Chapter 15

287 43 5
                                    

ទីក្រុង London ប្រទេស England~

ចំណាយពេល 13 ម៉ោង 30 នាទី ទីផុតជើងហោះហើរ.ប្រទេសកូរ៉េក៏បានចុះថតយ៉ាងសុវត្តិភាពក្នុងនោះរួមមានជុងគុកនិងជីមីនផងដែរ ពួកគេទាំងពីរបានអូសវ៉ាលីចេញមកក្រៅដើម្បីរង់ចាំឡានមកយកទៅផ្ទះបន្ទាប់ពីឆែកអីវ៉ាន់គ្រប់សព្វអស់

« ហើយឯងមកតាមធ្វើអី? មិនទៅផ្ទះទេហេស៎? » ឃើញជីមីននៅឈរក្បែរខ្លួន នាយប្រញាប់ចោទសួរទាំងចងចញ្ចើមភ្លាមៗថានៅក្នុងយន្តហោះវាគ្មានកន្លែងឲ្យចេញទេសុខចិត្តទ្រាំនៅឃើញមុខអីឡូវចុះមកដល់ដីហើយតើ ចង់នៅដល់ណាទៀត?

« ខ្ញុំសុំទៅជាមួយលោកផងបានទេ? »

« ថ-ថ-ថាយ៉ាងមិច? »

« ខ្ញុំសុំទៅជាមួយលោកដែរ...លោកយាយរបស់ខ្ញុំគាត់និងមិនមកយកខ្ញុំទេ »

« ហេតុអី? »

« លោកយាយស្អប់ខ្ញុំ!! »

« ហ្ហើយយ..អំពុលទុក្ខមែនហើយ » ភ្នែកសម្លក់កាយល្អិតហើយក៏បញ្ចេញសម្លេងធុញទ្រាន់មកក្រៅ មិនធុញគឺចម្លែកក្មេងនេះតាមរំខានប្រសាទខ្លួនដូចកាលពីនៅរៀនអញ្ចឹង គេចង់បានជីមីនដែលបាត់ការចងចាំមកវិញ ជីមីនដែលស្អប់គេមិនរំខានគេដូចពេលនេះទេ

« YAA JUNGKOOK~AHH » ឡានខ្មៅក្រឹបបើកមកចតចំពីមុខមុននិងបើកកញ្ចក់ស្រែកហៅឈ្មោះនាយហើយគេនោះគឺជា Mingyu ដែលត្រូវជាមិត្តភក្តិស្លាប់រស់កាលពីជុងគុកមកនៅ England បានប៉ុន្មានឆ្នាំ

« គ-គេជាអ្នកណា? » ជីមីនងើយសួរអ្នកម្ខាងទៀត ព្រោះឃើញមើលទៅដូចជារួសរាយដាក់ជុងគុកដល់ហើយ

« មិត្តភក្តិរបស់យើង »

« ហើយនេះឯងប្រុងទៅជាមួយយើងមែនហេស៎? »

« ហឹម »

« ប្រយ័ត្នតែឯងកុហក លោកយាយរបស់ឯងប្ដឹងប៉ូលីសពេញដឹកពេញដីអីឡូវហើយ »

« ខ្ញុំប្រាប់ហើយថាគាត់និងមិនរកខ្ញុំទេ »

« អញ្ចឹងឡើងទៅ » បញ្ចប់សម្ដីពួកគេទាំងពីយកវ៉ាលីទៅដាក់គូទឡានរបស់ mingyu មុននិងជុងគុកឡើងអង្គុយខាងមុខឯជីមីនអង្គុយខាងក្រោយ...

You hurt me again...Where stories live. Discover now