Part 19 បងស្រឡាញ់អូន

454 45 5
                                    

"អបអរសាទរផង បងប្រុសរបស់លោកមានទម្ងន់2សប្ដាហ៍ហើយ"លោកគ្រូពេទ្យនិយាយទាំងញញឹមធ្វើឪ្យស៊ុននូគាំងតែម្ដង បងគេមានកូន?មានកូនជាមួយអ្នកណា??
"មនុស្សប្រុសក៏អាចមានកូនបានដែរគេមានស្បូនមានមានឈាមប្រភេទ Omegaដែរជាមនុស្សប្រុសអាចមានកូនបាន"លោកគ្រូពេទ្យឃើញស៊ុននូគាំងក៏រៀបរាប់ប្រាប់ទៅកុំឪ្យនាយតូចឆ្ងល់
"បាទ.."នាយតូចញញឹមហើយក៏ដើរទៅរកជេគ
"ស៊ុននូ...បង~ហឹកបង"ជេគនិយាយមិនចេញព្រោះគេពិតជារំភើបណាស់
"មិនអីទេ ខ្ញុំទៅបើកថ្នាំសិន"គេមិនចង់ឃើញជេគយំឡើយក៏ដើរចេញទៅបើកថ្នាំសម្រាប់អ្នកមានទម្ងន់
_____________

ងាកមកមើលស៊ុងហ៊ុនវិញនាយត្រូវនីគីអូសមកពេទ្យទាល់តែបានព្រោះតែនាយឃ្លាននេះឃ្លាននោះ
"ចូលទៅ"នាយរុញស៊ុងហ៊ុចូលទៅបន្ទប់ពេទ្យដើម្បីពិភាក្សាពីអាការៈ
"តែ...."នាយនៅតែឈរនៅនឹងឡើងនីគីសឹងតែច្របាច់.កឪ្យងាប់តើ
"សួស្តីលោកស៊ុងហ៊ុន"ចូលមកដល់លោកគ្រូពេទ្យវ័យចំណាស់ក៏និយាយឡើងពេលឃើញស៊ុងហ៊ុនចូលមក
"បាទ ខ្ញុំមក-មកពិនិត្យសុខភាព"នាយនិយាយដោយស្ទាក់ស្ទើរ
"លោកជួយរៀបរាប់អាការៈលោកបានទេ"(ញុមអត់ដឹងថាគេពិនិត្យមិចទេ ដាក់ចឹងម៉ងទៅកុំប្រកាន់ណាបាទ អត់ដឹងថាអ្នកចាញ់កូនមានអាការៈមិចទេ)
"គឺមួយរយៈនេះ ខ្ញុំឆាប់មួម៉ៅ ឆាប់ខឹង នឹងឃ្លានតែម្ជូរ ហើយក្អួតទៀត នឹងឈឺក្បាលខ្លះៗដែរ អស់កម្លាំង"នាយរៀបរាប់អាការៈដែរកើតឡើងមកមើលខ្លួន
"បើតាមតែលោករៀបរាប់ លោកអាចនឹងចាញ់កូនជំនួសប្រពន្ធក៏ថាបានដែរ"អីគេចាញ់កូន??នាយមិនទាន់មានប្រពន្ធផងនឹង!!
"តែថា..."នាយធ្វើមុខឡេឡឺធ្វើខ្លួនមិនដែរទៅមានអីៗជាមួយអ្នកណាផងនឹង
"គឺអាចថាលោកស្រឡាញ់ប្រពន្ធខ្លាំងពេកទើបធ្វើឪ្យចាញ់កូនជំនួសប្រពន្ធបែបនេះ ជារឿងធម្មតាទេសម្រាកឲ្យបានច្រើនទៅលែងអីហើយ"គាត់និយាយទៅកាន់ស៊ុងហ៊ុនដោយមិនដឹងថានាយមិនទាន់មានប្រពន្ធឡើយ
"បាទ ខ្ញុំសុំលាសិនហើយ"ស៊ុងហ៊ុនហាក់គាំងមិនទាន់បាត់ឡើយ នាយមិនដែរស្រឡាញ់អ្នកណាឡើយក្រៅពីជេគហើយក៏មិនដែរទៅដេកជាមួយស្រីណាឡើយក្រៅពីជេគ ចាប់តាំងពីជេគចាកចេញទៅនាយស្រាប់តែមានអាការៈនេះតែម្ដង បើជាជេគមិនអាចឡើយព្រោះគេជាប្រុសនឹង
"មិចហើយបងប្រុស"នីគីគ្រាន់តែឃើញស៊ុងហ៊ុនចេញមកភ្លាមនាយក៏ស្ទុះទៅសួរតែម្ដង
"នីគី-យើង~ចាញ់កូន"នាយខ្ទប់មុខនឹងទ្រូងប្អូនប្រុសមុននឹងប្រាប់ទៅនីគី
"ហា៎ស បងឯងមានកូន"ស្អីបងនាយជាប្រុសមិចអាចនឹងមានកូនបានទៅ
"យើងចាញ់កូនមិនមែនមានកូន"នាយងើបមកនិយាយជាមួយប្អូនព្រោះតែនីគីស្ដាប់ឮតែមានកូន
"តែបងមិនទាន់មានប្រពន្ធផងនឹង"នីគីសួរទៅកាន់ស៊ុងហ៊ុន
"នឹងហើយ យើងមិនដែរប្រឡាក់ប្រលោកជាមួយអ្នកណាក្រៅពីជេគឡើយ"នាយនៅតែមានចម្ងល់ក្នុងខួរ
នីគីមិនមាត់គេអាចនឹងគិតថាជាជេគតែមិនច្បាស់ យប់នេះចាំខលសួរស៊ុននូ
______________

My Boyfriend Is Play Boy //Sunki [ចប់]Where stories live. Discover now