+Evening
« ហិហិ...ហ្ហឹក...ហេតុអីលោកចាំបាច់ឃុំខ្ញុំនៅទីនេះ??ខ្ញុំទៅធ្វើអីលោក??....ហ្ហឹក...ហ្ហឹកគ្រាន់តែរឿងបែបនឹងលោកចាំបាច់ដល់ថ្នាក់ឃុំ? »
ល្ងាចមិនទាន់បង្ហាញឃើញបុរសម្នាក់អង្គុយអោនក្បាលខ្ទប់មុខទៅនឹងជង្គង់យំសរស្រាក់នៅក្នុងបន្ទប់។ បន្ទាប់ពីម៉ែដោះយកអាហារអោយមកម់ែដោះក៏នាំនាយចេញពីក្នុងបន្ទប់ទឹករៀបចំអាហារនឹងសម្លៀកបំពាក់អោយយ៉ាងមានរបៀបរៀបរយប៉ុន្តែនាយបែរជាអង្គុយយំព្រោះនាយមិមចង់ទៅទីនេះទៀតទេ។ ការរស់នៅកន្លែងមួយដែលត្រូវបានគេបង្ខំវាពិតជារឿងមួយដែលនាយស្អប់ខ្លាំងណាស់
« លោកគួរអោយស្អប់!! ខ្ញុំស្អប់លោក គឺស្អប់.....ស្អប់...ហ្ហឹក...»
បន្តិចក្រោយមកទ្វាបន្ទប់ត្រូវបាននរណាម្នាក់បើកឡើង។ នាយកម្លោះចូលមកក្នុងបន្ទប់ចំពេលហ្វតនិយាយពាក្យស្អប់ដាកើនាយ នាយនិយាយទាំងទឹកមុខស្រពោនក្ដីស្រឡាញ់ដែលកើតឡើងភ្លាមៗបន្ទាប់ពីយប់នោះរួចនាយមិនអាចស្មានដឹងខ្លួនឯងនោះទេថានាយអាចនឹងលង់ស្រឡាញ់ហ្វតបានលឿនៗយ៉ាងនេះ
« ទោះហ្វតស្អប់ខ្ញុំ តែខ្ញុំគ្មានស្អប់ហ្វតនោះទេ វាមានតែពាក្យថាស្រឡាញ់ រឿងយប់មិញហ្វតចង់បានមិនអញ្ចឹង?? ហើយខ្ញុំក៏បានបំពេញវាអោយហ្វតហើយតើ »
« ខ្ញុំ.....គឺ.... »
« ខ្ញុំមិនអោយហ្វតទៅទីណានោះទេ!! ហ្វតត្រូវតែនៅទីនេះជាមួយខ្ញុំ នៅជារៀងរហូត »
« ទេ!! »ហ្វតតបទៅវិញប្រកែកមិនដាច់ពីមាត់ ធ្វើអោយអ្នកម្ខាងទៀតអោនមុខចុះហើយក៏ងើបមកវិញជាមួយនឹងស្នាមញញឹមយ៉ាងរោគចិត្តជាមួយនឹងក្រសែភ្នែករបស់នាយដែលធ្វើអោយហ្វតពិបាកស្មានពីអារម្មណ៍របស់នាយពេលនេះណាស់។ នាយកម្លោះក៏នឹកឃើញរឿងរបស់ហ្វតនឹងមិត្តរបស់នាយកាលពីយប់នោះរួចនាយក៏និយយឡើងមកជាមួយស្នាមញញឹមរោគចិត្ត
« ហ្ហឹស....ហ្វតចង់ទៅរកវាមែនទេ?? »
« រកអ្នកណា......លោកចង់និយាយពីអ្វីទៅជេមមីណាយ៍....អ៎ាយ....លែង »
« បើឯងទៅរកវាឯងនឹងស្លាប់ »
« ហ្ហឹស.....បើខ្លាំងក៏សម្លាប់មក... »នាយកម្លោះជេមមីណាយ៍បានទាញកូនកាំបិតមកដាក់នៅនឹងកញ្ចឹងកររបស់ហ្វត ធ្វើអោយហ្វតភ្ញាក់តែនាយមិនខ្លាចនោះទេ នាយនៅតែមិនយល់ពីអ្វីដែលនាយកម្លោះនិយាយដូចនេះហើយនាយក៏កាន់តែផ្គើនដោយនិយាយបញ្ជួសអោយនាយចាក់ខ្លួនហើយក៏ទាញកាំបិតនោះមកជិតកញ្ចឹងកររបស់ខ្លួនទៀតផង
YOU ARE READING
~ស្រោមមុខខ្មៅ Black Face Mask 🎭[ End ]SS1
Romanceស្អប់ប្រែស្រឡាញ់? ចុងក្រោយយកខ្ញុំត្រឹមមនុស្សកំដរលើគ្រែ? ស្នេហាបែបនេះកើតឡើងបានយ៉ាងមិចបើមនុស្សពីរនាក់គ្មានចិត្តដូចគ្នាផង? ម្នាក់ស្រឡាញ់ប៉ុន្តែបញ្ចេញអាការៈដូចស្អប់ហើយតែងធ្វើបាបម្នាក់ទៀត ចំណែកម្នាក់ទៀតស្អប់ព្យាយាមរត់គេចមានៈចង់ចាកចេញ ប៉ុន្តែស្នេហាមួយនេះត...