ភាគទី១១ " សារភាពក្ដីស្រលាញ់ "
" Note: ភាគទី11នេះមានទំនាក់ទំនងជាមួយនឹងភាគទី1 "
---ថ្ងៃទី23.ខែកក្កដា.ឆ្នាំ2007(3ថ្ងៃក្រោយព្យុះTsunami វាយប្រហារ)---
ពពកខ្មៅជាច្រើនហោះរសាត់រុំកោះនៅពាសពេញផ្ទៃនៃលំហអាកាសទាំងមូល បិទបាំងនៅពន្លឺរស្មីរបស់ព្រះអាទិត្យនាំយកមកនូវភាពស្រអាប់មកកាន់ភពផែនដី ខណៈដែលដំណក់ទឹកភ្លៀងជាច្រើនគ្រាប់កំពុងតែបន្តស្រក់ធ្លាក់ចុះមកអត់ឈប់ឈរប្រៀបបីដូចជាទឹកសន្សើមនាពេលព្រឹកព្រលឹម។
ផ្សែងពុលខ្មួលខ្មាញ់នៅតែបន្តផុសឡើងមកឥតឈប់ រសាត់នៅពាសពេញផ្ទៃនៃតំបន់ដែលកំពុងទទួលរងការបំភ្លេចបំផ្លាញ នាំយកមកនូវផ្សែងកម្ទេចធូលីដីជាច្រើនធ្លាក់ចុះមក បង្កឲ្យបរិយាកាសនៃខ្យល់ដកដង្ហើមមានភាពកខ្វក់និងល្អក់កករ។ ប្រភពទឹកជាច្រើនត្រូវបានកាត់ផ្ដាច់ សំណង់អគារតូចធំ ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យត្រូវបានបំភ្លេចបំផ្លាញស្ទើរតែទាំងស្រុង សត្វពាហនៈជាច្រើនក្បាលត្រូវបានងាប់និងមួយចំនួនទៀតត្រូវបានគួចទៅតាមលំហូរនៃទឹកដែលបាក់ទំនប់។
ស្ទើរតែមិនគួរឲ្យជឿត្រឹមតែមួយប្រព្រិចភ្នែកហេដ្ឋារចនាសម្ព័ន្ធទាំងឡាយនៅក្នុងទីក្រុងត្រូវបានបំភ្លេចបំផ្លាញ មនុស្សជាតិមួយចំនួនធំត្រូវបានបាត់បង់ជីវិតនិងខ្លះទៀតត្រូវបានបាត់ខ្លួន ក្រោយវិនាសកម្មនៃគ្រោះមហន្តរាយដ៏កំណាចមួយនោះបានកើតឡើង។
សំណង់អាគារខ្ពស់ៗទាំងឡាយត្រូវបានបាក់ដួលរលំស្រុតចុះ ក្រោយរលកសម្ពាធនៃព្យុះដ៏ខ្លាំងក្លាបានបក់មក ធ្វើឱ្យសណ្ឋានដីនៅក្រោមបាតសមុទ្រមានការប្រែប្រួលដែលជាហេតុងាយនឹងធ្វើឲ្យមានការបាក់រលំឡើងមក។
YOU ARE READING
🌸🌼 OUR LAST SPRING វគ្គ2 🌼🌸
RomanceTrailer: Jake: " sunoo_aaa រៀបការជាមួយបងណា " Sunoo: " សុំទោស " Sunghoon: " ពិតជាអូនមែនទេ អូនត្រឡប់មករកបងវិញហើយមែនទេ " Sunoo: " មិនសោកស្ដាយទេដែលចំណាយពេលរស់នៅជាមួយបង.....វាពិតជាធ្វើអោយអូនមានក្ដីសុខខ្លាំងណាស់ " Sunghoon: " ឯណាទៅចំណែករបស់បង នៅក្នុងការចង...