ភាគ៨ រាត្រីភ្លៀងធ្លាក់

166 16 4
                                    

[ភាគទី៨ : រាត្រីភ្លៀងធ្លាក់]

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

[ភាគទី៨ : រាត្រីភ្លៀងធ្លាក់]

(សូមអភ័យទោសចំពោះកំហុសឆ្គង🙏🙏🙏)

នេះគឺជាភាគចុងក្រោយហើយដែល admin ចេញសម្រាប់អ្នកទាំងអស់គ្នា។ bye-bye see you guys next time 💛

---ព្រឹកថ្ងៃថ្មី---

ពន្លឺដ៏ស្រាលនិងភ្លឺស្រទន់របស់ព្រះអាទិត្យដែលរះឡើងនៅកណ្ដាលព្រឹកម៉ោង 7:00 បានរះចាំងនូវពន្លឺចូលមកក្នុងបន្ទប់សម្រាកព្យាបាលVIPដ៏ធំទូលាយមួយ ដែលមានទីតាំងស្ថិតនៅក្នុងមន្ទីរពេទ្យលំដាប់ថ្នាក់អន្តរជាតិមួយកន្លែងនៃប្រទេសកូរ៉េ ដែលបានបើកបង្ហាញឡើងមកឲ្យឃើញពីវត្តមានរបស់រាងក្រាស់ sunghoon ដែលបាននិងកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមួយនោះ ក្រោយពីខ្លួនត្រូវបានជួបប្រទះនូវគ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញនោះមក។

ក្រោយពីការពិនិត្យយ៉ាងល្អិតល្អន់ពីសំណាក់គ្រូពេទ្យជំនាញនិងការថតស្គេនជាច្រើនរួចមក លទ្ធផលដដែលដូចគ្នាបានបង្ហាញឡើងថាសរីរាង្គសំខាន់ៗដែលនៅក្នុងខ្លួនរបស់រាងក្រាស់ពេលនេះគឺមិនបានប៉ះពាល់អ្វីធ្ងន់ធ្ងរនោះឡើយក្រោយពីជួបនូវគ្រោះថ្នាក់នោះមក ក្រៅតែពីរបួសដែលនៅខាងក្រៅខ្លួននេះតែប៉ុណ្ណោះ  ហើយបច្ចុប្បន្ននេះមុខរបួសទាំងអស់នោះក៏ត្រូវបានគ្រូពេទ្យដេរភ្ជាប់ហើយរួចរាល់ជាស្រេចផងដែរ។

Jay : " យ៉ា~អាង្រៃ~នេះឯងកើតឆ្កួតស្អីហ្នឹងអ្ហាស~បានជាមកបើកឡានទាំងស្រវឹងបែបនេះ "
សំឡេងធ្ងន់រឹងបានបន្លឺឡើងមកចេញពីរាងក្រាស់ថាស្ដីបន្ទោសទៅកាន់មិត្តភក្តិរបស់ខ្លួនតាមរយៈទូរសព្ទដែលកំពុងតែវីដេអូខលជាមួយគ្នានោះ។

🌸🌼 OUR LAST SPRING វគ្គ2 🌼🌸Where stories live. Discover now