ព្រឹកថ្ងៃដំបូងនៅក្នុងប្រទេសអង់គ្លេសវាពិតជាអាប់អួលណាស់សម្រាប់កាយល្អិតដែលកំពុងរស់នៅក្រោមដំបូលផ្ទះតែមួយជាមួយជុងគុក។ គេចុះមកជួយធ្វើម្ហូបលោកយាយរបស់ជុងគុក ខណៈភ្នែកចេះតែសម្លឹងនាយមិនឈប់ទាំងដែលដឹងថានាយកំពុងខឹងខ្លួនរឿងគេទះកំភ្លៀងកាលពីយប់មិញ....
« ជីមីនយកអាហារទៅឲ្យជុងគុកនៅខាងក្រោយបន្តិចទៅណា » លោកយាយហុចចានមាននំប៉័ង បឺរ និងផ្សេងៗទៀតទៅឲ្យជីមីនដើម្បីគេយកទៅឲ្យជុងគុកនៅខាងក្រោយផ្ទះ
« .... » ជីមីនទទួលយកទាំងមិនប្រកែកប៉ុន្តែបើចិត្តវិញក៏មិនសូវសប្បាយអរបានយកអាហារឲ្យជុងគុកនោះដែរ មិនស្រួលនាយឃើញគេយកទៅចាក់ចោលទៀត។ ជើងបោះជំហានមួយៗដើរមកខាងក្រោយភ្នែកប្រទះឃើញមនុស្សមាធធំកំពុងអង្គុុយនៅមាត់អាងទឹកម្នាក់ឯងយ៉ាងស្ងប់ស្ងាត់ទើបគេឈានជើងបន្តទៅមុខ
« ជ-ជុងគុក ahhh~ »
« .... » ភ្នែកបើកព្រឹមៗព្រោះតែលង់លក់មួយភាំងតែក៏ត្រូវភ្ញាក់ដោយសារសម្លេងកាយល្អិតហៅ
« ខ្ញុំយកអាហារមកឲ្យ »
« .... » នាយសម្លក់មុខជីមីនងើបឈរដើរចេញមិនសូម្បីទទួលទានអាហារដែលជីមីនបានដាក់ទុកឲ្យនោះទេ យ៉ាងមិចវាយខ្លួនហើយចង់មកធ្វើល្អមែនទេ?
« ជុងគុក~ahhhh » កាយរត់មកឱបចង្កេះមាំពីក្រោយក្បាលផ្អឹបនិងខ្នងបង្អាក់ដំណើរអ្នកម្ខាងទៀតឲ្យឈប់មួយកន្លែងទាំងកំពុងគាំងនិងទង្វើរជីមីន
« ខ្ញុំសុំទោសណា...ខ្ញុំគ្មានចេតនាវាយលោកកាលពីយប់មិញនោះទេ »
« .... »
« ហ្ហឹក..ខ្ញុំសុំទោស »
« .... » ជុងគុកនៅតែមិនឆ្លើយតបផ្ទុយទៅវិញនាយប្រឡេះដៃជីមីនចេញពីចង្កេះខ្លួនសឹមដើរផុតទៅវិញបាត់ ឯជីមីនឈរសម្រក់ទឹកភ្នែកនឹកគិតថាជុងគុកនិងត្រជាក់ចិត្តជាមួយគេប៉ុន្តែមើលទៅដូចជាលើសដើមទៅទៀត
« aow ជុងគុកចៅមិនញាំអាហារពេលព្រឹកទេឬ? » ឃើញចៅប្រុសសម្លាញ់ដើរចូលក្នុងផ្ទះមកទាំងគ្មានចាននៅនិងដៃទើបចោទសួរភ្លាម
YOU ARE READING
You hurt me again...
Acción« លោកនៅតែជាមនុស្សអាក្រក់ លោកធ្វើបាបមនុស្សដែលមិនគិតអ្វីក្រៅពីស្រឡាញ់លោក » ផាកជីមីន