ព្រឹកថ្ងៃថ្មីក៏បានមកដល់ពន្លឺព្រះអាទិត្យរះឡើងចាំងចូលមកក្នុងបន្ទប់នាយកម្លោះដែលកំពុងតែគេងម្ខាងនៃគ្រែចំណែកម្ខាងទៀតគឺមានកម្លោះតូចដេកលើកជើងលើកដៃពេញពូក នីគីក្រោកមកក៏ងាករកមើលរាងតូចគេក៏ធ្លោយមាត់សើចបន្ដិច តែសុខៗក៏មុខស្មើវិញហើយក៏ធាក់ស៊ុននូមួយជើងឡើងធ្លាក់ពីលើគ្រែ លឺសូរតែ
ដឹប
បន្ទាប់មកនាយក៏ដើរចូលបន្ទប់ទឹកបាត់ ចំណែករាងតូចវិញកាលបើធ្លាក់ពីលើគ្រែគឺថាស្រែកដាច់ខ្យល់ចោល
"អួយយយ.."គេងើបទាំងបើកភ្នែកមិនចង់រួចឈឺក៏ឈឺងងុយក៏ងងុយ
"អាប្រកាច់ណាធាក់យើងនឹងបាក់ចង្កេះហើយទេដឹង"គេងើបមកអង្គុយលើគ្រែទាំងរអ៊ូតិចៗ
"យ៉ាងមិចហើយ"សំឡេងនាយកម្លោះពន្លឺឡើងពីមាត់ទ្វាបន្ទប់ទឹកធ្វើឪ្យស៊ុននូភ្ញាក់ចង់ងាប់
"ឯងចូលមកផ្ទះយើងបានយ៉ាងមិច"ផ្ទះយើងគួរឪ្យចង់សើចនីគីសើចដើម.កតិចៗ
"មើលទៅថាផ្ទះឯងឬផ្ទះយើង"ថាហើយក៏បោះកន្សែងក្រោបលើក្បាលស៊ុននូនឹងយកខោអាវរៀនមកស្លៀកពាក់
"អាឆ្កួត មិចក៏យើងមកនៅផ្ទះរបស់ឯង"ឆ្ងល់អើយសែនឆ្ងល់
"បើយើងមិនយកឯងមកគិតថាឯងដើរមកមែន ឬក៏ចង់ឲ្យយើងទុកឯងនៅបណ្ណាល័យម្នាក់ឯងយើងប្រាប់ទៅមកពីយើងអាណិតទេ"គេក៏ឆ្លៀតស្រែកតបវិញទៀត
"អាឆ្កួត"រៀងខកចិត្តតិចដែរស្មានតែគេមានចិត្តតាមពិតគេអាណិតហិហិ😭
"ឆាប់ទៅងូតទឹកទៅដល់ម៉ោងទៅរៀនលូវហើយ"នាយដើរចេញពីបន្ទប់ដាក់សំម្លៀកបំពាក់ហើយក៏ចង់ក្រវ៉ាត់ក
"យើងអត់មានខោអាវផ្លាស់ទេ"អំពុលទុកសាហាវនីគីក៏ងាកមកសម្លក់តែម្ដងឃើញខ្លាំងៗចឹងតែអំពុលទុលសាហាវ
"ស្រាតទៅ"នាយតបហីៗក៏សិតសក់នឹងបន្ដ"ប្រយ័ត្នយើងទៅចោល"រាងតូចលឺហើយក៏រត់ទៅបន្ទប់ទឹកលឿនស្លេវ
20នាទីក្រោយគេចេញមកវិញជាមួយកន្សែងលើកដល់ទ្រូងបង្ហាញឪ្យឃើញជើងស្រឡូនសខ្ចីញេញ នីគីក៏សម្លឹងឡើងភ្លឹក ទម្រាំតែទាញស្មាតីមកវិញបាន
"អឺ...គឺ ខោអាវរៀននៅក្នុងទូរយើងចុះទៅខាងក្រោមមុនហើយ"ថាហើយក៏ទាញកាតាបទៅបាត់ ស៊ុននូបានត្រឹមតែឆ្ងល់
ក្រោយពីផ្លាស់សម្លៀកបំពាក់រួចហើយក៏ចុះមកក្រោមឃើញនីគីអង្គុយចាំគេម្ដង
"តោះយើងរួចហើយ"នីគីមិនមាត់ក៏ដើរទៅ អ្វីដែរមិនស្មានដល់គឺគេជិះឡានជាមួយនីគី
គ្រាន់តែមកដល់សាលាភ្លាមស៊ុននូបើកទ្វាហើយក៏រត់ចុះភ្លាមតែក៏មិនភ្លេចអរគុណដែរទុកឪ្យនីគីអង្គុយមើលទៅស៊ុននូដែរកំពង់រត់ទៅទ្វារបងសាលារៀន
តែថាពេលដែរស៊ុននូរត់ចេញពីឡាននីគី យូជីក៏ឃើញដែរនាងឆ្ងល់ណាស់តើពីរនាក់នឹងជាអ្វីនឹងគ្នា (បើឆ្ងល់ទៅសួរហូវ)មិនត្រឹមតែប៉ុណ្ណឹងគឺមិត្តៗរបស់គេក៏ឃើញដូចគ្នា ស៊ុននូបើមិនស្លាប់ក៏ពិការដែរ