[Skip]
ពួកគេទាំងពីរក៏បានមកដល់តារាងបាល់ជុំគ្នាអស់ហើយនីគីនឹងស៊ុននូក៏នៅទីនោះដែរ ហីស៊ឹងជាមួយគ្នាផ្សេងទៀតក៏នាំគ្នាពាក់ស្បែកជើងរៀងៗខ្លួន
"ស៊ូៗណាបងសម្លាញ់"ស៊ុននូនិយាយទាំងអង្អែកមុខនីគីតិចៗ
"មានអូនមកជួយលើកទឹកចិត្តហើយច្បាស់ជាខំហើយ"នាយនិយាយទាំងសើចដាក់រាងតូច ស៊ុននូមកជួយលើកទឹកចិត្ដនាយរាល់ថ្ងៃនឹងឪ្យតែពេលចេញពីរៀន
"លឿនៗនីគីនៅសាសងនឹងហើយ"ជេហ្យុងក៏និយាយឡើង យាយគ្នាយូរហើយមិនដឹងកាលចប់ទេបើទុកទៀតច្បាស់ណាស្អែកមិនទាន់ហើយផង
"បងទៅហើយណាអង្គុយឪ្យស្រួលបួលលឺទេ"នាយក៏ងើបឈរនឹងញីសក់ស៊ុននូតិចៗ របៀបថាខ្នាញ់អីចឹងហា៎ ស៊ុននូងក់ក្បាលតិចៗនឹងញញឹមដាក់នាយ
នីគីក៏ដើរចេញទៅកន្លែងតារាងបាល់បាត់ទៅ
2ម៉ោងក្រោយមក បន្ទាប់ពីហាត់រួចហើយនីគីក៏ដើរមករកស៊ុននូដែរអង្គុយញញឹមដាក់នាយ ស្នាមញញឹមដ៏ស្រស់ស្អាតទាក់ទាញ នីគីស្ទើតែភ្លឹកទៅហើយ
"ហត់អត់បង"ស៊ុននូឃើញនាយដើរមកជិតក៏ទាញកន្លែងមកជូតញើសឪ្យនាយ
"ហត់តើ តែពេលឃើញមុខអូនមានកម្លាំងវិញតែម្ដង"នាយនិយាយទាំងញញឹមដាក់ស៊ុននូ ឯរាងតូចថ្ពាល់ឡើងក្រហមដូចគូទស្វាហើយ អៀនស្ទើតែជ្រែកដីឪ្យបាត់ពីមុខនាយហើយ
"សម្ដីបានណាស់ឡូវនឹង"ស៊ុននូក៏វាយដើមដៃនាយបន្ដិចមិនដឹងជាស្អីទេនិយាយឪ្យគេអៀនរហូត
"បងនិយាយមែនណា"
"អាហេម....និយាយអីនឹង"សូហ៊ុននឹងជេហ្យុងក៏ដើរមកតែម្ដងឃើញកាយវិការដូចជាស្និតដល់ហើយ(បងៗពីរនាក់នឹងអត់ទាន់ដឹងទេថាពីរនាក់នឹងជាសង្សានឹងគ្នា)
"និយាយអីក៏បាន"នាយឆ្លើយហីៗនឹងងាកមុខមកញញឹមដាក់ស៊ុននូវិញ
"សង្សារនឹងគ្នាហ៎"ជេហ្យុងក៏និយាយឡើងបែបលេងៗអីចឹងហា៎
"នឹងហើយ-អឹប"ស៊ុននូក៏ឆ្លើយតែក៏យកដៃខ្ទប់មាត់វិញយ៉ាងលឿនខ្លាចបែកការអស់
"ហា៎ស "សំឡេងស្រែកឡើងមិនមែនតែពីរនាក់ទេគឺបួននាក់ ស៊ុននូក៏ងាកទៅម្ខាងទៀតក៏ឃើញយ៉ូស៊ី ហីវ៉ុកឈរជិតនោះដែរ ពួកគេទាំងពីរឈរឆ្កឹងគ្មានកំរើកទេ សង្ស័យយូរហើយទើបតែមកសារភាព
"ឯងមកបានយ៉ាងមិច"ស៊ុននូគេភ្ញាក់ផ្អើលខ្លាំងណាស់សុខៗក៏ចេញមិនឪ្យដំណឹងអីបន្ដិច
"យើងមកយូរហើយ"ហីវ៉ុកដើរមកទាំងមុខស្មើៗ
"អរ ចុះឯងមកធ្វើអី"រាងតូចក៏សួរទៀត មិនឪ្យឆ្ងល់មិចមិនហាត់បាល់ផងមកធ្វើអីទាំងយប់ចឹង
"គ-គឺយើងមក...អឹក"ហីវ៉ុនបានត្រឹមតែងាកមុខចុះឡើងៗ ហើយក៏ងាកទៅមើលមុខជេហ្យុង
"ស្អីឯងយាយមក"ឃើញហីវ៉ុនពិបាកនិយាយពេកក៏ស្រែកតែម្ដង វេទនាមេសគ្រាន់តែនិយាយសោះ
"ពួកយើងមកយកទឹកឪ្យបងៗលេងបាល់នឹងហា៎"យ៉ូស៊ីតឹងទ្រូងពេកក៏ឆ្លើយជំនួស
"ចឹងទេហ៎"ស៊ុននូងក់ក្បាលតិចៗ របៀបថាយល់អីចឹងហា៎
"ចុះឯង"ហីវ៉ុនសួរវិញ
"គឺយើងមកមើលនីគី"ស៊ុននូឆ្លើយដោយអោនមុខចុះ
"សង្សារនឹងគ្នាហ៎"ផាំង ដូចរន្ទះបាញ់ចំកណ្តាលមុខហ៊ីស៊ឹងមិនដឹងចេញមកពីណាក៏សួរឡើង
"បងហ៊ី...គឺថា"រាងតូចងាកមើលមុខនីគីតែនាយបែជាចងចិញ្ចើមដាក់គេទៅវិញ
"ឆ្លើយភ្លាម"ពួកគេទាំងអស់ក៏ជំរិតសួរតែម្ដង
"គឺថា..នឹងហើយ"ស៊ុននូឆ្លើយទាំងស្ទាក់ស្ទើ
"ស្រឡាញ់គ្នាយូរនៅ?វាដែរធ្វើបាបឯងអត់?ហើយមិចបានជាឯងព្រម?មិចក៏លាក់យើង?"សំណួរជាច្រើនហោះចេញពីមាត់ហីវ៉ុកគ្មានបានឪ្យរាងតូចឆ្លើយទេ
"សួរច្រើនយ៉ាងនេះយើងឆ្លើយមួយណាទុកមួយណាទៅ"ស៊ុននូងាកមកសម្លក់តែម្ដងសួរចង់100សំណួរអាណាឆ្លើយអស់
"ឆ្លើយមួយៗមក"
"គឺពួកយើង.."ស៊ុននូក៏រៀបរាប់ពីស្នេហាពួកគេទៅ(ខ្ចិលសរសេរ)