Part 15 4ឆ្នាំ មិនមែន4ខែ

529 50 2
                                    

ភាគមុននីគីយំព្រោះតែស៊ុននូបានប្រាប់ថាគេបានអាហាររូបករណ៍ទៅរៀននៅបរទេសតាមក្ដីស្រមៃគេហើយ មិនមែននីគីយំដោយសារស៊ុននូត្រូវចាកចេញទេ នាយរំភើបដែរសង្សារខ្លួនពូកែអាចធ្វើតាមក្ដីស្រមៃបាន។
"បងមិនខឹងអូនទេហ៎"ស៊ុននូដែរកាន់ដៃសង្សារក៏សួរទៅនាយព្រោះគេខ្លាចតែនាយខឹង
"បងមិនខឹងទេ អូនធ្វើបានល្អណាស់ ម្ដេចក៏អូនមិនប្រាប់បងពីរឿងនេះ??"នីគីអង្អែលក្បាលស៊ុននូតិចៗអ្នកណាដាច់ចិត្តខឹង គ្រាន់តែអន់ចិត្តតិចតួចប៉ុណ្ណោះ
"អូនខ្លាច"ស៊ុននូក៏ចាប់ផ្ដើមរលីងរលោងភ្លាមៗ
"អូៗ បងសុំទោសណា កុំយំចឹងមើលលែងគួរឪ្យស្រឡាញ់ឡូវហើយ"នាយក៏លួងនាយតូចនឹងថើបថ្ពាល់ប៉ោងៗនោះ
"អូនឃ្លាន"សុខៗក៏កូពោះឃ្លាន
"តោះចូលទៅញ៉ាំអីក្នុងហាងសិនទៅ"ថាហើយក៏បណ្ដើរគ្នាចូលហាងនោះ
"អូនចង់ញ៉ាំអី?"
"អូនយកអានេះ អានេះ"
"យកដូចគ្នាមកបង"
ពួកគេទាំងពីក៏អង្គុយចាំអាហារមិនដឹងថាមានកែវភ្នែកមួយគូរកំពុងសម្លឹងមើលគេទាំងពីឡើយគ្មានណាក្រៅពីកញ្ញាយូជីនឹងមិត្តនាងទេ។
"សប្បាយសិនចុះ បន្ដិចទៀតយើងនឹងដណ្ដើមនីគីឪ្យបាន"នាងនិយាយតិចៗទាំងកំហឹងពេញទ្រូង
"នីគីហា៎អូនទៅបន្ទប់ទឹកមួយភ្លេត"
"បាទ"នីគីតបហើយស៊ុននូក៏ដើរទៅបន្ទប់ទឹកដោយមានយូជីតាមពីក្រោយ
ស៊ុននូកំពុងលាងដៃសុខៗវត្តមានស្រីបីសាចក៏ចេញមកនឹងដើរមកជិតគេ ទៅកាន់ស៊ុននូ
"ឮថាឯងនឹងទៅបរទេសហ៎"នាងដឹងហើយឮហើយតែធ្វើពើ
"យ៉ាងមិច"មើលទៅដូចជាគ្មានអីទាក់ទងនឹងនាងទេចេះដឹងរឿងគេម្ល៉េះ
"ឯងត្រូវរស់នៅឆ្ងាយពីនីគី ឯងមិនខ្លាចគេបែកចិត្តលួចមានថ្មីទេហ៎"នាងនិយាយនឹងថែមក្រែមម្សៅ
"មានរឿងអីដែរខ្ញុំត្រូវខ្លាច"ស៊ុននូតបវិញ
"ឯងអាចដឹងឬ មនុស្សប្រុសណា ដែរមានសង្សារនៅឆ្ងាយមិនលួចមានស្រីនោះ មើលតែបងឯងទៅដឹងហើយនៅជិតគ្នាប៉ុណ្ណឹងដែរនៅតែបែកគ្នា"នាងដឹងរឿងបងគេមកពីណា?គឺមកពីជីណាក៏ជា មិត្តរបស់នាងដែរ មិត្តភក្តិគេចរិកតែមួយ
"នាងកុំចេះតែនិយាយត្រូវចាំថាគ្មានថ្ងៃនោះឡើយដរាបណាយើងនៅរស់"(ចាំmommyកាងឪ្យ)នាយតូចតបវិញជាមួយទឹកមុខប្រាកដប្រជា គេដឹងថានីគីមិនធ្វើដូចស៊ុងហ៊ុនឡើយ
"ឯងចាំមើលទៅ ថាគេអាចចាំឯងបានឬអត់ 4ឆ្នាំណាមិនមែន4ខែទេ គ្មានប្រុសណាស័គ្រ្មចិត្តចាំឯងបានឡើយ គេស្រឡាញ់ឯងត្រឹមអារម្មណ៍មួយឆាវប៉ុណ្ណោះ ស្រួលមិនស្រួលគេនឹងទៅរកស្រីវិញក៏មិនដឹង"នាងនិយាយចាក់រុកគ្រប់បែបយ៉ាង នាងនិយាយធ្វើដូចស្គាល់នីគីច្បាស់ចឹងទាំងដែរមិនបាននៅជិតនីគីសូម្បីបន្ដិចផងនឹង។
"ហ៊ឹស បើមែននោះ កុំឪ្យតែគេទៅរកស្រីចរិកពស់ដូចជានាងទៅបានហើយ"ស៊ុននូខ្សឹបដាក់ត្រចៀកនាងហើយក៏ដើរបំបុកស្មានាងចេញទៅបាត់ គិតថាស៊ុននូស្មើកៗដូចជេគឬ គិតខុសហើយនាង
"អាយយយយ អាក្មេងឆ្កួត យើងនឹងធ្វើឪ្យឯងឈឺចាប់រាប់ម៉ឺនដង ចាំមើលចុះ"នាងស្រែកចង់បែកបន្ទប់ទឹកទៅហើយ
កាត់មកស៊ុននូវិញគេដើរចេញមកដោយស្នាមញញឹមជាប់នាងនៅតែចាញ់គេដដែល(ឃើញហេ៎ឆីនូកាចចឹង)
"មិចក៏ទៅយូរម្លេះ"នីគីឃើញរាងតូចដើរមកអង្គុយក៏សួរទៅចង់3ម៉ោងហើយ
"គឺជួបអ្នកស្គាល់គ្នាក៏រាក់ទាក់តិចទៅ កុំគិតច្រើនអីញ៉ាំទៅអាលបានទៅផ្ទះ"នីគីក៏មិនខ្វល់ដែរក៏ញ៉ាំបាយនឹងលួចសម្លឹងមើលមុខស៊ុននូដែរមិនស្រស់នោះ
"អូនកើតអីឬ"ឃើញមុខមិនរីកក៏សួរតែម្ដងទៅ
"គ្មានទេ"មិនចង់និយាយអីឡើយគេនៅគិតពាក្យសម្ដីយូជីនៅឡើយ ព្រោះគេខ្លាចថានឹងអាចកើតឡើងចំពោះគេនឹងនីគី
"មានរឿងអីប្រាប់បងបានណា នៅសល់តែ1អាទិត្យអូនត្រូវឃ្លាតពីបង មានរឿងអីប្រាប់ឪ្យហើយមកណា"នាយក្រសោបដៃស្រឡូននោះមុននឹងនិយាយលួងលោមសង្សារខ្លួន
"នីគីហា៎ បើអូនទៅទីនោះបាត់បងនឹងមានថ្មីដែរទេ"សំណួរនេះចោទសួរទៅកាន់នាយកម្លោះភ្លាមៗ
"ឪ្យបងក្បត់អូនយ៉ាងមិចបើរាល់ថ្ងៃស្រឡាញ់ចង់ស្លាប់ហើយនោះ"នាយក៏សើចបន្ដិច
"សន្យាណាថាបងមិនមានថ្មីចោលអូន"ស៊ុននូលើកដៃកូនមកឪ្យនាយថ្ពក់ដើម្បីជាសន្យារវាងគេទាំងពីរ
"បងសន្យា បើបងក្បត់អូនសូមឲ្យទេវតាដាក់ទណ្ឌកម្មបងឲ្យរស់យ៉ាងវេទនា"នាយនិយាយដោយទឹកមុខម៉ឺងម៉ាត់ធ្វើឪ្យស៊ុននូរៀងធូចិត្តបានខ្លះ
"អូនជឿបងណា"
"តោះញ៉ាំបាយទៅ"ថាហើយពួកគេទាំងពីរក៏ញ៉ាំបាយបន្ដ

My Boyfriend Is Play Boy //Sunki [ចប់]Where stories live. Discover now