End

1.2K 110 14
                                    

ពេលវេលាកន្លងផុតទៅរហូតដល់អធ្រាត្រ គ្រួសារណាតាវ៉ាត់ចុះមកជួបជុំគ្នាដើម្បីពិសារអាហារ។ ហ្វតដើរចុះមកពីបន្ទប់ដោយទឹកមុខស្រងូស្រងាត់ចិត្តមឹកឃើញរឿងល្អៗដែលធ្លាប់ធ្វើជាមួយនាយកម្លោះជេមមីណាយ៍រយះពេល3ឆ្នាំដែលជាប្ដីប្រពន្ធប៉ុន្តែពេលនេះត្រូវបែកបាក់គ្នា។

នាយកម្លោះប៉នឃើញប្អូនប្រុសមានទឹកមុខស្រងូ
ស្រងាត់បែបនេះនាយហើបមាត់និយាយឡើងបង្វែរបរិយាកាស

« កាត់ចិត្តទៅណាហ្វត យ៉ាងណាពួកឯងក៏បានបញ្ចប់មិនអញ្ចឹង? »
« កាត់ចិត្តអញ្ចឹងហ៎េស? បងគិតថាវាងាយស្រួលសម្រាប់ខ្ញុំណាស់ទៅហី? រយះពេល3ឆ្នាំខ្ញុំបើកចិត្តស្រឡាញ់គេហើយគេក៏ធ្វើបាបចិត្តិរបស់ខ្ញុំវិញ គេធ្វើអោយខ្ញុំស្អប់រួចក៏ធ្វើអោយខ្ញុំស្រឡាញ់រួចក៏ធ្វើអោយខ្ញុំស្អប់វិញ បងអោយខ្ញុំកាត់ចិត្តពីគេបងគិតថាខ្ញុំជាមនុស្សបេះដូងដែកដែលមិនចេះឈឺនឹងហ៎េស? ហ្ហឹក...សប្បាយលេងណាស់មែនទេ!! »

ពេលឮសម្ដីរបស់បងប្រុសបែបនេះហ្វតក៏ច្រឡោតដាក់បងប្រុសរបស់ខ្លួន ឯក្នុងចិត្តក៏ឈឺបូកផ្សំជាមួយរឿងរ៉ាវគ្រប់យ៉ាងដែលធ្លាប់ធ្វើជាមួយគ្នាកន្លងមកវាមានទាំងអារម្មណ៍ស្អប់នឹងស្រឡាញ់ដែលពិបាកនឹងបំភ្លេច។

« ហ្វតសម្រួលអារម្មណ៍សិនទៅណាកូន »

លោកណាតាវ៉ាត់ឃើញមូនប្រុសខឹងនឹងច្រឡោតបែបនេះលោកក៏សម្រួលកូនប្រុសមិនអោយឈ្លោះគ្នា។ លោកដឹងថាហ្វតស្រឡាញ់នាយកម្លោះខ្លាំងហើយក៏ដឹងថានាយកម្លោះក៏សហរឡាញ់ហ្វតខ្លាំងដូចគ្នា ប៉ុន្តែលោកមិនយល់ពីមូលហេតុ ហេតុអ្វីបានឃានាយកម្លោះព្រមលែងលះជាមួយហ្វត លោកចង់សួរនឹងចង់ដឹងពីមូលហេតុនេះណាស់ប៉ុន្តែនាយកម្លោះមិនព្រមប្រាប់លោកចំណែកនាយកម្លោះប៉នត្រូវជាមិត្តក៏នាយមិនព្រមប្រាប់ទៀត។

« ស្អែកខ្ញុំឡើងទៅអាឡឺម៉ង »

ហ្វតងើបខ្លួនចេញពីកៅអីរួចដើរឡើងទៅខាងបាត់ដើម្បីរៀបចំសម្លៀកបំពាក់ទៅរស់នៅប្រទេស
អាឡឺម៉ង់។ ពេលមកដល់បន្ទប់ហ្វតចាប់ផ្ដើមរៀបចំសម្លៀកបំពាក់នឹងចូលទៅងូតទឹករួចនាយក៏ចូលគេងដើម្បីយកកម្លាំងធ្វើដំណើរថ្ងៃស្អែក។

~ស្រោមមុខខ្មៅ Black Face Mask 🎭[ End ]SS1Where stories live. Discover now