ភាគទី៦ យល់ច្រឡំ
( សុំទោសទុកជាមុនចំពោះកំហុសឆ្គង🙏🙏🙏)
Sorry ផងដែល admin អត់បានចេញភាគថ្មីអោយ មូលហេតុនោះគឺដោយសារតែ admin ជាប់រវល់រៀន ។នៅក្រោមផ្ទៃមេឃដែលមានពណ៍ផ្កាឈូកស្រាល ព្រះសូរិយាបានរះឡើងបញ្ចេញនូវពន្លឺរស្មីយ៉ាងស្រស់ស្រទន់របស់ខ្លួន មកលើផ្ទៃរាបនៃវាលលំហដ៏ធំល្វឹងល្វើយមួយដែលបោះភ្នែកចោតសម្លឹងទៅចង់ដាច់កន្ទុយភ្នែក ដែលមានហ៊ុមព័ទ្ធទៅដោយពពកសក្រាស់ស្មឹកដែលនៅហោះរសាត់ព័ទ្ធជុំវិញ ស្ទើរតែធ្វើឱ្យមើលអ្វីមិនចង់ឃើញ រួមជាមួយនឹងស្មៅបៃតងខ្ចីចំម្រុះ ដែលដុះលូតឡើងមកយ៉ាងស្រស់បំព្រងនៅពាសពេញផ្ទៃនៃវាលលំហទាំងមូល បក់រសាត់រ៉េរទៅតាមទិសដៅនៃកម្លាំងខ្យល់ដែលបានបក់ធ្លាក់ចុះមកនៅក្នុងខណះពេលនេះ សាងបាននូវរូបភាពដ៏ស្រស់ស្អាតនិងស្រស់ត្រកាល ចេញពីកណ្ដាលវាលលំហដ៏ធំល្វឹងល្វើយមួយនោះមក។
អារម្មណ៍ភ្ញាក់ផ្អើល បូករួមជាមួយនឹងភាពតក់ស្លុត កំពុងតែកើតមានឡើងមកស្របពេលជាមួយគ្នា ក្រោយស្ទើរមិនជឿទៅនិងភ្នែកទាំងគូររបស់ខ្លួនដែលមើលឃើញនោះ នៅពេលដែលបានដឹងថាខ្លួនកំពុងតែមានវត្តមានស្ថិតនៅទីកន្លែងដែលមិនស្គាល់ឈ្មោះណាមិនដឹង។
YOU ARE READING
🌸🌼 OUR LAST SPRING វគ្គ2 🌼🌸
RomanceTrailer: Jake: " sunoo_aaa រៀបការជាមួយបងណា " Sunoo: " សុំទោស " Sunghoon: " ពិតជាអូនមែនទេ អូនត្រឡប់មករកបងវិញហើយមែនទេ " Sunoo: " មិនសោកស្ដាយទេដែលចំណាយពេលរស់នៅជាមួយបង.....វាពិតជាធ្វើអោយអូនមានក្ដីសុខខ្លាំងណាស់ " Sunghoon: " ឯណាទៅចំណែករបស់បង នៅក្នុងការចង...