Chapter 20

365 52 6
                                    

ដោយនៅមិនសុខនិងទង្វើរ.របស់ជីមីនជុងគុកស្ទុះរត់ទៅបន្ទប់កាយល្អិតបើកទ្វារចូលទៅដោយមិនគោះសុំអនុញ្ញាតជាមុនសិន

« ឯងចង់ទៅណា? » នាយចោទជាសំណួរកាលបើឃើញមានវ៉ាលីនៅជាប់និងដៃជីមីន

« ទៅណាក៏ជារឿងរបស់ខ្ញុំ »

« យើងមិនឲ្យឯងទៅ » មិនត្រឹមតែនិយាយដៃឆ្លៀតកញ្ឆក់វ៉ាលីចេញទាញជីមីនមកអោបមិនគេទៅមុខបានទៀតផង នេះគិតថាចង់នៅក៏នៅចង់ទៅក៏ទៅអញ្ចឹងហេស៎

« ចេញទៅ..ខ្ញុំលែងចង់រស់នៅ លែងចង់តស៊ូជាមួយមនុស្សដូចជាលោកទៀតហើយ »

« លោកគឺជាមនុស្សអាក្រក់បំផុត អាក្រក់ដែលខ្ញុំនឹកស្មានមិនដល់ »

« ចាប់ពីថ្ងៃនេះតទៅខ្ញុំសង្ឃឹមថាពួកយើងនិងលែងជួបមុខគ្នាតទៅទៀត...!! » និយាយចប់ជូតទឹកភ្នែកដើរចេញពីបន្ទប់ដោយមិនភ្លេចយកវ៉ាលីខ្លួនទៅជាមួយ សឹមឡើងឡាន taxi ទៅព្រលានយន្តហោះព្រោះនេះក៏វារៀងកៀកម៉ោងណាស់ទៅហើយ

ចូលទៅក្នុង taxi កាលណាកង់ឡានបង្វិលចេញផុតពីផ្ទះលោកយាយរបស់ជុងគុកគេក៏ខ្ទប់ដៃសង្ងំយំយ៉ាងស្ងៀមស្ងាត់មិនចង់ឲ្យលឺសម្លេងរំខានដល់តៃកុងឡាន...ឈឺណាស់ឈឺជាងអ្វីទៅទៀតពេលនេះខ្លួនកំពុងចាកចេញពីមនុស្សដែលខ្លួនលួចស្រឡាញ់តាំងពីនៅរៀនជាមួយគ្នាដល់វ័យប៉ុណ្ណេះ នាយធ្វើបាបចិត្តខ្លួន មើលងាយគ្រប់សព្វមិនឲ្យតម្លៃជាមនុស្សទាល់តែសោះ គិតថាខ្លួនដើរដេកតែជាមួយមនុស្សគ្រប់គ្នា..បើទោះស្រឡាញ់យ៉ាងណាក៏មិនថោកទាបដល់ថ្នាក់ពាក្យប៉ុណ្ណេះហើយនៅទ្រាំទ្រជាមួយទៀតទេ។

ឯជុងគុកដាក់គូទអង្គុយលើពូកសញ្ជឹងគិត ហេតុអីបានជាខ្លួនមិនសប្បាយចិត្តសោះពេលជីមីនចាកចេញបែបនេះ? គេគួរតែសប្បាយរីករាយព្រោះគ្មានមនុស្សមករំខានទៀតនោះទេ

« ចង្រៃយ៍... » មុនដំបូងថាមិនចង់ខលសួរលោកយាយនោះទេកុំឲ្យថាខ្លួនខ្វាយខ្វល់ពីជីមីនប៉ុន្តែទ្រាំមិនបានទៀតនោះទេទើបចុចខលទៅលោកយាយតែម្ដង...

On phone!

< លោកយាយ! >

< ហឹមយ៉ាងមិច? >

You hurt me again...Where stories live. Discover now