Chapter 6

345 42 14
                                    

កូនចៅរបស់ជុងគុកបានបើកឡានតាមពីក្រោយនាយទៅឃ្លាំងចាស់ដោយមាន Eunwoo គេងសន្លប់ក្នុងនោះចំណែកជីមីនត្រូវថ្នាំរបស់ជុងគុកក៏សន្លប់បាត់ស្មារតីដូចគ្នា។

« ហឹម~ » ឡានបើកចូលទៅក្នុងតំបន់ព្រៃស្ងាត់កញ្ចក់ឡានក៏បើកឲ្យខ្យល់បក់ចូលប៉ះផ្ទៃមុខតូចទើបគេបញ្ចេញសម្លេងគ្រហឹមក្នុងបំពង់ក

« ជុងគុក » សម្លេងបន្លឺសឹងតែមិនចង់លឺមុននិងគេហក់ឡើងទៅអង្គុយលើកំភ្លៅអ្នកកំពុងបើកឡាន ផ្ដេកក្បាលលើស្មារធំ ឲ្យជុងគុកនេះបើកភ្នែកប៉ុនពងមាន់ដៃរ៉េចង្កូតផងអីផងដោយសារតែក្មេងនេះឡើងមកអង្គុយគ្មានប្រាប់អីបន្តិចសោះ

« ធ្វើស្អីឯង? ចុះចេញភ្លាមទៅមិនឃើញយើងកំពុងបើកឡានទេឬ? »

« ពួកយើងកំពុងទៅណា? »

< ថ្នាំជ្រាបចូលខ្លួនគេហើយមែនទេ? > នាយចោទសួរខ្លួនឯងនៅក្នុងចិត្តកាលបើមើលទៅកាយវិការជីមីនកំពុងតែខុសប្រក្រតី គេស្លូតបូត គេនិយាយជាមួយខ្លួនផ្អែមល្ហែមមិនឆោឡោថាខ្លួនកំពុងនាំគេទៅណានោះទេ

« បន្តិចទៀតដឹងហើយ » នាយគិតតែពីផ្ដោតអារម្មណ៍ទៅលើការបើកបរបន្តទៀតចំណែកជីមីននៅអង្គុយលើកំភ្លៅនាយមិនងើបទៅណាឡើយ។

ចំណាយពេលមិនយូរប៉ុន្មានឡានពួកគេបានបើកចូលទៅក្នុងឃ្លាំងចាស់ធំមួយដែលឃ្លាំងនេះពីមុនមកគឺជាកន្លែងអជីវកម្មរបស់ប៉ាជុងគុកដោយហេតុទីនេះវាចាប់ផ្ដើមក្ស័យធន់បន្តិចម្ដងៗរហូតទើបម្ចាស់ដីគ្រប់គ្នានាំគ្នាទុកឃ្លាំង ទុកផ្ទះចោលពេញទឹកពេញដីនៅទីនេះ...

កូនចៅជុងគុកអូស Eunwoo ទៅរកកៅអីសឹមចងគេមុននិងនាយជាមួយជីមីនចុះមកតាមក្រោយ !!

« ជះទឹកឲ្យវាងើបឡើងមក » ជីមីនបានត្រឹមតែឈរស្ដាប់ជុងគុកបញ្ជាកូនចៅ គេស្គាល់ Eunwoo គេដឹង Eunwoo ជាសង្សារ.របស់គេប៉ុន្តែគេគ្មានអារម្មណ៍អ្វីសោះក្រៅពីស្ដាប់តែសម្ដីជុងគុកម្នាក់

« .... » Eunwoo ងើបឡើងតិចៗព្រោះតែទឹកបានជះចំកណ្ដាលមុខខ្លួនចំៗ ទាំងមុខរបស់គេពេលនេះសុទ្ធតែស្នាមបន្សល់មកពីពួកគេវាយ

You hurt me again...Where stories live. Discover now