Chapter 18

280 46 7
                                    

ម៉ោង 3 កន្លះយប់បើនិយាយទៅស្មើនេះគឺគ្រប់គ្នាកំពុងគេងលក់ស្កប់ស្កល់អស់ទៅហើយ ណាស់តែជុងគុកនៅគេងមិនលក់ ប្រឹងបិទភ្នែកយ៉ាងណាក៏មិនលក់ទើបសម្រេចចិត្តថាងើបដើម្បីទៅបន្ទប់របស់ជីមីនព្រោះគ្មាននរណាអាចមកកំដរគេបាននោះទេក្រៅពីជីមីន

តុក~តុក

ដៃគោះទ្វារជីមីនតុកៗ ក្នុងចិត្តបន់ស្រន់ឲ្យគេបើកទ្វារតែមើលទៅដូចជាមិនបានផលសោះហើយ

តុក~តុក

« ហឹមមជុងគុក? » ដៃលើកញីភ្នែកទាំងមុីងមាំងដើរមកបើកទ្វារក៏ឃើញជុងគុកនៅឈរពីមុខខ្លួន

« លោកមានការអ្វីមែនទេ? »

« គឺ....យើងច្រឡំបន្ទប់ » ព្រោះតែគ្មានភាពក្លាហានប្រាប់ថាខ្លួនអស្សុកទើប.បន្លប់ប្រាប់ថាច្រឡំ

« អញ្ចឹងខ្ញុំចូលគេងវិញហើយ » មិននិយាយតែមាត់ដៃក៏បិទទ្វារបាត់ព្រោះតែគេងងុយមែន ថ្ងៃនេះដើរលេងពេញមួយថ្ងៃអស់កម្លាំងកំពុងតែគេងស្រួលបែបនេះមិនចង់ងើបឡើយ

« YA ផាកជីមីន » គ្រាន់តែឃើញទ្វារបិទភ្លាមជុងគុកស្ទុះទៅបើកវិញខ្លួនឯងស្រែកហៅជីមីនទាំងដែរគេដើរមិនទាន់ទាំងដល់គ្រែផង

« គឺ... »

« .... »

« យើងអស្សុក »

« ឲ្យខ្ញុំធ្វើយ៉ាងមិច? » មិនចាំយូរជុងគុកដឹកដៃគេចុះទៅខាងក្រោមក្នុងផ្ទះបាយដែលងងឹតស្លុបឯជីមីននៅមុីងមាំងមិនទាន់អស់ស្វាងងងុយនៅឡើយ

« អង្គុយទីនេះហើយ យើងធ្វើមីឲ្យញាំ » នាយទាញកៅអីដាក់ឲ្យជីមីនអង្គុយដោយប្រាប់គេថាខ្លួននិងទៅចម្អិនមី.មកញាំ

« តែជុងគុកខ្ញុំមិនឃ្លាន- »

« កុំតវ៉ាច្រើនពេកប្រយ័ត្នយើងបញ្ជូនឯងទៅផ្ទះលោកយាយរបស់ឯងវិញ » អាចថាអីឡូវនេះបើជីមីនជំទាស់មិនតម្រូវចិត្តខ្លួនពាក្យនេះហើយគឺជាពាក្យគម្រាមដើម្បីឲ្យជីមីនគេខ្លាច

« .... » ឯជីមីនគេស្ងាត់មិនហ៊ានតវ៉ាជាមួយនាយទៀតមែនថ្វីបើមិនឃ្លានក្ដីប៉ុន្តែយ៉ាងណាត្រូវតែអង្គុយតាមសម្ដី

You hurt me again...Where stories live. Discover now