ភាគ៩ ទេសភាពថ្ងៃលិច

135 18 10
                                    

ភាគទី៩ 🌅ទេសភាពថ្ងៃលិច🌅

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ភាគទី៩ 🌅ទេសភាពថ្ងៃលិច🌅



---5 ថ្ងៃក្រោយ ល្ងាចថ្ងៃអាទិត្យ---

បន្ទាប់ពីអូសបន្លាយពេលមកជាច្រើនថ្ងៃរួចមក ថ្ងៃដែលណាត់ជួបរវាងរាងក្រាស់jakeហើយនិងរាងតូចsunooក៏បានឈាងចូលមកដល់ តាមថ្ងៃកំណត់នៃការសន្យារបស់ពួកគេទាំងពីរនាក់។

ដោយនៅថ្ងៃនេះដែរ រាងក្រាស់បានបើកឡានមីងរបស់ខ្លួនមកដោយផ្ទាល់ ដើម្បីនឹងមកទទួលរាងតូចឱ្យបានទាន់ពេល ទៅតាមពេលវេលាកំណត់ដែលខ្លួនឯងបានសន្យា។ រាងក្រាស់ឈរអោបដៃ ផ្អែកខ្នងរបស់ខ្លួនទៅនឹងផ្ទៃឡាន ដែលខ្លួនបានចតឈប់នៅពីខាងមុខផ្ទះរបស់រាងតូចនោះ សញ្ចឹងរង់ចាំមើលផ្លូវរបស់រាងតូចចេញមក ដោយក្ដីអន្ទះសារជាខ្លាំង ក្រោមពន្លឺដ៏ត្រជាក់រហឹមនៃថ្ងៃរៀបអស្ដង្គត នារដូវរំហើយដ៏សែនស្រស់ស្អាត។

---15 នាទីកន្លងផុតទៅ---

ក្រោយពីការទន្ទឹងរង់ចាំអស់រយៈពេលមួយស្របក់ធំរួចមក វត្តមានរបស់រាងតូចក៏បានលេចមុខឡើងនៅចំពោះមុខរាងក្រាស់ភ្លាមៗតែម្ដង។ ជំហានជើងខ្លីៗបោះដើរឡើងមក សំដៅមកកាន់រាងក្រាស់ដែលស្ថិតនៅពីចម្ងាយ ក្រោមស្នាមញញឹមដែលមាននៅលើផ្ទៃមុខមិនរំសាយ ស្របពេលពន្លឺពណ៌មាសនៃថ្ងៃរៀបអស្ដង្គតកំពុងចាំងជះពីខាងក្រោយខ្នងរបស់ខ្លួនឡើងមក ប្រៀបបីដូចជាទេពអប្សរកំពុងឈានជើងចុះមកពីឋានសួគ៌គារអញ្ចឹង។ សរសៃសក់ត្រង់តូចឆ្មាដែរមានទម្ងន់ទន់រលាស់បានបក់ឡើង រសាត់ថើរៗទៅតាមកម្លាំងនៃជំនោរខ្យល់ដែលបាននឹងកំពុងតែបក់បញ្ច្រាសទិស ផ្ទុយពីទិសដៅដែលខ្លួនកំពុងតែដើរសំដៅទៅ ទាញយកនៅក្លិនក្រអូបប្រហើរពីសរសៃសក់តូចឆ្មា ទៅសាយភាយនូវក្លិនក្រអូបទាំងនោះនៅលើផ្ទៃនៃបរិយាកាសជុំវិញ ខណៈដែលស្លឹកឈើដែរទុំក្រៀមស្វិតនៅលើដើមទាំងប៉ុន្មាន កំពុងតែរួសរួយជ្រុះនៅស្រទាប់ស្លឹកដែលងាប់ៗទាំងឡាយ ធ្លាក់ចុះមកខាងក្រោមរសាត់ទៅតាមកម្លាំងទំនាញនៃវាយោ បង្កបានជាភាពស្រស់ស្អាតឥតកាត់ថ្លៃ នារដូវស្លឹកឈើជ្រុះដ៏សែនស្រស់ស្អាត គួបផ្សំនិងពន្លឺដ៏ស្រាលស្រទន់និងផ្អែមល្ហែមរបស់ថ្ងៃរៀបអស្ដង្គតទៀតនោះ។

🌸🌼 OUR LAST SPRING វគ្គ2 🌼🌸Where stories live. Discover now