Chapter 3

354 45 13
                                    

« មកនេះៗ » បន្ទាប់ពីឃើញជុងគុកចុះមកខាងក្រោមវិញក្រោយសង្ងំនៅជាមួយក្មេងនោះតាំងពីថ្ងៃរហូតទល់ល្ងាចស្មើនេះទីបំផុតគាត់ក៏បានទាញដៃកូនមកឈរនិយាយគ្នា

« តាមម៉ាក់ចាំបានក្មេងនោះជាកូនរបស់ Seongmin ត្រូវទេ? » មុនដំបូងគាត់មិនបានចាប់អារម្មណ៍នោះទេ ប៉ុន្តែយូរៗក៏នឹកឃើញថាក្មេងនេះធ្លាប់ជួបគាត់កាលពីជុងគុកចូលតុលាការ តែដឹងថាក្មេងនេះចរិកមិនសូវអីនោះទេបែរជាអីឡូវមកធ្វើបែបអញ្ចឹងគាត់ក៏រៀងគាំងណាស់ដែរ

« ត្រូវហើយម៉ាក់ »

ផាច់!

« អាកូនឆ្កួតហេតុអីឯងយកគេមកទីនេះ? ក្រែងដោយសារតែគេនិងហើយទើបឯងជាប់គុក 9 ខែមិនចាំទេហេស៎? » គាត់លើកដៃវាយស្មាកូនប្រុសទាំងហួសចិត្ត មិនដឹងថាកូនខ្លួនគិតអីបានជាសុខៗយកគេមកចម្អៀតផ្ទះ

« ប៉ារបស់គេចាញ់ភ្នាល់ជាមួយខ្ញុំ ហើយគេសម្រេចចិត្តចង់ដោះដូរជាមួយសណ្ធាគារ.របស់គេដោយខ្លួនឯងទេតើ »

« សួរទៅមើលថាខ្ញុំទៅអូសទាញគេពីពេលណា? គេរល់ចូលមកដោយខ្លួនឯងទេ » ពីដំបូងដឹងហើយមែនទេថានាយមិនបានទៅទៀមទារយកគេមកទេ...គេខ្លួនឯងសុខៗដើរមកហែកក្រដាសព្រមព្រៀងរួចស្រដីថាយកខ្លួនដោះដូរជំនួស ប៉ុន្តែបែរជាខឹងសម្បារជាមួយគេជួបគេពេលណាក៏បិសាចចូលខ្លួនខឹងក្ដៅក្រហាយតែឯងៗ

« ឯងមិនដឹងថាក្មេងឆ្កួតនេះវាបាត់ការចងចាំទេឬ? គេចាកចេញពីជីវិតឯង គេលែងស្គាល់ឯងជាអ្នកណាហើយហេតុអីនៅតែបំពុលទុក្ខទៀត? ក្រែងកាលពីពួកឯងនៅរៀន ចង់ឲ្យគេចាកចេញពីជីវិតឯងខ្លាំងណាស់មិនអញ្ចឹងឬ? » គាត់ដាក់មួយខ្សែរទៅឲ្យជុងគុកស្វាងក្នុងខួរក្បាលខ្លះ ពីដំបូងកូនខ្លួននេះហើយចង់ឲ្យជីមីនចេញពីជីវិត ទាល់តែពេលគេភ្លេចខ្លួនឯងជាអ្នកណាហើយបែរជាយកមកនៅផ្ទះឲ្យបំពុលពេញនិង

« ចុះខ្ញុំប្រាប់ម៉ាក់ហើយ ថាគេរុលចូលមកខ្លួនឯងនោះទេ »

« បើឯងបដិសេធតែបន្តិចក៏គេមិនមកតាមឯងដែរ »

« ..... »

« បាន! ម៉ាក់យល់ស្របតាមកូនចុះព្រោះជ្រុលជាបែបនេះហើយ ប៉ុន្តែសក់អ្នកណាក្បាលអ្នកនិង » គាត់ចង់មានន័យថា ថ្វីបើមានវត្តមានរបស់គេនៅទីនេះក៏ដោយប៉ុន្តែអ្វីៗគ្រប់យ៉ាងគាត់និងមិនខ្វល់ដាច់ខាត អាហារបើគ្មានញាំគាត់មិនខ្វល់ដូចគ្នា

You hurt me again...Where stories live. Discover now