ភាគទី៣ នឹករលឹក
នៅក្រោមរាត្រីយប់ស្ងាត់ ព្រះចន្ទបានរះឡើងជះនៅពន្លឺភ្លឺស្រាងៗរបស់ខ្លួនចេញពីកណ្ដាលហ្វូងផ្កាយដែលកំពុងតែរះត្រៀតត្រានៅពាសពេញផ្ទៃនៃលំហទាំងមូលនោះមកលើភពផែនដី ខណៈពេលដែលអាកាសធាតុនាពេលរាត្រីក្នុងរដូវរំហើយក៏ចាប់ផ្ដើមចុះត្រជាក់។ ជាពេលដែលមនុស្សសត្វទាំងឡាយនាំគ្នាប្រាស់ខ្លួនវិលត្រឡប់ទៅកាន់ទីជម្រករបស់ខ្លួនរៀងៗខ្លួនវិញ បន្ទាប់ពីបានបញ្ចប់ការងារដ៏សែនមមាញឹកពេញមួយថ្ងៃរួចមកហើយនោះ ដោយឡែកបើងាកមកមើលរាងតូច sunoo ដែលធ្វើការនៅឯរោងចក្រឯនេះវិញ ថ្មើរនេះគេមិនទាន់បានបញ្ចប់ការងារហើយវិលត្រឡប់ទៅកាន់ផ្ទះរបស់គេវិញនោះនៅឡើយទេ។
រាងតូចនៅអង្គុយបញ្ឈរភ្នែករបស់គេនៅពីមុខកុំព្យូទ័រ ដៃញាប់ស្អេកចុចទៅលើឃីប៊ត បង្ហើយនូវរាល់កិច្ចការទាំងឡាយដែលខ្លួនមិនទាន់បានធ្វើហើយរួចរាល់នោះ ឱ្យហើយរួចរាល់នៅក្នុងយប់នេះ មុននឹងការងារថ្មីនៅថ្ងៃថ្មីចូលមកដល់។
---ម៉ោង 7:30យប់---
ក្រោយបញ្ចប់នូវការងារដ៏ស្មុគស្មាញនិងនឿយហត់ហើយរួចរាល់មក រាងតូចក៏បានរៀបចំបិទ desktop របស់ខ្លួន និងរៀបចំតុធ្វើការរបស់ខ្លួនឲ្យមានរបៀបរៀបរយឡើងវិញមុននឹងខ្លួនត្រឡប់ចាកចេញទៅ។
ក្រោយដើរចេញមកដល់ខាងមុខរោងចក្ររាងតូចក៏បានទុចដំណើររបស់ខ្លួននៅពីខាងមុខនោះ ឈរព្រឺខ្លួនទៅនឹងអាកាសធាតុដែលកំពុងតែចុះត្រជាក់នៅក្នុងខណៈពេលនេះ រួចមកគេក៏ស្រវាទាញយកអាវ hoodie ដែលមានមួកនៅក្នុងដៃយកមកពាក់ដើម្បីការពារខ្លួនទៅនឹងសីតុណ្ណភាពភាពត្រជាក់ដែលកំពុងតែកើតមាននៅពេលនេះ មុននឹងខ្លួនធ្វើដំណើរចាកចេញទៅ។
YOU ARE READING
🌸🌼 OUR LAST SPRING វគ្គ2 🌼🌸
RomanceTrailer: Jake: " sunoo_aaa រៀបការជាមួយបងណា " Sunoo: " សុំទោស " Sunghoon: " ពិតជាអូនមែនទេ អូនត្រឡប់មករកបងវិញហើយមែនទេ " Sunoo: " មិនសោកស្ដាយទេដែលចំណាយពេលរស់នៅជាមួយបង.....វាពិតជាធ្វើអោយអូនមានក្ដីសុខខ្លាំងណាស់ " Sunghoon: " ឯណាទៅចំណែករបស់បង នៅក្នុងការចង...