ភាគ4 ម្ចាស់បេះដូង

183 28 6
                                    

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


ភាគទី៤ ❤️ម្ចាស់បេះដូង❤️

(ភាគនេះរាងច្រើនបន្តិចហើយ ព្រោះអីadminអត់បានកាត់ scenes មួយចំនួនចេញដូចភាគមុនៗទេ។ សង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្ត ☺️)




---១អាទិត្យក្រោយមក---
(ព្រឹកម៉ោង 7:00នាទី)

សំឡេងហ្វូងចាបស្រែកយំ (ជីពៗ) បានលាន់រន្ទឺឡើងមកចេញពីបរិវេណសួនច្បារដែលនៅពីខាងមុខបន្ទប់គេងរបស់រាងក្រាស់sunghoon ឆ្លងចូលមកផ្ទៃបន្ទប់ខាងក្នុងតាមរយៈពិដានទ្វានិងកញ្ចក់បង្អួចដែលមានប្រហោង ទៅសាយសាប់នៅសំឡេងយ៉ាងពិរោះរងំពាសពេញផ្ទៃនៃបន្ទប់គេងរបស់រាងក្រាស់ទាំងមូល។ គួបផ្សំជាមួយនឹងពន្លឺដ៏ភ្លឺចែងចាំងនៃព្រះអាទិត្យដែលរះឡើង ជះនូវពន្លឺចូលមកខាងក្នុងបន្ទប់ឆ្លងកាត់តាមរយៈកញ្ចក់បង្អួចដែលបានបើកចំហរ។

ពន្លឺដ៏ភ្លឺចចាចរបស់ព្រះអាទិត្យបានរះចូលទៅស្រោចស្រប់នូវផ្ទៃងងឹតទាំងឡាយដែលនៅគ្រប់ជ្រុងទាំងអស់នៅក្នុងបន្ទប់ឲ្យមានពន្លឺរស្មីឡើងមក ក្រោមរូបភាពដ៏ស្រស់ស្អាតនិងស្រស់ស្រាយនាវេលាព្រឹកព្រលឹម។

វត្តមានរបស់រាងតូចស្ដើងដែលមានសរសៃសក់ពណ៌ផ្កាឈូកស្រាល រួមនឹងកែវភ្នែកស្រទន់ភ្លឺថ្លាដូចជាសត្វឆ្មា និងមានរូបសម្បត្តិស្រស់ស្អាតដូចជាផ្កា កំពុងតែមានវត្តមានអង្គុយនៅក្បែរកាយរបស់រាងក្រាស់ពេលនេះ។ រាងតូចអង្គុយចោទសម្លឹងដោយក្រសែភ្នែកពោរពេញទៅដោយក្ដីស្រឡាញ់សម្លឹងមើលទៅរាងក្រាស់ដែលត្រូវជាសង្សាររបស់ខ្លួន ដែលកំពុងតែដេកយ៉ាងលង់លក់ស្កប់ស្កល់នៅក្នុងដំណេករបស់គេនោះ ជាមួយនឹងស្នាមញញឹមដ៏ស្រស់ស្រទន់។

🌸🌼 OUR LAST SPRING វគ្គ2 🌼🌸Where stories live. Discover now