មិនសុខចិត្ត Ep20

724 90 7
                                    

ពេលវេលាព្រឹកឡើងចូលមកដល់ ពេលនេះនាយ
កម្លោះជេមមីណាយ៍មកភូមិគ្រឹះណាតាវ៉ាត់ដើម្បីពិភាក្សារឿងការងារជាមួយលោកណាតាវ៉ាត់។ បន្ទាប់ពីយប់មិញកន្លងផុតទៅហ្វតក្លាយជាអ្នកស្នងដំណែងបន្តពីលោកណាតាវ៉ាត់ដោយបញ្ចប់ពិធីជប់លាងនាយកម្លោះអោយកូនចៅរបស់នាយទិញភាគហ៊ុនធំរបស់គ្រួសារណាតាវ៉ាត់ចោលទាំងអស់ដោយមិនអោយហ្វតដឹងដំណឹងមុនសូម្បីបន្តិច។

« អញ្ចឹងពេលនេះលោកនរ៉ាវិតមានភាគហ៊ុន 80% នៃក្រុមហ៊ុន NTW-CO-LTD »
« បាទ ប៉ុន្តែខ្ញុំសុំអោយកូនប្រុសរបស់លោកមកធ្វើជាអគ្គនាយករងក្នុងក្រុមហ៊ុន »
« ស្រេចលោកទៅចុះ »
« មិនព្រម! »

សម្លេងស្រួយនិយាយដាច់អហង្ការនិយាយតវ៉ានឹងលោកជាឪពុកមិនព្រមទៅធ្វើការជាមួយនាយកម្លោះរូបស្រស់សុភាពខាងក្រៅក្រោយខ្នងរលួយបែបនេះទេ។ នាយកម្លោះងាកមុខមកមើលបុរសមាឌតូចកំពុងចុះពីកាំជណ្ដើរដោយកម្លាំងជើងទន្ទឹមជើងខ្លាំងៗដោយការមិនពេញចិត្ត។

« ប៉ាលក់ភាគហ៊ុនអោយលោកជេមមីណាយ៍ចំនួន 80% រួចហើយណាហ្វត បើហ្វតមិនធ្វើការជាមួយលោកជេមមីណាយ៍ទេ ហ្វតចង់ធ្វើអ្វី? ពេលនេះហ្វតឡើងស្នងដំណែងពីប៉ារួចហើយ ដូច្នហ្វតត្រូវតែធ្វើ »
« ប៉ាប៉ុន្តែនាយ.... »
« អញ្ចឹងហ្វតឡើងទៅរៀបចំខ្លួនទៅ ម៉ោង8ត្រូវទៅដល់ក្រុមហ៊ុន »

នាយកម្លោះជេមមីណាយ៍និយាយកាត់ដោយមិនចង់អោយហ្វតតវ៉ាច្រើន នាយខ្លាចលោកណាតាវ៉ាត់នឹងត្រូវដូរចិត្តសម្រេចអោយនាយកម្លោះប៉នទៅធ្វើការងារនេះជំនួសវិញនឹងអោយហ្វតជាអ្នកមើលការខុសត្រូវការងារផ្សេង។

បញ្ចប់ប្រយោគនាយដើរចាកចេញពីភូមិគ្រឹះណាតាវ៉ាត់អោយមានកូនចៅយកឡានមកទទួល។ ឡានបីគ្រឿងម៉ាកល្បីៗលំដាប់ពិភពលោកបើកចេញដោយឡានសងខាងជាឡានរបស់កូនចៅនាយកម្លោះ ជិះអមដើម្បីការពារឯឡានកណ្ដាលជាឡាននាយកម្លោះដោយមាននាយកម្លោះជូឡុងជាអ្នកបើកដោយផ្ទាល់ដៃ។ ឡានទាំងបីគ្រឿងបើកមកដល់មុខក្រុមហ៊ុន NTW-CO-LTD ជាក្រុមហ៊ុនទឹកអប់ម៉ាកល្បីផ្ដាច់មុខប្រចាំប្រទេស។ នាយកម្លោះចុះពីលើឡានជាន់លើកម្រាលព្រំក្រហមសម្ដៅឡើងទៅជាន់ខាងលើជា office  របស់នាយ។

~ស្រោមមុខខ្មៅ Black Face Mask 🎭[ End ]SS1Where stories live. Discover now