ព្រឹកថ្មីក៏បានមកដល់ ថ្ងៃរះចាំងចូលទៅក្នុងបន្ទប់ដែរមានគូរស្នេហ៍កំពុងដេកអោបជាយ៉ាងស្អីរមួត បេះមិនចេញឡើយ។
"អឹមមម"សំឡេងក្រហឹមដើម.ករបស់នាយសង្ហារដែរភ្ញាក់ដោយសារពន្លឺព្រះអាទិត្យ
"ហ៊ឹស..គួរឲ្យស្រឡាញ់ណាស់"នីគីងាកមកសម្លឹងមុខប្រពន្ធដែរដេកនោះ ដេកហៀរទឹកមាត់ឡើងពេញដៃនាយទៅហើយ
"ក្មេងកម្ចិលភ្ញាក់ឡើង"នាយលូកដៃទៅទះគូទស៊ុននូផាច់ៗដើម្បីឪ្យភ្ញាក់
"ហ៊ឹមមមម"ស៊ុននូរើនឹងលើងដៃអង្អែលកន្លែងដែរនីគីទះនោះនឹងធ្វើមុខក្រញ៉ូវទាំងភ្នែកមិនទាន់បើក
"ពេលណាក្រោកហា៎ស"
"អូនងងុយ"សំឡេងតបដោយងងុលៗនឹងទាញភួយមកគ្រោបជិតក្បាល
"គេងចុះ បងងូតទឹកហើយ"នាយនិយាយហើយក៏ងើបទៅបន្ទប់ទឹកបាត់ ទុកឪ្យលោកប្រពន្ធគេងឪ្យបានស្ងប់
20នាទីក្រោយមកនាយក៏ចេញមកវិញនឹងរៀបចំខ្លួនដើម្បីទៅធ្វើម្ហូបដើម្បីឪ្យប្រពន្ធញ៉ាំឪ្យមានកម្លាំង
ព្រោះយប់មិញលែងរៀងធ្ងន់ដៃដែរនឹងហា៎
"នូងើបមក..បងធ្វើស៊ុបឪ្យអូន"នាយលើកស៊ុបពៅកម្លាំងមកដាក់ជិតប្រពន្ធនឹងងាកមកដាស់គេ
"អឹមម...បងអត់ទៅធ្វើការទេហ៎"ស៊ុននូងើបអង្គុយតិចៗព្រោះនៅឈឺផ្នែកខាងក្រោម នឹងសួរទៅកាន់លោកប្ដី
"ប្រហែលបន្ដិចទៀតអីនឹង"នៅក្រុមហ៊ុនមិនសូវមានការងារធ្វើទើបមិនទាន់ទៅព្រោះខ្លាចប្រពន្ធរក
"បងទៅចុះអូនអាចនៅម្នាក់ឯងបាន"នាយតូចនិយាយនឹងសម្លឹងមើលនីគីដោយកែវភ្នែកស្រទន់
"អត់ទេ បងនឹងយកអូនទៅក្រុមហ៊ុន"នាយម្ដេចនឹងហ៊ានទុកប្រពន្ធចោលទៅ ទៅណាមកណាយកទៅតាមតិចហើយ
"ចឹងក៏បានដែរ"ឆ្លើយរួចក៏ញ៉ាំស៊ុបដោយមាននីគីបញ្ចុកបន្ទាប់ពីញ៉ាំអស់ហើយនីគីក៏បីស៊ុននូទៅងូតទឹកនឹងស្លៀកពាក់ឪ្យ មុននឹងចេញដំណើរទៅក្រុមហ៊ុន+P.N GP
នេះជាក្រុមហ៊ុនរបស់នីគីគេបើកបាន2ឆ្នាំហើយទម្រាំតែធ្វើបានមិនងាយឡើយក្រុមហ៊ុននាយគឺផលលិទ្ធទឹកអប់ដែរល្បីនៅសេអ៊ូលតែម្ដង។
ឡានឈប់នៅមុខក្រុមហ៊ុននីគីក៏បីស៊ុននូចូលទៅខាងក្នុងទោះស៊ុននូប្រាប់ឪ្យដាក់ចុះក៏នាយមិនព្រមឡើយទើបសម្របតាមនាយតែម្ដងទៅ ទម្រាំតែដើរផុតបុគ្គលិកទាំងអស់ស៊ុននូស្ទើដាច់ខ្យល់ស្លាប់ទៅហើយ
"អង្គុយនឹងហើយ បងឪ្យគេយកទឹកដោះគោឪ្យអូនញ៉ាំ"នីគីដាក់ស៊ុននូលើសាឡុងនឹងនិយាយទៅកាន់រាងតូច
"មិនអីទេ អូនអត់ទាន់ឃ្លានផងនឹង"រាងតូចតបនឹងញញឹមដាក់ប្ដី
"គេងលេងទៅចឹង បងធ្វើការបន្ដិចសិន"នាយថើបថ្ងាស់ស៊ុននូនឹងដើរទៅតុដើម្បីមើលឯកសារផ្សេងៗទៀត
ស៊ុននូក៏សង្ងំគេងព្រោះតែគេនៅឈឺនឹងអត់ស្រួលខ្លួនតែម្ដង រំលងទៅបានប្រហែល2ម៉ោងនីគីក៏ដើរមកមើលបន្ដិចក៏ឃើញថាប្រពន្ធគេងលក់ក៏យកអាវធំមកដណ្ដប់ឪ្យនាយតូចនឹងទៅធ្វើការបន្ដទៀត។