ភាគ១០ គ្រោះថ្នាក់

97 13 8
                                    

ភាគទី១០ គ្រោះថ្នាក់

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ភាគទី១០ គ្រោះថ្នាក់

---ពីរថ្ងៃក្រោយ---

---ហឺសៗៗ(សំឡេងដកដង្ហើម)---

---វូៗៗ(សំឡេងខ្យល់បក់)---

នៅកណ្ដាលទីវាលរហោឋានដែលមិនស្គាល់ពីទីតាំងច្បាស់លាស់ កាយមាំឈរដកដង្ហើមញាប់ស្អេកក៏ព្រោះតែខ្លួនកំពុងតែឈរភ្លឹកនិងភ្ញាក់ផ្អើលទៅហ្នឹងទិដ្ឋភាពនិងរូបភាពនៃបរិយាកាសទាំងឡាយដែលខ្លួនកំពុងតែស្ថិតនៅជុំវិញ ដោយមិនដឹងនៅមូលហេតុច្បាស់ ថាហេតុអីបានជាខ្លួនមកដល់ទីនេះនោះ។

ដើមស្មៅជាច្រើនដើមដែលមានពណ៌បៃតងខៀវស្រងាត់ដែលដុះនៅព័ទ្ធជុំវិញរាងក្រាស់ត្រូវបានបក់ឡើងរសាត់រេ៉រទៅតាមទិសដៅនៃកម្លាំងខ្យល់ដែលកំពុងតែបកធ្លាក់ចុះមក ក្រោមពន្លឺដ៏ភ្លឺរហឹមនៃព្រះអាទិត្យដែលកំពុងតែរះឡើងនៅលើផ្ទៃមេឃ ដែលមានទៅដោយពពកជាច្រើនបាំងបិទនៅពន្លឺរស្មីរបស់ខ្លួននោះ។

ពពកអាប់ជាច្រើនបានធ្លាក់ចុះមក នាំយកនូវភាពត្រជាក់មកប៉ះទៅនឹងរាងកាយរបស់រាងក្រាស់ ស្របពេលដែលគេកំពុងតែឈរចោលភ្នែកសម្លឹងមើលទៅភាពទទេស្អាតនៃវាលលំហរដែលខ្លួនគេកំពុងតែស្ថិតនៅនោះ ដោយមានឡើយត្រឹមតែដើមផ្កាcherryមួយដើម ដែលកំពុងតែរីកស្គុះស្គាយសម្ញែងនៅភាពស្រស់ស្អាតរបស់ខ្លួនតែប៉ុណ្ណោះ។

ក្លិនក្រអូបនៃផ្កាcherryបានហោះរសាត់មកប៉ះទៅនឹងច្រមុះរបស់រាងក្រាស់នាំយកមកនូវអារម្មណ៍ធូរស្រាលនិងភាពស្រស់ស្រាយមកកាន់គេ ខណៈដែលស្រទាប់ផ្កាជាច្រើនកំពុងតែជ្រុះរួសរោយរសាត់នៅពាសពេញផ្ទៃនៃវាលលំហមួយនោះ។

🌸🌼 OUR LAST SPRING វគ្គ2 🌼🌸Where stories live. Discover now