំដេញបងអីបានទេ សាន់នី បង...”
“ចេញ! សាន់ទិ...” ពេលដេញមនុស្សមុខក្រាស់មិនបានសម្រេច សាន់នី ក៏ត្រូវស្រែករកជំនួយដែលជៀថាប្អូនស្រីនឹងអាចជួយខ្លួនបាន។
“បងស្រី!” ឃើញសភាពបងស្រីហើយ សាន់ទិ អត់ខ្លោចចិត្តមិនបាន តែក៏មិនដឹងធ្វើយ៉ាងណា ជួយយ៉ាងម៉េចបានព្រោះការចេះដឹងរឿងរបស់អ្នកដទៃវាមិនមែនជាទម្លាប់របស់ខ្លួន។
“ដេញគេទៅ! ដេញប្រុសបោកប្រាស់នេះចេញទៅ បងមិនចង់ជួបមុខគេទេ ហ៊ឹកក ដេញទៅ!!!” សាន់នី ឱបប្អូនស្រីជ្រប់មុខយំហាក់ដូចខ្លាចណាស់អ៊ីចឹង។
“ខ្ញុំថាថ្ងៃនេះលោកទៅវិញសិនទៅ ចាំឱ្យគាត់ស្ងប់អារម្មណ៍ជាងនេះចាំមកនិយាយគ្នាម្ដងទៀត” កាលពីមិនទាន់បានជួបមុខ វ៉ាល់នៀរ៍ នាងអាចគិតថាគេជាមនុស្សអាក្រក់ដែលធ្វើបាបចិត្តបងស្រីរបស់នាង តែពេលបានឃើញទឹកមុខរបស់គេនៅពេលនេះហើយ នាងជឿជាក់មួយរយភាគរយថាប្រុសម្នាក់នេះស្រលាញ់ សាន់នី ខ្លាំងប៉ុណ្ណា បើទោះជានាងមិនធ្លាប់មានស្នេហាតែមិនមែនថានាងល្ងង់ដល់ថ្នាក់មើលមិនដឹងនោះទេ។
បើមិនស្រលាញ់គ្មានប្រុសណាមកតាមលួង មកតាមឱ្យមនុស្សស្រីវាយទះតប់បែបនេះទេថែមទាំងឈរស្ងៀមមិន.តដៃសុខចិត្តឱ្យបងស្រីនាងហិង្សាតាមចិត្តបែបនេះ នាងពិតជាសរសើរប្រុសម្នាក់នេះខ្លាំងណាស់។
ព្រោះបើនៅមានតែធ្វើឱ្យ សាន់នី ឈឺចាប់កាន់តែខ្លាំងដូច្នេះហើយជម្រើសរបស់គេគឺមានតែព្រមដកថយបណ្ដោះអាសន្នសិនប៉ុណ្ណោះ បើនាងមិនបានរត់គេចពីគេ គេនៅមានឳកាសបានបកស្រាយការពិតប្រាប់នាង តែបើទោះជានាងរត់ពីគេឆ្ងាយដល់ជើងមេឃ គេក៏ត្រូវតែតាមរកនាងត្រលប់មកវិញដូចគ្នា។
“បងទៅហើយ សាន់នី! ផ្ញើរនាងមើល សាន់នី ផង” វ៉ាល់នៀរ៍ បែរខ្លួនចាកចេញទាំងចិត្តមិនចង់តែត្រូវបង្ខំចិត្តនឹងឯងឱ្យត្រូវដើរចេញពីមនុស្សដែលខ្លួនស្រលាញ់ ទោះមិនមែនមួយជីវិតក៏ដោយ។
ពេលលែងមានវត្តមានរបស់ វ៉ាល់នៀរ៍ សាន់នី ទ្រហ៊ោយំកាន់តែខ្លាំងលើសដើមអណ្ដឺតអណ្ដកប្រៀបដូចជាមនុស្សចិត្តដាច់ខ្យល់ស្លាប់អ៊ីចឹង ឱ្យ សាន់ទិ នេះព្រួយកង្វល់សឹងតែស្រក់ទឹកភ្នែកជួសបងស្រីម្ដងៗទៅហើយ។
“ហ៊ឹក បងឈឺ! បងឈឺណាស់ សាន់ទិ ហ៊ឹក គេកុហកបងគេបោកប្រាស់បងម្ដងហើយម្ដងទៀត ហ៊ឹក គេមិនដែលស្រលាញ់បងទេ ហ៊ឹកៗ គេ...គេធ្វើគ្រប់យ៉ាងព្រោះតែចង់ឈ្នះបងប៉ុណ្ណោះ ហ៊ឹក គេធ្វើព្រោះចង់សងសឹកបង ដែលបងរត់ចោលគេ ហ៊ឹកក សាន់ទិ បងឈឺ...” សាន់នី រៀបរាប់ទាំងភ្នែកជោកថ្ពាល់ជោកដោយទាំងអាវរបស់ សាន់ទិ ទៀត។
“យំឱ្យអស់ទៅបងស្រី បងដើម្បីបំភ្លេចសាវ៉ាម្នាក់នោះ” តាមពិតនាងក៏ចេះតែនិយាយទៅទេ លួងលោមបងស្រីឱ្យបានធូរចិត្តជាងនេះ ទោះមិនបានដឹងទំនាក់ទំនងរវាងកំលោះក្រមុំទាំងជ្រាលជ្រៅខ្លាំងកម្រិតណា តែក៏អាចដឹងថាបងស្រីស្រលាញ់មនុស្សប្រុសម្នាក់នោះខ្លាំងប៉ុណ្ណ ហើយក៏មិនធ្លាប់ភ្លេចអ្នកម្ខាងទៀតបានដូចគ្នា ខណៈដែលមនុស្សប្រុសម្នាក់នោះក៏មិនខុសពីបងស្រីរបស់នាងប៉ុន្មាន មើលតាមក្រសែភ្នែកនាងក៏ដឹងទៅហើយ។
គ្រប់យ៉ាងវាមិនបានរញ៉េរញ៉ៃ ស្មុគស្មាញស្អីណាស់ទេ បើពួកគេព្រមចិត្តនិយាយគ្នាឱ្យច្បាស់ពីរឿងដែលយល់ច្រឡំ! តែអ្វីដែលពិបាកនោះគឺមាត់រឹង ជាពិសេសគឺ សាន់នី នេះឯង និយាយថាស្អប់គេ ដេញគេ មិនចង់ឃើញមុខគេ តែក៏មកសំងំឈឺចាប់តែម្នាក់។
ធ្វើអ៊ីចឹងបានអ្វីមកវិញទៅ ក្រៅពីការឈឺចាប់...

កំហឹងចិត្តកំណួចបេះដូងWhere stories live. Discover now