ភាគ2 ស្រមោលអតីត

193 33 6
                                    

ភាគ2 ស្រមោលអតីត

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ភាគ2 ស្រមោលអតីត


---ព្រឹកថ្ងៃថ្មី នៅឯព្រលានយន្តហោះ---

នៅក្រោមផ្ទៃមេឃពណ៌ខៀវស្រងាត់នារដូវរំហើយដែលមានខ្យល់បក់ធ្លាក់ចុះមករវិចៗ ខ្យល់បានបក់ប៉ើងនាំយកនូវស្លឹកឈើទាំងឡាយដែលទុំក្រៀមស្វិតនៅលើដើម ឲ្យជ្រុះរបូតធ្លាក់ចុះមកពីលើមែក រសាត់ផាយផាត់ទៅតាមកម្លាំងនៃទំនាញខ្យល់បក់ ហោះហើររេរ៉ធ្លាក់ចុះមកតាមដងផ្លូវទៅកាន់ព្រលានយន្តហោះ សាងបាននូវរូបភាពដ៏ស្រស់ស្អាតដែលជាទីគយគន់ ក្រោមពន្លឺសូរិយាដ៏ស្រទន់ដែលកំពុងរះឡើងនាពេលព្រឹកព្រលឹម។

បើក្រឡេកមកមើលស្ថានភាពនៅឯក្នុងអាកាសយានដ្ឋាន Seoul នៅពេលនេះឯនេសវិញ មនុស្សម្នាជាច្រើននាក់កំពុងនាំគ្នាសម្រុកបុកមកអាកាសយានដ្ឋានទាំងប្រញាប់ប្រញាល់និងតក់ក្រហល់ជាទីបំផុត ក៏ព្រោះតែខ្លាចមិនទាន់ទៅនឹងជើងហោះហើរនៅពេលព្រឹករបស់ពួកគេម្នាក់ៗនោះ ដែលវាបាននាំមកនូវរូបភាពដ៏មមាញឹកនិងបង្កើតបានជាសំឡេងយ៉ាងអ៊ូអរកងរំពងនាខណៈនេះ។

ហើយបើយើងក្រឡេកទៅមើលជ្រុងម្ខាងទៀតដែលនៅខាងក្នុងអាកាសយានដ្ឋាន នោះយើងនឹងបានឃើញពីវត្តមានរបស់រាងក្រាស់ sunghoon ដែលកំពុងតែឈរនិយាយគ្នាជាមួយនឹងមិត្តសម្លាញ់របស់ខ្លួនជាលើកចុងក្រោយមុននឹងពួកគេត្រូវបែកលាគ្នាចាកចេញពីប្រទេសកូរ៉េទៅរស់នៅឯសហរដ្ឋអាមេរិកនោះ។ ហើយការបែកគ្នាលើកនេះ មិនដឹងថាត្រូវប្រើពេលយូរប៉ុនណានោះឡើយទើបអាចត្រឡប់មកជួបជុំគ្នាដូចជាកាលពីមុននោះ។

Jay : " ឯងច្បាស់ហើយហេស ថាមិនទៅជាមួយពួកយើងនោះ "

Sunghoon : " អឹម យើងគិតច្បាស់ហើយ "

🌸🌼 OUR LAST SPRING វគ្គ2 🌼🌸Where stories live. Discover now