ភាគ៥ ទំនាក់ទំនងរីកដុះដាល

169 29 2
                                    

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


ភាគទី៥ ទំនាក់ទំនងរីកដុះដាល

( 🙏សូមទោសជាមុនចំពោះកំហុសឆ្គង🙏 )



---United states of America---
(7 : 15AM)

ព្រឹកថ្ងៃថ្មីនៅឯផ្ទះវីឡាកូនកាត់មួយកន្លែងដែលមានទីតាំងស្ថិតនៅតំបន់ជាយក្រុងនៃសហរដ្ឋអាមេរិក បានលាន់ឮឡើងនៅសំឡេងតុងតាំងៗកាត់ព្រឹក ចេញមកពីបរិវេណខាងក្រោមផ្ទះដែលមានប្រភពមកពីផ្ទះបាយក្រោមថ្វីដៃរបស់រាងក្រាស់សង្ហា Jay ដែលកំពុងតែសស្រាក់សស្រាំបញ្ចេញនូវស្នាដៃធ្វើម្ហូប ចំអិននូវអាហារពេលព្រឹកសម្រាប់ខ្លួនអែងហើយនិងរាងតូចនោះ។

ក្រោយចំណាយពេលមិនយូរប៉ុន្មានម្ហូបអាហារក្ដៅៗក៏ត្រូវបានរៀបចំឡើងដាក់នៅលើតុហើយរួចជាស្រេច ក្រោមថ្វីដៃធ្វើម្ហូបដ៏ប៉ិនប្រសប់របស់កំលោះសង្ហា Jay ។ រាងក្រាស់ឈរសម្លឹងមើលទៅម្ហូបដែលខ្លួនបានរៀបចំទុកឱ្យរាងតូចនោះទាំងស្នាមញញឹម ព្រោះថាមុខម្ហូបទាំងអស់នេះគឺសុទ្ធតែជាចំណង់ចំណូលចិត្តរបស់រាងតូចទាំងអស់។ ហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនដែលធ្វើឲ្យខ្លួនព្យាយាមផ្គាប់ចិត្តរាងតូចបែបនេះនោះគឺ គ្រាន់តែចង់ឱ្យរាងតូចមានអារម្មណ៍ថាសប្បាយរីករាយនៅពេលដែលបានរស់នៅជាមួយខ្លួនជាងមុនបន្ទិចប៉ុណ្ណោះ ព្រោះថាក្រោយពីមានរឿងរ៉ាវកើតឡើងមក ទំនាក់ទំនងស្នេហារវាងខ្លួនហើយនិងរាងតូចមិនសូវជាផ្អែមល្ហែមនិងស្និទ្ធស្នាលដូចជាកាលពីមុននោះឡើយ ដោយរាងតូចគេតែងតែគេចវេសពីខ្លួនហើយចូលចិត្តទៅចំណាយពេលវេលាផ្ទាល់ខ្លួនសង្ងំនៅក្នុងបន្ទប់តែម្នាក់ឯង ការលេងសើចសប្បាយដូចជាកាលពីមុនក៏លែងមាន អ្វីៗគ្រប់យ៉ាងប្រែទៅជាសោះកក្រោះមួយរំពេញ។

🌸🌼 OUR LAST SPRING វគ្គ2 🌼🌸Where stories live. Discover now