គេងបានបានប្រហែលជាជិត2ម៉ោងមកpoohក៏បានបើកត្របកភ្នែកបន្តិចៗម្ដងមកហើយក៏បានងើបពីដំណេកពត់ពែនខ្លួនរួចព្យាយាមរេភ្នែកម្លឹងមើលជុំវិញបន្ទប់studioដែលគេគេងនៅលើសាឡុង
"អោវនេះអ្នកគ្រប់គ្នាទៅផ្ទះហើយហ៎"pooh រកមើលអ្នកជុំវិញខ្លួនតែមិនមាននរណាម្នាក់នៅនោះទេស្រាប់តែ
"នេះអែងក្រោកហើយហ៎"pooh បើកភ្នែកធំៗតែម្ដង នេះគេអត់ទៅផ្ទះទេ?នៅធ្វើអីនៅទីនេះ?ហើយគេនៅតែពីរនាក់ខ្លួនទៀត!!! គិតក្នុងចិត្តរួចក៏តប
"អឺ...គឺភីផាវេលមិនទាន់ទៅផ្ទះទេហ៎"pooh សួរទាំងទាក់ទើ
"យើងមិនទាន់ទៅទេនៅមើលអែងគេងនៅហើយអាល្អិតព្រោះគ្មាននរណានៅទេហើយភីវេក៏រវល់ដែលទើបយើងនៅមើលអែង"pavelតបទាំងសម្លឹងមុខភូអត់ដាក់ភ្នែកទេកែវភ្នែកគឺស្រទន់តែម្ដងធ្វើអោយរាងតូចអៀនធ្វើខ្លួនអត់ត្រូវតែនៅតែតបទៅរាងក្រាស់វិញ
"អុឹម....នេះខ្ញុំរំខានភីហ៎សុំទោសណាភីដែលរំខាន"pooh
"មិនអីទេយើងសប្បាយនិងនៅជាមួយអែងមិនរំខានទេ"pavel
"ហើយនេះម៉ោងប៉ុន្មានហើយភី?"Pooh
"ក៏ម៉ោង5ល្ងាចហើយនេះឯងប្រញ៉ាប់រឺ?"pavel
"ហឺយ...នេះគឺដល់ម៉ោងខ្ញុំទៅយកប្អូនប្រុសរបស់ខ្ញុំហើយនៀក"poohស្រែកទាំងស្លន់ស្លោរៀបចំរបស់របរដាក់ក្នុងកាបូបដើម្បីប្រញ៉ាប់ចេញ
"ហើយឯងទៅជាមួយនរណាគេ?"pavel
"គឺទៅជាមួយភីតុង"តបទាំងប្រញ៉ាប់ប្រញ៉ាល់ស្រាប់តែទូរស័ព្ទក៏រោទ៍ឡើង"តឺងៗ....អាឡូភីតុង"pooh
"នងថ្ងៃនេះភីមានការរវល់អញ្ចឹងហើយភីអត់បានទៅជាមួយទេណានង"p'tong
"អោវភីចុះ...."pooh
"ភីរវល់សិនហើយណានងbye bye...តឺតៗ"P'tong
"អោវហើយចុះខ្ញុំបានអីជិះទៅអញ្ចឹង?"pavelមិនមាត់តាមមើលថាតើpoohធ្វើអីខ្លះ
"អាឡូអាល្អិតអែងនៅឯណាភីមិនបានទៅយកអែងទេណាដោយសារតែភីតុងមិននៅនោះទេគាត់រវល់ដូច្នេះហើយភីអត់មានអ្វីជិះទៅយកអែងទេ"pooh
"មិនអីទេ !ភីនងមកផ្ទះតាំងពីម៉ោង3ម្ល៉េះដោយសារតែមិនសូវស្រួលខ្លួនហើយdrink និងcakeក៏លក់អស់ចឹងហើយនងក៏បានបិទហាងមុនម៉ោងតែម្ដងទៅ"benz
"អោវនេះនងមិនអីទេហ៎ហើយបានអីជិះមកផ្ទះ?poohសួរទាំងបារម្ភពីប្អូន
"មិនអីទេភីបានgafieldជូនមកថ្ងៃនេះគេមិនមានវេនហាត់ក៏មកលេងខ្ញុំឃើញខ្ញុំមិនស្រួលខ្លួនក៏ជូនមកផ្ទះទៅ" benz(គេជិះឡានមកយក)
"អុឹមចឹងនងសម្រាកចុះតិចទៀតភីទៅផ្ទះហើយ"pooh
"ហើយចុះភីបានអ្វីជិះមកទៅបើថ្ងៃនេះភីមិនជិះឡានទៅខ្លួនអែងផងនិង"benz
"មិនអីទេចាំភីរកមើលអែងសម្រាកទៅ"pooh
"បាទភី"benz
"byebyeអាល្អិត"និយាយចប់ក៏បិទទូរស័ព្ទ
"ចឹងហើយអែងទៅជាមួយអ្នកណាទៅអញ្ចឹង"pavel ដែលស្ងាត់ជាយូរក៏សួរឡើង
"ក៏ប្រហែលជាហៅtaxiជិះហើយភី"pooh
"មិនបាច់ទេទៅជាមួយយើងទៅថ្ងៃនេះយើងជិះឡានមកណាមួយថ្មាលនេះគ្មានtaxiទេទាល់តែហៅតាមappតែមិនបាច់ពិបាកទេមកជាមួយយើងទៅ"pavel
"អឺ..គឺនែក..."pooh ឆ្លើយទាំងស្ទាក់ស្ទើរ
"មកមកអែងមិនរំខានយើងទេយើងរីករាយនិងជួយ"pavel
"ក៏កើតដែលហ៎ភី?"pooh
"ប្រាកដជាបានហើយហេតុអីមិនបាននោះឆាប់ឡើងមកថ្ងៃនេះយើងមិនមានការប្រកួតទេទំនេរអាចជូនទៅបាន"pavel
"អញ្ចឹងក៏..ក៏បានដែលភី"poohថារួចពួកគេក៏នាំគ្នាចុះទៅខាងក្រោម
YOU ARE READING
នងភូសំណព្វចិត្ត🎀💋 (ចប់)
Fantastikការស្រលាញ់ដែលចាប់ផ្ដើមពីការបានថតសម្ដែងរឿងជាមួយគ្នាដោយចៃដន្យរួចក៏បានចាប់ចិត្តលើគ្នាទៅវិញទៅមកដោយមិនដឹងដឹងខ្លួនរួចក៏ចាប់ផ្ដើមទំនាក់ទំនងយ៉ាងជិតស្និតតែថាតើស្នេហាពួកគេទៅជាយ៉ាងណាបើសិនជាពួកគេទាំងពីរសិតតែជាអ្នកមានកេរ្ដិ៍ឈ្មោះល្បីនោះ!!!!