មនុស្ស 2 នាក់អង្គុយនៅក្នុងបន្ទប់ទទួលភ្ញៀវក្រោយលោកយាយចាកចេញពីផ្ទះទៅជួបគ្នីគ្នារបស់គាត់ទុកឲ្យចៅបង្កើតនិងចៅអ្នកដទៃនៅអង្គុយពាក់មុខយក្សដាក់គ្នា ឯជីមីនអង្គុយខាំក្រចកមើលទូរទស្សន៍ទាំងជើងកំពុងញាក់យ៉ាងញាប់ទន្ទេញ
< គួរនិយាយអ្វីជាមួយគេទៅ? > ខាំក្រចកអង្គុយញាក់ជើងនេះមិនមែនថាអីទេគឺភ័យ ឃើញជុងគុកអង្គុយស្ងៀមឯគេនេះអង្គុយមិនស្ងៀមព្រោះចង់និយាយរកនាយណាស់តែខ្លាច ម្យ៉ាងនៅអៀនរឿងពីយប់ទៀត
« ជុងគុក ahhh~ ani~ ជុងគុក ssi » ចុងក្រោយខ្លួនមានក្លាហានគ្រប់គ្រាន់បង្វិលខ្លួនទៅហៅឈ្មោះជុងគុកប៉ុន្តែបែរជាប្ដូរសម្ដីភ្លាមព្រោះស្ដាប់មើលទៅគេហៅជុងគុក ahh ដូចជាឈ្លើយពេកក្នុងកាលៈទេសៈនេះ
« ហឹម? »
« គ-គ- »
« ចង់ទៅផ្ទះលោកយាយឯងមែនទេ? »
« អត់ទេ!! »
« ទោះឯងមិនទៅក៏យើងត្រូវនាំឯងទៅវិញដែរ ឆាប់ងើបមក » នាយងើបមួយអស់កម្ពស់ដើរទៅយកសោរឡានព្រោះថ្ងៃនេះមានគម្រោងថាត្រូវយកជីមីនទៅផ្ទះលោកយាយរបស់គេវិញទោះគេមិនព្រមយ៉ាងណាក៏ដោយ មិនអាចឲ្យរស់នៅក្រោមផ្ទះតែមួយមើលមុខគ្នាមិនចំរាល់ថ្ងៃបែបនេះទេ
វាពិតជាធុញ
« អត់ទេជុងគុក ស្ដាប់ខ្ញុំនិយាយសិន »
« យ៉ាងមិចឯងទៀតហើយ? រកពាក្យដោះសារទៀតហើយមែនទេ? »
« អត់ទេ គឺ....គឺ » ត្រូវហើយក្នុងខួរក្បាលរបស់គេកំពុងរកពាក្យដោះសារមែន គេមិនចង់ទៅណាឆ្ងាយពីនាយនោះទេហើយបើសារនេះពួកគេរស់នៅបែកគ្នាគេមានវិធីណាបានជួបទៀត ក្រែងល៎នាយហោះទៅកូរ៉េវិញបាត់ឬទៅប្រទេសណាផ្សេងគេមិចទៅដឹង?
« គឺខ្ញុំឈឺ...ខ្ញុំគ្មានកម្លាំងដើរនោះទេ »
« ហុឹសភ្លាមៗបែបនេះហេស៎? » នាយអស់សំណើចចំអកជីមីន បើសិនជាងើបមកឈឺភ្លាមមិនអីទេតែនេះអង្គុយជាមួយគ្នាមួយថ្ងៃហើយទើបនឹកឃើញឈឺពេលរៀបទៅផ្ទះនិងឬ?
« ត្រូវហើយ...ខ្ញុំចង់ទៅមន្ទីពេទ្យ!! »
« យើងមិនជូន- »
YOU ARE READING
You hurt me again...
Action« លោកនៅតែជាមនុស្សអាក្រក់ លោកធ្វើបាបមនុស្សដែលមិនគិតអ្វីក្រៅពីស្រឡាញ់លោក » ផាកជីមីន