ពេលល្ងាចក៏បានមកដល់ស៊ុងហ៊ុនក៏រៀបចំឯកសារទៅធ្វើនៅផ្ទះបន្ថែមនាយធ្វើបែបនេះព្រោះកុំឪ្យនឹកជេគនឹងកូនខ្លាំងរាល់ថ្ងៃបន់ឪ្យតែជេគត្រឡប់មកវិញទេ...។
+ភូមិគ្រឹះផាក
ង៉ឺត!!
សំឡេងឡានបានឈប់នៅមុខភូមិគ្រឹះ ស៊ុងហ៊ុនបានចុះពីលើឡានដើរមុខស្មើៗតាមធម្មតានាយដើរចូលភូមិគ្រឹះដោយមានម៉ែដោះចេញមកទទួល
"លោកប្រុសមកហើយហេ៎ស"គាត់ចេញមកនឹងសួរទៅស៊ុងហ៊ុន
"បាទម៉ែដោះ"នាយតបនឹងញញឹមដាក់គាត់បន្ដិចហើយក៏ហុចកាបូបឪ្យគាត់
"លោកប្រុសចង់ពិសារបាយឥឡូវទេ"គាត់សួរទៅរាងក្រាស់ព្រោះរាល់ដងនាយមិនញ៉ាំបាយពេលល្ងាចទេ
"បាទ"នាយតបហើយក៏ដើរឡើងទៅបន្ទប់បាត់ដើម្បីងូតទឹក
បន្ទាប់ពីងូតទឹកហើយនាយក៏ចុះមកញ៉ាំបាយ តិធំណាស់តែនាយត្រូវមកអង្គុយញ៉ាំបាយម្នាក់ឯងយ៉ាងកណ្ដោចកណ្ដែង ក្រោយពីញ៉ាំបាយរួចហើយនាយក៏ឡើងទៅបន្ទប់ដើម្បីពិនិត្យឯកសារខ្លះព្រោះនាយនឹងត្រូវមានការប្រជុំសំខាន់នៅថ្ងៃស្អែក នាយផ្ដោតលើឯកសារខ្លាំងណាស់តែសុខៗក៏នឹកដល់ជេគភ្លាមៗ....
"ស្មើនេះតើអូនកំពុងធ្វើអ្វីទៅជេគ តើកូនរករឿងអូនទេ
បងពិតជានឹកអូនណាស់"នាយនិយាយតិចៗសម្លឹងមើលរូបថតជេគដែរបីកូនប្រុសទាំងញញឹម ទឹកភ្នែកមួយដំណក់ស្រក់លើអេក្រង់ទូរស័ព្ទ នាយពិតជាមិនអាចទប់ទឹកភ្នែកបានទេកាយឆ្ងាយពីប្រពន្ធ ចង់សួរសុខទុក្ខ ចង់អោបថើបដូចមុន ចង់មើលថែកូននឹងប្រពន្ធ តែ....។+ព្រឹក
នីគីបានក្រោកពីព្រលឹមដើម្បីជូនលោកយាយផាកទៅភូមិគ្រឹះរបស់ស៊ុងហ៊ុន នាយចងក្រវ៉ាត់.កនៅមុខកញ្ចក់ខួរក្បាលមិនដឹងគិតដល់ណាទេ
តុក!
សំឡេងគោះទ្វាបានពន្លឺឡើងហាក់ទាញនាយកម្លោះចេញពីការគិតដ៏ស្មុគស្មាញ នាយងាកទៅមើលទ្វាដកដង្ហើមធំបន្ដិចមុននឹងបើកទ្វា
"មានការអីមែនទេលោកយាយ"បើកទ្វាគ្រាន់ឃើញលោកយាយផាកកំពុងឈរនៅមុខបន្ទប់របស់នាយ
"មើលសួរ ក្រែងនាំយាយទៅផ្ទះស៊ុងហ៊ុនមែនទេ"លោកយាយផាក និយាយទាំងសម្លឹងមុខចៅ
"មែនហើយ ខ្ញុំភ្លេចនឹងហា៎"នាយនិយាយទាំងសើចមិនសម
"យ៉ាប់មែនចៅនេះ"គាត់ក្រវីក្បាលហើយក៏ចុះទៅចាំនីគីនៅខាងក្រោមបាត់ ចំណែកនីគីវិញក៏ប្រញ៉ាប់រៀបចំខ្លួនចុះទៅក្រោម