Part 20 ដឹងការពិត

486 50 2
                                    

1ខែក្រោយមក
នៅក្នុងមន្ទីរពេទ្យកំពុងមានការមមាញឹកជាខ្លាំងដោយសារតែជេគឈឺពោះកើតកូនហើយ។

"បងជេគ...យ៉ាងមិចហើយ"ស៊ុននូភ្នែកសរសងខាងខ្មៅកណ្ដាលហើយកំពុងរត់តាមគ្រែអ្នកជំងឺ
"ស៊ុន-នូ...អាយយ...បងឈឺណាស់ហ៊ឹកៗ"ជេគស្រែកយំខ្លាំងៗ ពុទ្ធោអើយ!!គេឈឺខ្លាំងណាស់
"សាច់ញាតិរងចាំនៅខាងក្រៅ"អ្នកគ្រូពេទ្យបានឪ្យស៊ុននូរងចាំនៅខាងក្រៅ គេភ័យឡើងស្លេកមុខអស់ទៅហើយមួយសន្ទុះក្រោយមកដូហ្យុងក៏រត់មក
"ស៊ុននូ...ជេគ...ជេគយ៉ាងមិចហើយ"នាយរត់មកមិនទាន់ដកដង្ហើមស្រួលបួលផងសួរឡើងមក
"គាត់ចូលបន្ទប់ហើយ"ស៊ុននូតបវិញនឹងដើរទៅដើរមក
រ៉ឺងៗៗៗ
សំលេងទូរស័ព្ទទូរស័ព្ទរបស់ស៊ុននូក៏រោទ៍ឡើងស៊ុននូក៏
នាយតូចក៏ប្រញ៉ាប់លើកក៏ឃើញថាជាលេខរបស់ជុងវ៉ុនក៏ប្រញ៉ាកចុចលើកយ៉ាងលឿន
"អាឡូ!!ឯងខលមកបងមានកាអី"សំឡេងជុងវ៉ុននិយាយឡើង
"បងវ៉ុន..បងជេគ..បង-ជេគ"ស៊ុននូនិយាយទាក់ៗធ្វើឪ្យជុងវ៉ុនពិបាកស្ដាប់
"បងជេគកើតអី"ជុងវ៉ុនវិញស្លន់ប៉ាដោយ
"បងជេគ..សម្រាលហើយ"ទម្រាំតែបានកយាយអ្នកចាំស្ដាប់ឡើងចង់ខ្យល់ចាប់ទៅហើយ
"ហា៎ស បងជេគសម្រាលហើយហេ៌ស បងៗនឹងទៅថ្ងៃនេះ"ជុងវ៉ុនគ្រាន់តែលឺថាជេគសម្រាលរំភើបផងភ័យមកធ្វើខ្លួនមិនត្រូវក៏ប្រញ៉ាប់ទៅជួបជេយ៍ដែរកំពុងនៅក្នុងការរិយាល័យនោះ
"ជេយ៍បងជេគសម្រាលកូនហើយ....ហ៊ឹក"ជុងវ៉ុនមកដល់ក៏ស្រែកឡើងតែម្ដង ស្រាប់តែយកដៃខ្ទប់មាត់វិញក្រោយឃើញវត្ដមានស៊ុងហ៊ុននឹងជេយ៍កំពុងនិយាយគ្នា តើនាយបានលឺទេ??ច្បាស់ណាស់នាយច្បាស់ជាបានលឺ។
"ជុង-ជុងវ៉ុននិយាយថាមិច??"ស៊ុងហ៊ុនស្ដាប់ច្រឡំមែនទេ ជេគសម្រាកកូនឬ??តើជេគមានកូនជាមួយអ្នកណា??
"គឺ-គឺ...អត់មានអីទេ"ជុងវ៉ុនគាំងរកពាក្យនិយាយមិនត្រូវឡើយ ព្រះអើយ!!អាមាត់ចង្រៃនេះ!!
"ប្រាប់មក...ជេគមានកូនជាមួយអ្នកណា"ស៊ុងហ៊ុនក៏ស្ទុះមកអង្រួនស្មាជុងវ៉ុនខ្លាំងៗប៉ិសរបូតក្បាលចេញពីស្មាទៅហើយ បានជេយ៍មកឃាត់ទាន់
"បានហើយ..ងាប់ប្រពន្ធអញឡូវហើយ"ជេយ៍ក៏ចូលទៅបំបែកបើទុកទៀតងាប់ជុងវ៉ុនមិនខានទេតូចផង
"អង្គុយសិនមក"ជេយ៍និយាយឪ្យស៊ុងហ៊ុនអង្គុយសិនមើលទៅនាយដូចជាតក់ស្លុតណាស់ចឹង
"គឺបងជេគគាត់មានកូន ឥឡូវកំពុងតែសម្រាល"ជុងវ៉ុនក៏និយាយប្រាប់ស៊ុងហ៊ុនបើជ្រុលជាដឹងទៅហើយប្រាប់តែម្ដងទៅ
"ជាកូនអ្នកណា?"អ្វីដែរនាយចង់ដឹងតើកូននោះជាកូនរបស់អ្នក
"អាច*ម្រាយ..កូនហែងនឹងហើយ"ជេយ៍មើលមុខស៊ុងហ៊ុនហើយក៏ជេតែម្ដង
"ចាំបាច់ជេ?"នាយមើលជេយ៍គ្រាន់តែសួរសោះហេតុអីមកជេគេ
"អញជេកុំឪ្យហែងវាភ្លើ  ហែងគិតថាជេគមានកូនជាមួយអ្នកណាក្រៅពីអាហែងនឹង"ដោយចិត្តខឹងក៏លះដាក់ស៊ុងហ៊ុនតែម្ដង ជិតធ្វើឪគេហើយនៅភ្លើទៀត
"តែ..../ចុះកាលដែរហែងធ្វើរឿងនោះជាមួយជេគនោះ"ស៊ុងហ៊ុននិយាយមិនទាន់ចប់ផង ជេយ៍ក៏និយាយកាត់
"តែជេគជាប្រុសមិចនឹងអាចមានកូនបាន"នាយនៅតែមានចម្ងល់នាយមិនបានគិតឡើយថាជេគអាចមានកូនបាន
"ជុងវ៉ុនអូនប្រាប់វាម្ដងទៅឈឺក្បាលណាស់"នាយងាកឪ្យជុងវ៉ុនជួយនិយាយព្រមើលទៅស៊ុងហ៊ុនភ្លើនឹងរឿងណាស់ ជុងវ៉ុនក៏រៀបរាប់ប្រាប់តាមនឹងទៅទម្រាំតែស៊ុងហ៊ុនយល់នោះចង់ដាច់ខ្យល់ទៅហើយ។
"តែបងកុំទាន់ទៅរកបងជេគអី ព្រោះអាចនឹងមានរឿងស្ងាត់ៗទៅ"ជុងវ៉ុននិយាយទៅស៊ុងហ៊ុនកុំឪ្យនាយធ្វើខ្លួនដឹងរឿងនេះ
"អឹម ខ្ញុំទៅសិនហើយ"ថាហើយក៏ចេញទៅបាត់ នាយពិតជារំភើបខ្លាំងណាស់ នាយញញឹមយ៉ាងស្រស់ចង់ឃើញមុខកូនប្រុសនាយណាស់

My Boyfriend Is Play Boy //Sunki [ចប់]Where stories live. Discover now