Part 30 មានប្រពន្ធភ្លេចប្អូន

464 55 16
                                    

"នេះកាត"សំឡេងត្រជាក់ដូចទឹកកកនិយាយឡើងហុចកាតឪ្យបុគ្គលិក ស៊ុននូងាកមើលមុខនាយយ៉ាងលឿន
បេះដូងលោតឌឹបៗស្ទើតែផ្ទុះទៅហើយ នេះគេយល់សុបិន្ដមែនទេ....
គ្មានអ្នកណាទេក្រៅពីហ៊ីស៊ឹងនោះអី
"បង...ហ៊ី"ស៊ុននូឧទានហៅឈ្មោះនាយតិចៗ បន្ទាប់ពីឆូតកាតហើយហ៊ីស៊ឹងក៏ងាកមកនិយាយជាមួយស៊ុននូ
"កើតអីមែន"ហ៊ីស៊ឹងសួរទៅស៊ុននូតែភ្លឹកៗមើលមុខនាយ
"ហេតុអ្វីបងនៅទីនេះ"រាងតូចសួរទៅហ៊ីស៊ឹងព្រោះនាយមិនបាននៅកូរ៉េតាំងពីស៊ុននូទៅរៀនក្រៅប្រទេសមកម្លេះ
"បងមកទិញរបស់តិចតួចឪ្យហាន់រ៉ានោះអី"នាយតបនឹងលើកអ៊ីវ៉ាន់នៅនឹងដៃបង្ហាញស៊ុននូ
"ហាន់រ៉ា??"ស៊ុននូចងចិញ្ចើមចូលគ្នាតែម្ដងគេមិនដែរលឺឈ្មោះអីឡើយ
"កុំអីច្រើនអី បងជូនទៅផ្ទះ"កុំសើចបន្ដិចក៏អូសដៃស៊ុននូទៅចំណតឡានដើម្បីទៅផ្ទះវិញ

[Skip]

ព្រឹកថ្មីក៏បានមកដល់ក្នុងផ្ទះរបស់នីគីកំពុងតែចាប់ផ្ដើមតប់តែងផ្កាយ៉ាងស្រស់ស្អាត អ្នកបម្រើមមាញឹកនឹងការរៀបចំផ្ទះ ព្រោះស្អែកជាថ្ងៃមង្គលការរបស់អ្នកប្រុសរបស់ពួកគេហើយ បើកូនកម្លោះនឹងកូនក្រមុំដែរឈរមលលការរៀបចំវិញញញឹមបិទមាត់មិនជិត....។
"ហីយ៉ា!! ស្អែកការចឹង អត់ជួបលៀងបញ្ចប់ភាពនៅលីវទេហី"សំឡេងរបស់សូហ៊ុននឹងជេហ្យុងនិយាយឡើងនឹងដើរមករកនីគីនឹងចាងវ៉ុន
"អ៎ាពួកឯង.."នីគីរៀងភ្ញាក់បន្ដិចដែរ
"ចង់ភ្លេចយើងមែន"សូហ៊ុនដើរមកនិយាយ
"ឡប់ មកពីយើងភ្ញាក់ផ្អើលនឹងហា៎"នីគីតបទាំងភ្នែកសម្លឹងមើលរោងការ
"បងនិយាយគ្នាលេងចុះ អូនទៅខាងក្នុងហើយ"ចាងវ៉ុននិយាយឡើង នីគីងក់ក្បាលនាងញញឹមហើយក៏ដើរចេញទៅ
"ចុះស៊ុននូ"ជេហ្យុងមើលការចាកចេញរបស់ចាងវ៉ុនហើយក៏និយាយ
"ខ្វល់ពីគេធ្វើអី"គ្រាន់តែលឺឈ្មោះស៊ុននូភ្លាមទឹកមុខនាយផ្លាស់ប្ដូរយ៉ាងលឿន
"ឯងដូចជាធ្វើបាបគេពេកហើយ"សូហ៊ុនមិនចង់លូកមាត់ក្នុងរឿងនេះឡើយតែមកពីអាណិតស៊ុននូ
"យើងនឹងគេគ្មានអ្វីទាក់ទងគ្នាឡើយ បើហ៊ានតែនិយាយឈ្មោះគេទៀតកុំថាយើងមិនបានប្រាប់"តបចប់ក៏ដើរចូលទៅក្នុងផ្ទះយ៉ាងលឿនទុកឪ្យមិត្តរបស់គេឈរសម្លឹងមើលដោយហួសចិត្ត
"ចាំមើលស្ដាយក្រោយណា ឯងជឿយើងទេ"សូហ៊ុននិយាយនឹងងាកមើលមុខជេហ្យុង ហើយក៏ដើរចេញទៅ គេទៅផ្ទះវិញហើយ មិននៅទេស្អប់មុខនីគីណាស់

My Boyfriend Is Play Boy //Sunki [ចប់]Where stories live. Discover now