ភាគទី៥១

168 2 0
                                    

“អាឡូ អ្នកម៉ាក់!” ដៃម្ខាងកាន់ទូរស័ព្ទនិយាយ ដៃម្ខាងទំនេរនៅមិនភ្លេចតួនាទីស្ទាបច្របាច់ដើមទ្រូងស្អាត។
(វ៉ាល់នៀរ៍! ថ្ងៃនេះកូនសម្រាកឬម៉ាក់មករកកូននៅបន្ទប់ធ្វើការមិនឃើញ?) ម៉ាដាមសួរនាំកូនប្រុសដោយការព្រួយបារម្ភ ព្រោះឃើញកូនប្រុសពៅមានអាការៈមិនស្រួលតាំងពីថ្ងៃត្រលប់មកវិញម្ល៉េះ។
“ថ្ងៃនេះខ្ញុំឈប់សម្រាកមួយព្រឹក រសៀលបន្តិចទើបទៅមន្ទីរពេទ្យអ្នកម៉ាក់”
(បើហត់ក៏សម្រាកខ្លះទៅមិនចាំបាច់ប្រឹងប្រែងខ្លាំងពេកទេកូន)
“បាទ! ហើយពេលនេះ ហ្វេនស៊ី នឹងបងប្រុសយ៉ាងម៉េចហើយអ្នកម៉ាក់?” ត្រឹមឮឈ្មោះ ហ្វេនស៊ី សាន់នី ក៏ងាកខ្លួនមករកគេភ្លាម មិនមែននាងប្រចណ្ឌគេទេ គ្រាន់តែនាងចង់ដឹងថាអ្នកម្ខាងទៀតមានរឿងអ្វីទើបត្រូវគេងក្នុងមន្ទីរពេទ្យ តែអ្នកខ្លះបែរជាយល់ថានាងប្រចណ្ឌទើបធ្វើបាបនាងដោយការ...
“អ្ហាសស” សាន់នី ប្រញាប់លើកដៃខ្ទប់មាត់ពេលរបូតសំឡេងថ្ងូរពេលអ្នកខ្លះលូកមកច្របាច់ដើមទ្រូងនាងខ្លាំងៗក្នុងន័យធ្វើបាប។
(ហ្វេនស៊ី នឹង វ៉ាល់សៀស៍ ពួកគេមិនអីទេកូន បងប្រុសរបស់កូនគេពូកែសម្ដែងខ្លាំងណាស់! កំពុងតែហត់កុំបញ្ចេញកម្លាំងខ្លាំងពេក ប្រយ័ត្នទៅជាបាក់កម្លាំងកូនប្រុស ហ៊ឹសៗ) ម៉ាដាម បង្អាប់កូនប្រុសពេលឮសំឡេងថ្ងូរមនុស្សស្រីនៅក្បែរគេ ពា្យកបង្អាប់រួមជាមួយសំឡេងសើចរបស់គាត់ អ្នកខ្លះក៏ខ្ទប់មុខខ្មាសកាន់តែខ្លាំង សឹងតែជ្រែកអាងទឹកចេញឱ្យបាត់ពីត្រង់នោះ។
“បាទ! អរគុណអ្នកម៉ាក់ដែលបានបារម្ភ” មិនមែននិយាយធម្មតា មនុស្សល្បិចមានចតនាឱនមកខ្សឹបក្បែរត្រចៀកតូចឱ្យនាងបានឮដូចគ្នា។
(ប៉ុណ្ណឹងចុះម៉ាក់មិនរំខានពេលវេលាផ្ទាល់ខ្លួនកូនទៀតទេ)
“បាទជំរាបលាអ្នកម៉ាក់” គ្រាន់តែគេចុចផ្ដាច់សន្ទនាភ្លាមស្រីតូចក៏ផ្ដល់រង្វាន់ដល់គេជាកណ្ដាប់ចំដើមទ្រូងតែម្ដង។
ឌឿក
“មនុស្សឆ្កួត! ម៉េចក៏បងធ្វើបែបនេះហ្អាស?”
“បែបណា? ម៉េចក៏បងមិនដឹង” ប្រុសព្រាននៅតបបានទាំងទឹកមុខពព្រើលតែម្ដង។
“អូនឈប់និយាយរកបងហើយ” ថាទាំងខឹងហើយ សាន់នី ក៏ស្ទុះក្រោកចេញពីអាងទឹកសម្ដៅទៅផ្កាឈូកដើម្បីជម្រះខ្លួន។
រាងកាយអាក្រាតឈរក្រោមទឹកផ្កាឈូកមើលទៅកាន់តែគួរឱ្យទាក់ទាញពេលមានតំណក់ទឹកតោងជាប់ស្បែកភ្លឺថ្លា ធ្វើឱ្យអ្នកខ្លះទ្រាំមើលមិនបានបន្តទៀតត្រូវក្រោកដើរមករក។
“កុំប៉ះអូន!” សាន់នី គ្រវាសដៃអ្នកខ្លះចេញពីចង្កេះរបស់ខ្លួន។
“សុំទោស!” វ៉ាល់នៀរ៍ ចាប់រាងតូចឱ្យបែរមករកខ្លួនព្រមទាំងឱនមកខ្សឹបប្រាប់ពាក្យសុំទោស។
“ហ៊ឹក! បងធ្វើបែបនេះអ្នកម៉ាក់របស់បងប្រាកដជាគិតថាអូនជាស្រីមិនល្អហើយ”
ជាហេតុផលនេះឬដែលធ្វើឱ្យនាងខឹងគេ?
“ហ៊ឹសៗ ក្មេងល្ងង់! អ្នកម៉ាក់របស់បងគាត់មិនដែលខ្វល់ពីរឿងទាំងនេះទេ មនុស្សស្រីដែលកូនគាត់ពេញចិត្តគាត់ក៏ពេញចិត្តដូចគ្នា... ម្យ៉ាងអូនមិនមែនជាស្រីបែបនោះឯណា”
“ហ៊ឹក!”
“ឈប់គិតច្រើនទៅ!” វ៉ាល់នៀរ៍ បញ្ចប់ពាក្យលួងលោមដោយឱនមកជំពិតបបូរមាត់ខ្លាំងៗ។
ជុប!
“អ្ហឹមម”
សង្គ្រាមស្នេហ៌ក៏កើតមានឡើងនៅក្នុងបន្ទប់ទឹក បើទោះជាមានទឹកត្រជាក់ៗហូរស្រក់ចុះមក តែក៏មិនអាចជួយឱ្យរាងកាយទាំងពីររលត់កម្ដៅបានដោយងាយៗជាដាច់ខាត វាមានតែកើនឡើងជាកម្រិតរហូតវាព្រមរលត់ស្ងប់ទៅវិញដោយខ្លួនឯងតាមចំណង់តណ្ហានៃធម្មជាតិ។

នាឯមន្ទីរពេទ្យ
ទម្រាំតែដាច់ចិត្តដោះលែងស្រីស្រស់ឱ្យមានសេរីភាព ក៏ដល់ពេលដែលគេត្រូវមកធ្វើការហ្នឹងឯង នេះបើមិនជាប់ការងារទេគេប្រហែលជាមិនព្រមដោះលែងរាងតូចដូចគ្នា... គិតហើយមនុស្សល្បិចបានត្រឹមតែឈរញញឹមពេញចិត្តពេញថ្លើមតែម្នាក់ឯងនៅវេរ៉ង់ដាព្រោះខួរក្បាលកំពុងតែឈ្លក់ជាមួយនឹងក្ដីសុខដែលបានកើតឡើងមុននេះ ទើបគេមិនបានចាប់អារម្មណ៌នូវវត្តមានជនទីពីរដែលមកដល់។
“ទើបតែបានស៊ីស្រីម៉ោហ្អេសបានជាឈរញញឹមតែម្នាក់ឯងបែបនេះ?” សំឡេងគ្រលមាំឈរបែបឌឺដងនឹងបង្អាប់ធ្វើឱ្យអ្នកខ្លះប្រញាប់ងាកទៅមើល ទាំងញោចញញឹមមកបន្តិច។
“ម៉េចក៏បងដឹង?” វ៉ាល់នៀរ៍ សួរទាំងវាយចិញ្ចើមបែបលេងសើចមកកាន់អ្នកជាបងប្រុសវិញ។
“ប្រាកដថាមែន!”
“មែន! តែមិនមែនស្រីជាអនាគតប្រពន្ធ” វ៉ាល់នៀរ៍ និយាយទាំងមានភាពជឿជាក់ពេញទំហឹង តែប្រយោគរបស់គេបែរជាធ្វើឱ្យអ្នកជាបងប្រុសបង្អាប់ជាថ្មី។
“បេះដូងរបួសដេរថ្នេរមិនទាន់ជិតផងចង់មានប្រពន្ធហើយ”
ប៉ាំង
មួយប្រយោគរបស់ វ៉ាល់សៀស៍ មិនខុសអីពីដំបងមកសំពងក្បាល វ៉ាល់នៀរ៍ នោះទេ។
នេះបងប្រុសរបស់គេកំពុងតែមើលងាយគេច្បាស់ណាស់តើនៀក!
“និយាយបែបនេះមិនគិតចង់ឱ្យខ្ញុំមានប្រពន្ធទេហ្អេសបងប្រុស?”
“យើងក្លាយរបួសចាស់មិនទាន់ជាត្រូវដេរបន្ថែមដោយរបួសថ្មីទៅវិញទេ” គេពិតជាមិនអាចទ្រាំឈរមើលសភាពប្អូនប្រុសដេកស្ដូកស្ដឹងរាប់ខែនៅក្នុងមន្ទីរពេទ្យបែបនោះម្ដងទៀតទេ។
“ណូៗ គ្មានថ្ងៃនោះទេបងប្រុស លើកនេះធានាថារបួសថ្មីមិនមាន មានតែផ្សះរបួសចាស់ឱ្យជាតែប៉ុណ្ណោះ” មិនដឹងថាមានកម្លាំងចិត្តមកពីណាបណ្ដាលោ្យគេនិយាយពាក្យនេះចេញមក តែគេជឿជាក់ថាស្នេហារវាងគេនឹងនាងលើកនេះច្បាស់ជាសមបំណង។
“បើបែបនោះបងក៏សប្បាយចិត្ត! តែថានាងជាអ្នកណា?” វ៉ាល់សៀស៍ ជ្រួញចិញ្ចើមសម្លឹងមុខមាំប្អូនប្រុសដោយការសង្ស័យពេលគេគិតតែញញឹម ជាស្នាមញញឹមមានក្ដីសុខហ្នឹងឯង។
“រងចាំដល់វេលាល្អខ្ញុំនឹងណែនាំឱ្យបងបានស្គាល់ អនាគតប្អូនថ្លៃហើយ!”

កំហឹងចិត្តកំណួចបេះដូងWhere stories live. Discover now