Part 21ចង់បានកូនដែរ

473 47 1
                                    

ពេលវេលាចេះតែកន្លងផុតទៅរយៈពេលមួយអាទិត្យហើយដែរជេគនៅមន្ទីរពេទ្យ ដោយមានជុងវ៉ុននឹងជេយ៍មកមើលថែដូចគ្នា Sim Sungjunជាឈ្មោះកូនប្រុសរបស់ជេគ ធំឡើងដឹងតែសង្ហារដូចប៉ាៗគេហើយ។
ជេគលើកូនមកបីសម្លឹងមើលស៊ុងជូនដែរគេងនោះស្នាមញញឹមកើតមានឡើងពេលឃើញកូនប្រុសគេងលក់បែបនេះ។
ក្រាក!!
"អោវ!!ភ្ញាក់ហើយហេ៎ស"ស៊ុននូនឹងជុងវ៉ុនបានបើកទ្វាចូលមកឃើញជេគកំពុងតែបីកូននឹងនឹងដៃ
"បងភ្ញាក់មុននេះ"ជេគតបតែភ្នែកនៅតែមើលមុខកូន
"ញ៉ាំបបរសិនទៅ ចាំខ្ញុំរៀបចំអ៊ីវ៉ាន់"ជុងវ៉ុនរៀបចំអ៊ីវ៉ាន់របស់ជេគ គេត្រូវចេញពីមន្ទីរពេទ្យថ្ងៃនេះហើយណាមួយរបួសជេគក៏សះស្បើយហើយដែរ
"មោះឪ្យស៊ុងជូនមកខ្ញុំសិនមក"ស៊ុននូយកក្មួយប្រុសពីដៃបងប្រុសរាល់ថ្ងៃចេញពីរៀនមិនទាន់ទេមករកក្មួយហើយ
"អា៎ៗ ស៊ុងជូនកុំយំណាឪ្យអាប៉ាញ៉ាំបបរសិន"ស៊ុននូបីក្មួយនឹងរលាក់តិចៗព្រោះស៊ុងជូនពេបមាត់រកយំ
"រលាក់តិចៗ ប្រយ័ត្នក្រឡុកខួរកូនយើង"ជេគដែរញ៉ាំបបរនោះក៏និយាយឡើង
"គេដឹងហើយ"ស៊ុននូតបវិញទាំងសម្លក់បងខ្លួនគេរលាក់តិចៗសោះនឹងហា៎
ជុងវ៉ុនបានត្រឹមតែសើចព្រោះពួកគេកម្រមានពេលវេលាបែបនេះយូរហើយ ម្នាក់ៗមានតែស្នាមញញឹមតាំងពីមានស៊ុងជូនមកជេគញញឹមបានច្រើនជាងមុន។
"បងញ៉ាំរួចហើយ"ជេគនិយាយឡើងនឹងរៀបចំចានបបរទុក
"តោះ ងើបមក តិចៗ"ជុងវ៉ុនជួយលើកជេគ មួយសន្ទុះជេយ៍ក៏ចូលមក
"ចាំបងជួយ"និយាយហើយក៏ជួយគ្រាហ៍ជេគព្រោះបើឪ្យជុងវ៉ុនគ្រាហ៍ដួលទាំងពីរឡូវហើយ
"អឹម.."ជុងវ៉ុនកាន់អ៊ីវ៉ាន់នឹងដើរតាមក្រោយ

[Skip]
គ្រាន់តែមកដល់ផ្ទះភ្លាមស៊ុងជូនស្រាប់តែយំភ្លាមព្រោះគេមិនទាន់បានមឹមទឹកដោះគោទេ ម្នាក់ៗស្លន់ស្លោធ្វើអីមិនត្រូវ
"អា៎ៗ កុំយំនេះអាប៉ាឆុងទឹកដោះគោឪ្យ"ជេគលួងកូនដើម្បីកុំឪ្យយំ ដែរមានស៊ុននូជួយឆុងទឹកដោះគោ តាមពិតទៅដោះជេគក៏មានទឹកដោះដែរដូចជាមនុស្សស្រីចឹងដោះឡើងម្ដងៗគេឈឺចង់ស្លាប់ទៅហើយ តែដោយសារនៅគ្នាច្រើនទើបឪ្យកូមមឹមទឹកដោះគោសិន។
"នេះមឹមទៅ កុំខួចពេកយើងនឹង"ជេគយកទឹកដោះគោឪ្យកូនមឹមនឹងនិយាយទាំងញញឹមទោះហត់មែនតែគេសប្បាយចិត្ត
"ខ្ញុំពិតជាចង់បានកូនដែរណាស់"សុខៗជុងវ៉ុនក៏និយាយឡើងធ្វើឪ្យពួកគេទាំងបីងាកមើលគេឡើងលឿន
"យកឥឡូវតែម្ដងទៅ"ជេយ៍និយាយនឹងលោមុខទៅជិតជុងវ៉ុន
"ឡប់មុនចេះខ្មាស់បងជេគស៊ុននូទេឬ"មកនិយាយចឹងបើនៅតែពីរនាក់មិនថាទេ តែនេះបងប្អូនគេនៅឡើងច្រងោៗមកនិយាយចឹង
"ក្រែងចង់បានកូនហី"ជេយ៍បានដៃញ៉ោះជុងវ៉ុនប៉ាដោយ
"អូនទៅធ្វើម្ហូបហើយ"ដោយនិយាយចាញ់ជេយ៍ក៏យកលេសទៅធ្វើម្ហូបមិនដឹងចេះអាចរិកងរង៉ក់នឹងមកពីណាទេ ជុងវ៉ុនពីមុនមិនមែនចឹងឡើយ
"ចាំផង"ស៊ុននូក៏រត់តាមជុងវ៉ុនដោយទុកឪ្យជេគ ជេយ៍អង្គុយសើច ជេយ៍ក៏ងាកមើលជេគដែរកំពុងអង្គុយនោះ
"ខ្ញុំអាចសុំថតស៊ុងជូបន្ដិចបានទេ??"នាយក៏និយាយឡើង
"បានតើ"ថាហើយជេយ៍ក៏ដើរមកថតស៊ុងជូនដែរគេងលក់ហើយឈ្លាតមឹមទៀត
"គួរឲ្យស្អប់ណាស់"ជេយ៍ច្បិចថ្ពាល់ក្មួយបន្ដិចមុននឹងដើរទៅខាងក្រៅ
"ខ្ញុំទៅក្រៅមួយភ្លេត"ជេគមិនតបក៏ងក់ក្បាលជេយ៍ដើរចេញទៅ
*សារ
"មើលមុខកូនឯងចុះ ដូចឯងតែម្ដង"ជេយ៍បានផ្ញើរូបស៊ុងជូនឪ្យស៊ុងហ៊ុនមើល
(កូនយើងកាត់មកយើងចឹងហើយ)ស៊ុងហ៊ុនតបដោយជឿជាក់
"ជេគគេច្រណែនឯង គេថាខំពពោះកូនតែគ្មានកាត់មករកទេអីបន្ដិចសោះ"ជេយ៍តបវិញតាមដែរស៊ុននូប្រាប់
(មែនហ៎ យើងចង់ឃើញកូនយើងណាស់)ស៊ុងហ៊ុនតបតែជេយ៍មុនដឹងទេថាស៊ុងហ៊ុនកំពុងតែរលីងរលោងចង់យំ
"កុំភ័យអី មិនយូរមិនឆាប់ទេ"
(អឹម បានហើយយើងចូលប្រជុំសិន)ថាហើយក៏ដាក់ទូរស័ព្ទចុះ ជេយ៍ក៏ចូលមកក្នុងផ្ទះវិញធ្វើដូចធម្មតា
"មកពីណា"ជុងវ៉ុនដែរទើបចេញពីផ្ទះបាយក៏សួរទៅជេយ៍
"មកពីនិយាយទូរស័ព្ទជាមួយអាហ៊ុន"នាយតបតិចៗខ្លាចជេគលឺ
"អររ បងជេគយាយចឹងបងចង់ទៅកូរ៉េវិញឬអត់"ជុងវ៉ុនងាកមកសួរជេគដែររៀបដាក់ឪ្យស៊ុងជូនគេង
"ប្រហែលស៊ុងជូនអាចចេះនិយាយ"ជេគតបធម្មតា
"គឺថាស្អែកនេះពួកយើងត្រឡប់ទៅវិញហើយ ព្រោះការងារច្រើនណាស់"ជុងវ៉ុន
"មិនអីទេ"ជេគតបទាំងញញឹមណាមួយមិនចង់រំខានគេផង
"ចាំខ្ញុំឧស្សាហ៍ខបមកលេង"ជេយ៍អាចមើលដឹងថាជេគមិនចង់ឪ្យពួកគេទៅវិញឡើយ តែធ្វើមិចបើគេក៏មានការងារជុងវ៉ុនក៏មានការងារមុនអាចទុកចោលបានទេ
"បាទ"ជេគនៅតែរក្សាស្នាមញញឹម
+ប្រទេសកូរ៉េ
ស៊ុងហ៊ុនកំពុងតែអង្គុយមើលរូបកូនប្រុសដែរជេយ៍បានផ្ញើឪ្យស្នាមញញឹមក៏មានឡើងនាយពិតជាចង់ជួបកូនប្រុសនាយណាស់។
"ប៉ានឹងចាំកូននឹងអាប៉ាមកវិញណា"នាយនិយាយទាំងស្នាមញញឹមស្ងួត ទោះដឹងថាមិនអាចក៏នៅតែចាំ...

ក្រាក!!

ទ្វាបានបើកឡើងដោយសារដៃរបស់នីគីនឹងមានឯកសារនៅនឹងដៃទៀតផង
"ឯងមានការអី"ស៊ុនហ៊ុនសួរទៅនីគីដែរចូលមកនោះ
"ឯកសារសម្រាប់ ប្រាប់ចំណូលនឹងចំណាយបាទ"នាយតបទៅបងប្រុសនឹងដាក់ឯកសារឪ្យនាយមើល
"ទុកនឹងហើយ"
"នៅយូរទៀតទេ?"ស៊ុនហ៊ុនសួរទៅប្អូនដែរឈរមិនព្រមទៅណា នៅឈរធ្មឹងនៅនឹង..
"អត់ទេ ខ្ញុំចង់ប្រាប់ថាលោកយាយនឹងមកវិញនៅថ្ងៃនេះហើយ"នាយតបទៅស៊ុងហ៊ុនវិញ លោកយាយផាកកូរ៉េវិញហើយក្រោយពីទៅបរទេសយូរ
"អឹម...."នាយបានត្រឹមក្រហឹមដើម.កទឹកមុខពិបាកមើល
"ចុះរឿងនោះ...បងគិតមិច"នីគីឃើញទឹកមុខបងប្រុសហើយគេដឹងភ្លាមថានាយពិបាកចិត្ត
"ចាំយើងដោះស្រាយ"ស៊ុងហ៊ុនទាំងទឹកមុខពិបាកស្មាន
តើមានរឿងអ្វី??
"ខ្ញុំទៅសិនហើយ"និយាយហើយក៏ដើរចេញទៅបាត់
"ខ្ញុំមិនព្រមជាដាច់ខាត...." ភែវភ្នែកក្រហមច្រាលសម្លឹងមើលទីក្រុងទាំងមូល នាយមិនព្រមជាដាច់ខាត។

To be Continued
ថ្ងៃនឹងបានតិចទេ ព្រោះAdmin រវល់ខឹងសង្សារ😌
By : Zorahh 🤍

My Boyfriend Is Play Boy //Sunki [ចប់]Where stories live. Discover now