ភាគ1 អារម្មណ៍ស្រពិចស្រពិល

331 34 12
                                    

[ ភាគ1 អារម្មណ៍ស្រពិចស្រពិល ]

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

[ ភាគ1 អារម្មណ៍ស្រពិចស្រពិល ]



--- 2023.09 (បច្ចុប្បន្ន ពីរខែ ក្រោយចេញពីមន្ទីរពេទ្យ) ---

ពន្លឺនៃព្រះសុរិយាបានរះបំភ្លឺឡើង បញ្ចេញពន្លឺរស្មីរបស់ខ្លួនស្រោចស្រប់នៅពេញផ្ទៃនៃប្រទេសកូរ៉េទាំងមូល នាពេលព្រឹកព្រលឹមដ៏សែនមមាញឹក។

ពន្លឺដ៏ភ្លឺស្រទន់បានចាំងជះចូលមកក្នុងបន្ទប់គេងរបស់រាងតូច ដែលបានឆ្លុះបង្ហាញឲ្យឃើញពីវត្តមានរបស់រាងតូចដែលកំពុងតែគេងលង់លក់យ៉ាងស្កប់ស្កល់ នៅក្នុងសុបិន្តនៃដំណេករបស់គេនោះ។

(ក្នុងសុបិន្ត 17 ឆ្នាំមុន)

(1) នៅពីមុខសំណង់អគារដែលដួលរលំបាត់បែក មានក្មេងប្រុសមុខមាត់ស្អាតបាតអាយុ 6 ឆ្នាំម្នាក់កំពុងឈរទ្រហូយំតែម្នាក់ឯង ក្រោយពីខ្លួនបានបាត់បង់នូវសមាជិកគ្រួសារដែលជាទីស្រឡាញ់និងជាទីពឹងពាក់របស់ខ្លួន។

Sunoo : " ប៉ា ម៉ាក់....ហិក....ហឹក...ហឺស "

ក្មេងតូចមុខមាត់ស្លូតបូតម្នាក់នេះ នៅតែបន្តឈរទ្រហូរយំ ស្រែកហៅឈ្មោះមនុស្សដែលខ្លួនស្រឡាញ់ ដែលបានបាត់បង់ជីវិតទៅនោះឱ្យត្រឡប់មករកខ្លួនវិញតែម្នាក់ឯងយ៉ាងតែលតោល រួមជាមួយនឹងទឹកភ្នែកដែលហូរស្រក់មកជោកថ្ពាល់។

អ្នកគ្រូ : " sunoo_aaa "

សំឡេងដ៏ស្រទន់របស់អ្នកគ្រូស្រីម្នាក់ដែលមានវ័យប្រហែលជា 30 ឆ្នាំ បានបន្លឺឡើងមកពីក្រោយខ្នងរបស់ក្មេងតូច ដែលវាក៏បានមកដាស់ស្មារតីរបស់គេឱ្យងាកសម្លឹងមកមើលម្ចាស់នៃសំឡេងមួយនោះដែលបានស្រែកហៅឈ្មោះរបស់គេអម្បាញ់មិញ។

🌸🌼 OUR LAST SPRING វគ្គ2 🌼🌸Where stories live. Discover now