អក្ខរាវិរុទ្ធខ្លះអាចនឹងខុសចឹងសុំអធ្យាស្រ័យផងព្រោះមិនបានអានឬកែឡើងវិញ។
អានហើយជួយ vote ផង បើមិនចឹងទេមីនងរហើយ!! ហើយឈប់សរសេររឿងអោយយកម៉ង🙃______________________________________
+យប់ឡើងនៅក្នុងក្លិប
នាយកម្លោះជេមកំពុងតែត្រៀមសម្លៀកបំពាក់ដើម្បីឡើងសម្ដែងរបាំចិនម្ដងទៀត នាយបានយក
កបាំងមុខយកមកពាក់មុនឡើងសម្ដែង« ពេលនេះគឺដល់ម៉ោងយើងចាប់ផ្ដើមការសម្ដែងហើយ សូមបងប្អូនទស្សនាដោយក្ដីរីករាយ!!...ភាវ...ភាវ » ពិធីករបានបញ្ចប់សម្ដី នាយកម្លោះចាប់ផ្ដើមឡើងរាំតាមចង្វាក់ភ្លេងនាយពត់ដៃពត់ជើងថយក្រោយ លើកដៃជារង្វង់ទៅតាមចង្វាក់ភ្លេងដែលកំពុងតែលេង លេងបានបន្តិចនាយក្រឡេកមើលឃើញហ្វតកំពុងតែអង្គុយជិតនាយកម្លោះប៉នត្រូវជាមិត្តនាយយ៉ាងចិត្តស្និត។
វាធ្វើអោយនាយឆ្ងល់នឹងមានអារម្មណ៍ដូចត្រូវបាននរណាម្នាក់យកកាំបិតមកចាក់ត្រង់បេះដូងដែលស្ថិតនៅទ្រូងខាងឆ្វេង។
នាយកម្លោះសម្លឹងមើលហ្វតធ្វើអោយក្រសែរភ្នែករបស់ពួកគេទាំងពីរបានប៉ះគ្នា។
នាយកម្លោះជេមភ្លាត់ស្នៀតបន្តិច ស្ទើតែធ្វើអោយការសម្ដែងមិនបញ្ចប់ដោយភាពល្អឥតខ្ចោះ ប៉ុន្តែនាយកែសម្រួលស្ថានការណ៍មកវិញ នាយចាប់ផ្ដើមរាំតាមចង្វាក់ភ្លេងម្ដងទៀត។
ការសម្ដែងក៏ត្រូវបានបញ្ចប់ដោយភាពល្អឥតខ្ចោះ។នាយទទួលបានការទះដៃអប់អរសារទរពីអ្នកទស្សនានឹងអ្នកគាំទ្ររបស់នាយ បន្ទាប់ពីការសម្ដែងនាយដើរចុះទៅក្រោមឆាក នាយត្រូវបានមិត្តរបស់ខ្លួនដែលត្រូវជានាយកម្លោះភូវិនស្ទាក់សួរ
« អៃជេម!! មានឃើញអៃប៉នដែរទេ? »នាយកម្លោះសួរទៅកាន់មិត្តរបស់ខ្លួនប៉ុន្តែក៏ទទួលបានចម្លើយមកយ៉ាងឈ្លើយពីនាយ
« ប្រហែលវាកំពុងតែរកចំណីសុីនៅខាងមុខឆាកទេដឹង!! មើលទៅដូចស្និតស្នាលគ្នាទៀត »នាយនិយាយទាំងទម្លាក់ទឹកមុខចុះហើយក៏បានបញ្ចេញទឹកមុខកំណាចដូចជាខឹងនឹងនរណាម្នាក់មកអញ្ចឹងមើលទៅគួរអោយខ្លាច
YOU ARE READING
~ស្រោមមុខខ្មៅ Black Face Mask 🎭[ End ]SS1
Romanceស្អប់ប្រែស្រឡាញ់? ចុងក្រោយយកខ្ញុំត្រឹមមនុស្សកំដរលើគ្រែ? ស្នេហាបែបនេះកើតឡើងបានយ៉ាងមិចបើមនុស្សពីរនាក់គ្មានចិត្តដូចគ្នាផង? ម្នាក់ស្រឡាញ់ប៉ុន្តែបញ្ចេញអាការៈដូចស្អប់ហើយតែងធ្វើបាបម្នាក់ទៀត ចំណែកម្នាក់ទៀតស្អប់ព្យាយាមរត់គេចមានៈចង់ចាកចេញ ប៉ុន្តែស្នេហាមួយនេះត...