នៅក្នុង office ធ្វើការមួយបានបង្ហាញឲ្យឃើញមនុស្សម្នាក់ ដៃបង្វិលប៊ិចចុះឡើងភ្នែកកូនឆ្មាសម្លឹងទៅកាន់ទ្វារមុតមាំហាក់ដូចកំពុងខឹងនិងនរណាម្នាក់យ៉ាងអញ្ចឹង...
ផាកជីមីនដែលគេបានស្គាល់ថាជាម្ចាស់ក្រុមហ៊ុនដែរស្នងដំណែងពីលោកប៉ាចាប់តាំងពីគាត់ចូលនិវត្តន៍មក។ ក្រុមហ៊ុននេះបង្កើតឡើងតាំងពីឆ្នាំ 2000 ម្ល៉េះជាហេតុដែលគាត់ដាក់ឈ្មោះថា P.J.M ក៏គិតគូថាអនាគតកូនប្រុសតែមួយគ្រាប់របស់គាត់នេះហើយនិងស្នងដំណែងឡើងកាន់កាប់បន្ទាប់ពីបញ្ចប់ថ្នាក់សិក្សារបស់គេ។
អ្វីៗគ្រប់យ៉ាងដំណើរការយ៉ាងរលូនមិនមានភាពរអាក់រអួលមួយបន្តិចណាឡើយថ្វីបើគេជាក្មេងខ្ចី ជា CEO ទើបតែរះកាន់កាប់ក្រុមហ៊ុននៅស៊េអូលផង ម្ចាស់សណ្ធាគារនៅប៊ូសានផងប៉ុន្តែខួរក្បាលរបស់គេនៅតែចាប់បាន នៅតែរក្សាភាពខ្ជាប់ខ្ជួននៃការងារបានយ៉ាងល្អ
ប៉ុន្តែប៉ុន្មានថ្ងៃមកនេះគេតែងតែមកធ្វើការជាមួយនិងភាពម៉ួម៉ៅភាពមិនសប្បាយចិត្ត ក្នុងម៉ោងធ្វើការក៏អង្គុយតែភ្លឹកមិនមាត់មិនកព្រោះដឹងថាក្រុមហ៊ុនប៉ាខំកសាងមកនេះនិងត្រូវរលាយនិងត្រូវមានអ្នកដទៃមកកាន់កាប់ជំនួសដោយសារតែភ្នាល់រឿងល្បែងយកទ្រព្យទៅដាក់អីបែបនេះ។
......................
កាយតូចដើរចូលទៅក្នុងផ្ទះក្រោយបំផ្លិចបំផ្លាញរបស់របរនៅក្នុង office ដើម្បីបន្ធូរភាពតានតឹង មកដល់ភ្នែកខ្លួនប្រទះឃើញឪពុកអង្គុយសញ្ជឹងម្នាក់ឯង ប៉ុន្តែគេជ្រើសយកការដើរចេញព្រោះគេមិនចង់លឺពាក្យអ្វីចេញពីមាត់ប៉ារបស់គេទៀតទេ
« ជ-ជីមីនកូន »
« waeeee? ប៉ាចង់និយាយរឿងអ្វីទៀត? ហ្ហឹកៗប៉ាចង់យកខ្ញុំទៅភ្នាល់ល្បែងម្ដងមែនទេ..ហ្ហឹក..អ្ហឹក » គេក្រឡេកមកខ្វាច់ស្រែកសួរលោកព្រោះដឹងស្រាប់ថាគាត់និងគ្មានរឿងអ្វីនិយាយក្រៅពីរឿងភ្នាល់ល្បែងអស់នោះទេ គេសួរគេចង់ដឹងថាយ៉ាងមិចលើកនេះនិងយកគេទៅភ្នាល់ម្ដងហើយមែនទេ? អស់ក្រុមហ៊ុនទាំងមូលហើយមិនស្កប់ស្កល់ទេមែនទេ?
« ប...ប៉ាសុំទោស..តែ... »
« ហ្ហឹក..ហ្ហឹក »
« ប៉ាក៏មិនចង់ដែរប៉ុន្តែ...ហ្ហឹក..គេទាមទារយកសណ្ធាគាររបស់កូនទៀតបើមិនអញ្ចឹងគេនិងមិនឲ្យពួកយើងរស់សុខស្រួលទេណាកូន »
YOU ARE READING
You hurt me again...
Action« លោកនៅតែជាមនុស្សអាក្រក់ លោកធ្វើបាបមនុស្សដែលមិនគិតអ្វីក្រៅពីស្រឡាញ់លោក » ផាកជីមីន