នៅក្នុងភូមិគ្រឹះត្រកូលផាកមានសម្លេងសើចក្អាកក្អាយរវាងគូស្វាមុីភរិយាដែលកំពុងតែនិយាយកំពុងតែនិយាយលេងជាមួយនឹងកូនដែលនៅក្នុងផ្ទៃ។
"លីហានអូនដូចមានអារម្មណ៍ថាស្គៀបៗពោះ"ហាអុីនបញ្ចេញនូវទឹកមុខមិនសូវជាស្រួល។
"អ្ហា ប្តីជួយអូនផងឈឺពោះ"មិនបានប៉ុន្មានកូនដែលហៀបនឹងកើតក៏គ្រប់ប្រាំបួនខែដប់ថ្ងៃល្មម។
"ពួកឯងលោកស្រីឈឺពោះហើយ"គ្រប់គ្នាឆ្លេឆ្លាមុខឡើងស្លេកជាពិសេសលោកលីហានហ្នឹងហ្មងពីព្រោះថាជាកូនដំបូងគ្មានបទពិសោធសោះរៀងឆ្គងៗ។
យានយន្តទំនើបបរឆ្ពោះយ៉ាងលឿនសម្តៅមកកាន់ផ្ទះលោកគ្រូពេទ្យដែលនៅខាងក្នុងភូមិស្របជាមួយសម្រែកឈឺចាប់របស់ហាអុីន។
"លោកគ្រូពេទ្យជួយប្រពន្ធខ្ញុំផង"សម្រែកស្រែកខ្លាំងៗនៅខាងមុខផ្ទះលោកគ្រូពេទ្យជម្ងឺទូទៅ។
"ទៅហើយៗ"រត់ចេញពីផ្ទះបាយទាំងកាន់វែកឆានៅឡើយ។
"នៅសឿកៗហ្នឹងហើយដុតផ្ទះអស់អីនៅឥឡូវហើយ"ប្រពន្ធគាត់មិនសូវជាអីប៉ុន្មានទេតែគាត់ជាងអ្នកជិតសម្រាលទៀត។
ឮពាក្យគម្រាមពីស្វាមុីអ្នកជម្ងឺក៏ភ័យខ្លួននរណាមិនដឹងថាលោកផាក លីហាននេះសាហាវប៉ុណ្ណាកាលពីមុនគាត់ជាអតីតជើងកាងប្រចាំភូមិណា។
"លើកហាអុីនចូលក្នុងទៅ"គាត់រហ័សរហួនលាងសម្អាតដៃនឹងប្រាប់ប្រពន្ធគាត់ឲ្យដាំទឹកក្តៅទុក។
"ង៉ាៗ"មួយស្របក់ក្រោយសម្លេងទារកស្រែកកងរំពងផ្អើលអ្នកភូមិមកមើលឡើងព្រាតពីព្រោះក្មេងម្នាក់នេះកន្លើតធំណាស់ហើយមើលទៅបានជាផ្អើលគេឯងបែបនេះ។
"ង៉ាៗ ង៉ា"មួយនាទីបន្ទាប់សម្លេងទារកមួយទៀតបន្លឺឡើងមកទៀតតែម្នាក់នេះមិនសូវជាពូកែខាងសម្រែកប៉ុន្មានទេ។
"អាលីហានឯងបានកូនភ្លោះណាវើយ"នាមជាឪពុកស្តាប់ឮអញ្ចឹងសប្បាយអរមិនស្ទើរនេះមានភ្លោះមិនពិបាកយកច្រើនដង។
"ម្នាក់ពូកែជំទាលនេះបងហើយនោះប្អូន"ភារ:កិច្ចរបស់គាត់មិនទាន់បញ្ចប់ដែរនៅជូតសម្អាតក្មេងៗទៀតរីឯហាអុីនវិញបេះដូងរីកមាឌដូចប៉េងប៉ោងបញ្ចូលខ្យល់អញ្ចឹង។
"ជុប លំបាកអូនហើយ"បីកូនមកជិតឲ្យភរិយាបានឃើញមុខទោះជារបៀបនៃការបមបីទារកឆ្គងៗក៏ដោយពីព្រោះវាជាការមើលថែរលើកដំបូង។
"ពួកយើងបានកូនទាល់តែពីរនាក់"នាមជាម្តាយស្រក់ទឹកភ្នែកមកតក់ៗ។
ដប់ឆ្នាំក្រោយមកបងប្អូនភ្លោះនេះក៏មានអាយុដប់ឆ្នាំដែរឆ្នាំដែរហើយសំខាន់ម្នាក់ៗអត្តរិកកាត់រកលោកលីហានស្ទើរតែទាំងស្រុងជាពិសេសកូនប្រុសច្បងដែលមាននាមថាផាក ហាជីបើកូនពៅនាមផាក ជីមីនវិញកាត់មករកលោកស្រីហាអុីនបន្តិចបន្តួចប៉ុណ្ណោះ។ "ម៉ាក់ៗជីៗរត់ចោលកូន"ស្ថិតក្នុងវ័យដប់ឆ្នាំមែនពិតតែអត្តចរិកជីមីននៅដូចកាលពីប្រាំឆ្នាំអញ្ចឹង។ "កុំមកបន្ទោសបងឯងទេដែលដើរលេងជិតផ្ទះអ្នកជិតខាងហើយយកឈឺគប់ឆ្កែគេបានជាវាចេញត្របាក់ជើងនោះ"បងឯណាមិនថាស្រលាញ់ប្អូននោះ?តែពេលឆ្កែដេញបែបនេះក្បាលនរណាសក់អ្នកហ្នឹងហើយ។ "ម៉ាក់!"ពេបមាត់ចង់ឲ្យហាអុីនកាន់ជើង។ "ពួកកូនខុសតែទាំងពីរនាក់ហ្នឹង"ញញឹមផ្អែមមកកូនទាំងមិនស្អីបន្ទោសប្រើពាក្យធ្ងន់ៗដាក់ពួកគេនោះឡើយ។ "ជីមីននេះកូនអាយុដប់ឆ្នាំហើយណាមានមើលបងខ្លះទេ?កូនកុំឡិកឡក់ខ្លាំងពេកជិតកម្លោះហើយរៀបឮកពាឲ្យសមជាកូនពៅប្រចាំគ្រួសារផងកូនកុំឲ្យមានមាត់មួយ មាត់ពីរនិយាយមិនល្អពីគ្រួសារយើងណា"ហាមប្រាមបែបនេះក៏ខ្លាចកូនៗដើរតាមគន្លងឪពុកកាលនៅកម្លោះនរណាមុខឌឺៗដាក់គាត់អីដឹងតែឆ្អាបឈាមដេកផ្ទះកន្លះខែទៅមួយខែហើយចំណែកឯបុស្តិ៍ប៉ូលីសវិញដូចជាផ្ទះទីពីររបស់គាត់អញ្ចឹង។ "បាទ ម៉ាក់កូនឈប់ធ្វើអញ្ចឹងហើយតែមកពីឆ្កែហ្នឹងមុខវាឌឺពេក"ញញឹមយល់ព្រមតាមសំណើរនាមជាម្តាយ។
បងប្អូនទាំងពីរនាក់ឃើញម៉ាក់ធ្វើម្ហូបទំនងក៏នាំគ្នាឈរមើលយ៉ាងយកចិត្តទុកដាក់ទំនងជាចង់រៀនធ្វើម្ហូបហើយមើលទៅ។ "ចង់ចេះទេ?"ស្ងាត់គ្មានចម្លើយតែជំនួសមកវិញនូវការងក់ក្បាលផ្ងក់ៗ។ "ចាំមើលម៉ាក់ធ្វើណា"រៀបរាប់យ៉ាងល្អិតល្អន់និងមួយៗ។ "ពួកកូនសាកធ្វើទៅមើស"នាមជាកូនច្បងបានថយជំហ៊ានឲ្យកូនពៅចូលសាកមុន។ "ថ្ងៃនេះប៉ាដឹងតែញុាំបាយច្រើនហើយ"ជីមីនធ្វើបណ្តើរចាប់មានមោទនភាពលើខ្លួនឯងបណ្តើរ។ "ចុះបើអត់ឆ្ងាញ់ញុាំមិនកើតវិញនោះ?"ខួរក្បាលគិតគំនិតវិជ្ជមានតែភ្លាន គំនិតអវិជ្ជមានក៏ផុសមកឡើងដូចគ្នា។ "ពួកយើងគឺមានកូនឆ្កែដែរ តើសអញ្ចឹងឯងកុំភ័យអី"ពាក្យសម្តីនិយាយត្រង់ៗរបស់ជីហាស្តាប់ទៅដូចជាកំពុងតែបំបាក់ទឹកចិត្តប្អូនអញ្ចឹងតែគេមិនមែនចង់មានន័យបែបនោះទេគឺគ្រាន់តែចង់ឲ្យជីមីនបានដឹងថាកុំបាច់ភ័យព្រួយថាម្ហូបសល់ចាក់ចោលទេ។ "ម៉ាក់!!!"និយាយបង្អូសសម្លេងបែបចង់ឲ្យហាអុីនជួយកាន់ជើងខ្លួន។ "បងនិយាយលេងទេកូន"សើចហួសចិត្តនឹងចរឹកកូនកំហូចនេះ។
"ជីហាសាកធ្វើម្តងទៅកូន"គាត់ចង្អុរមកកាំបិតនិងបន្លែដែលមិនទាន់ចិត្តឲ្យគេអនុវត្តផ្ទាល់ៗ។
"ឥលូវគឺដល់ពេលពួកកូនបញ្ចេញថ្វីដៃហើយណា អញ្ចឹងនាំគ្នាយកពងមាន់ម្នាក់ពីរគ្រាប់មក"ក្មេងៗគ្រាន់តែស្តាប់ឮម្នាក់ៗរំភើបស្ទើរហោះហើរទៅហើយ។
"ជាបឋមគោះពងចូលចានបន្ទាប់មកហាន់ស្លឹកខ្ទឹម ស្ករ ប៊ីចេង ទឹកត្រីដាក់ចូលក្នុងពងដែលបានគោះក្នុងចាននិងដាក់ខ្លាញ់លើខ្ទះជាការស្រេច"ទាំងពីរនាក់ស្តាប់ឡើងចំហរមាត់និងបើកភ្នែកធំៗកាលដែលបណ្តោយឲ្យចិតនិងហាន់បន្លែស្មានតែថាបានរៀនស្លទៅហើយតាមពិតចៀនពងមាន់សោះ។
"ដាក់សូកូឡាបានទេម៉ាក់?*កូនប្រុសពៅដែលស្តាប់ការពន្យល់ណែនាំរួចក៏មានចម្ងល់ភ្លែតដល់ចាំដល់ស្អែកបានសួរទេ។
"អត់បានទេកូន"គ្រវីក្បាលយ៉ាងអស់សំណើចជាខ្លាំង។
"ជីមីនឃើញវាមានពណ៌ក្រហមៗអត់?ដោយសារតែមានដាក់ស្រ្តបឺរីចូលនោះអីបានវាឡើងពណ៌ហ្នឹងនោះ"ជីហានេះក៏មិនណយចេះតែម៉ៃថាមានស្រ្តបឺរីមានចំណែកក្នុងការចៀននេះដែរពីព្រោះថាបើគ្មានវាម៉េចនឹងពងទាពេលខ្លោចមានពណ៌ក្រហមបានទៅ?
"អត់បានតែទាំងពីរហ្នឹងសូកូឡានិងស្រ្តបឺរីអាចដាក់ក្នុងនំខេកដែលមានរសជាតិផ្អែមរីឯងពងមាន់ចៀនមានរសជាតិប្រៃពេលដាក់ទៅអាចធ្វើឲ្យពុលឬក៏រាគរោសបានណា ពួកកូនយល់ទេ?"ពួកគេទាំងពីរងក់ក្បាលស្តាប់ទាំងសមហេតុផលអាចទទួលយកបាន។
──────── ប្រសិនជាអាចសូមផ្តល់មតិចំពោះសាច់រឿង"ចំណងស្នេហ៍បេះដូងភ្លោះ"ក្នុងភាគដំបូងនេះផងដើម្បីឲ្យខ្ញុំបានដឹងពីចំណាប់អារម្មណ៍របស់អ្នកទាំងអស់គ្នា។
⚡💓អ្នកអាន💓⚡
YOU ARE READING
ចំណងស្នេហ៍បេះដូងភ្លោះ
Romantizmផ្តើមចេញពីមនុស្សដែលមិនស្គាល់គ្នាសោះរហូតស្រលាញ់បាត់មុខមិនបាន។ការបន្លំខ្លួនរបស់ពួកគេបានធ្វើពួកគេដែលជាបងប្អូនស្រលាញ់គ្នាតាំងពីតូចឈ្លោះគ្នាដោយសារតែបុរសម្នាក់។