Chapter 8

347 43 16
                                    

រំលងផុតទៅ 3 ម៉ោងក្រោយមកជីមីនក៏បានភ្ញាក់ពីដំណេកព្រោះតែសម្លេងអ៊ូអរនៅក្បែរត្រជៀកដូចផ្សារត្រីអញ្ចឹង

« ទៅលើកគេឡើងមក យើងគ្មានពេលអង្គុយរង់ចាំយូរនោះទេ » កៅអីមួយនៅកណ្ដាលដោយមានជុងគុកនិងអង្គរក្សឈរសងខាង បានបញ្ជាឲ្យពួកគេលើកជីមីនឡើងឈរទាំងពេលនេះគេទប់លំនិងមិនចង់ទាំងកើតផង

« ចេញឲ្យឆ្ងាយពីយើងទៅ » ប៉ុន្តែជីមីនបានបដិសេធមិនឲ្យនរណាចូលមកក្បែរខ្លួនឡើយ ពេលនេះវាមិនមែនពេលគេត្រូវឡើងឈរហាត់ប្រដាល់ឲ្យជុងគុកមើលនោះទេ

« ឯងត្រូវតែងើបឡើងមកប្រកួតជាមួយយើង សងដែលឯងវាយយើងបែកក្បាលកាលពីយប់មិញ » ដោយសារតែគេត្រូវប្រកួតហាត់ជាមួយយ៉ុនហ្គី ក៏យ៉ុនហ្គីលិតជង្គង់ទៅមួលសាច់របស់គេគម្រាមថាគេនិងត្រូវតែងើបឡើងមកប្រកួតជាមួយខ្លួន ទោះបីជាពេលនេះកំពុងមានរបួសក្បាលក្ដីប៉ុន្តែគំនុំមិនអាចបំភ្លេចបានទេ

« .... » កែវភ្នែកមុតមាំសម្លឹងឆ្លាស់គ្នាជាមួយមុខជុងគុកដែលញោចមាត់ញញឹមដាក់ខ្លួនជាមួយនិងមុខយ៉ុនហ្គី គេក៏មានចិត្តខឹង គេក៏ចេះឈឺដែរគិតថាទោះពេលនេះគេគ្មានសតិដឹងអីដឹងក្រៅពីស្ដាប់តែសម្ដីជុងគុកប៉ុន្តែគេមិនមែនគោលែងដឹងខ្យល់អីសោះនោះទេ

« យើងមិនប្រកួត!! » មួយម៉ាត់ផ្ដាច់ការថាមិនប្រកួត មុននិងប្រឹងយ៉ងអាត្មាងើបឈរយ៉ាងរឹងមាំដើម្បីកុំឲ្យដឹងថាគេកំពុងបាក់ស្បាតដោយសារមានអីៗជាមួយជុងគុកប៉ុន្មានម៉ោងមុននេះ

ផាំង!

« ត្រឡប់ក្រោយវិញទៅ កុំឲ្យយើងសម្លាប់ឯងទាន់ » រៀបនិងចុះពីសៃវៀនប្រដាល់ហើយបែរជាគ្រាប់កាំភ្លើងបាញ់មកបញ្ឆិតជើងខ្លួនបន្តិចឲ្យគេថយគិចពីគ្រាប់នោះសឹងតែដួល

« shiba... » ជីមីនសង្រ្គឺតជើងធ្មេញខឹងនិងជុងគុកដែលតឹងរឹងជាមួយខ្លួន ក្រែងប៉ុន្មានម៉ោងមុនដោយសារគេនិងហើយបានជាខ្លួនបាក់ស្បាត រួចអីឡូវស្អីហៅមនុស្សមកមើលធ្វើដូចប្រគុំតន្រ្តីមកមើលគេប្រកួតវាយគ្នាជាមួយអាម្សៀតនេះអញ្ចឹង?

ជីមីនទាញស្នប់ដៃយកមកពាក់ទាំងភ្នែកកំពុងសម្លក់ជុងគុកដូចចង់ហក់ទៅដាល់នាយភ្លាមៗ

You hurt me again...Where stories live. Discover now