អក្ខរាវិរុទ្ធខ្លះអាចនឹងខុសចឹងសុំអធ្យាស្រ័យផងព្រោះមិនបានអានឬកែឡើងវិញ។
អានហើយជួយ vote ផង បើមិនចឹងទេមីនងរហើយ!! ហើយឈប់សរសេររឿងអោយយកម៉ង🙃______________________________________
+ខុនដូ
នាយដោះស្រោមមុខចេញរួចយកស្រាបួនប្រាំដបនោះយកមកផឹកយកៗលាយលំជាមួយនឹងភាពឈឺចាប់។
ផឹកអស់ពីរដបនាយចាប់ផ្ដើមស្រវឹងស្រឿងៗកែវភ្នែកសម្លឹងមើលទៅកញ្ចក់ក្បែរនោះ ផ្ដោតទៅលើស្នាមមួយដែលនៅក្បែរកែវភ្នែករបស់នាយ
« ហ្ហឹក...មនុស្សដែលអាក្រក់គឺបែបនេះមែនទេ? ស្នាមចង្រៃ ស្នាមបំផ្លាញ់ជីវិតយើង ស្នាមដែលធ្វើអោយយើងរងទុកគ្រប់យ៉ាង យើងនឹងសម្លាប់នាង! យើងនឹងយកអ្វីគ្រប់យ៉ាងត្រឡប់មកវិញ..ហ្ហឹក »
នាយកម្លោះជេមមីណាយ៍និយាយទាំងស្រវឹងស្រឿងក្នុងចិត្តចងគំនុំជាមួយមនុស្សស្រីម្នាក់ដែលបំផ្លាញ់ជីវិតរបស់នាយរួមទាំងបុរសម្នាក់ដែលឆក់យកបេះដូងរបស់នាយត្រឹមមួយយប់។
ផ្រួស...ក្ដុក..
នាយក្រវែងរបស់របរនៅលើតុចោលទាំងអស់ ដៃកាន់ដបអកស្រាផឹកបន្តទៀត។ បេះដូងត្រូវបានគេយកទៅលេងសើចជាច្រើនលើកច្រើនសារ។
នាយធ្លាប់គិតថាការដេកជាមួយមនុស្សម្នាក់វាអាចធ្វើអោយយើងមានស្នេហាមួយដែលមានការទទួលខុសលើគ្នាទៅវិញទៅមក ប៉ុន្តែមិនមែនទេ មនុស្សទាំងនោះតែងតែបោះបង់នាយបន្ទាប់ពីដេកជាមួយនាយរួច វាបណ្ដាលអោយនាយខឹងស្អប់នឹងឈានដល់ការសម្លាប់មនុស្សទាំងនោះទើបនាយមានឈ្មោះជាឃាតករស្រោមមុខ។
នាយមិនចង់ធ្វើនោះទេប៉ុន្តែនាយមិនអាចហាមឃាត់ខ្លួនឯងបាន។ នាយត្រូវការណាស់ ត្រូវការក្ដីស្រឡាញ់ត្រូវការភាពកក់ក្ដៅ ប៉ុន្តែនាយតែងតែទទួលបាននូវអ្វីដែលផ្ទុយពីនាយត្រូវការ នោះគឺការបោកប្រាស់ការលេងសើច។
ក្រសែរភ្នែកកំណាចនឹងកែវភ្នែកពណ៍ក្រហមដែលវាដូចជាឈាមសម្លឹងមើលទៅខ្លួនឯងក្នុងកញ្ចក់ដោយការហត់ខនឿយដែលខ្លួនត្រូវទទួលរងដោយការបោកប្រាស់យកខ្លួនប្រាណនឹងបេះដូងទៅលេងសើចពីអ្នកដទៃ។
YOU ARE READING
~ស្រោមមុខខ្មៅ Black Face Mask 🎭[ End ]SS1
Romanceស្អប់ប្រែស្រឡាញ់? ចុងក្រោយយកខ្ញុំត្រឹមមនុស្សកំដរលើគ្រែ? ស្នេហាបែបនេះកើតឡើងបានយ៉ាងមិចបើមនុស្សពីរនាក់គ្មានចិត្តដូចគ្នាផង? ម្នាក់ស្រឡាញ់ប៉ុន្តែបញ្ចេញអាការៈដូចស្អប់ហើយតែងធ្វើបាបម្នាក់ទៀត ចំណែកម្នាក់ទៀតស្អប់ព្យាយាមរត់គេចមានៈចង់ចាកចេញ ប៉ុន្តែស្នេហាមួយនេះត...