+Morning
ពន្លឺព្រះអាទិត្យបានចាំងចូលក្នុងបន្ទប់បង្ហាញអោយឃើញមនុស្សពីរនាក់កំពុងតែគេងនៅលើពូកដោយសភាពននោលគោកគ្មានសម្លៀកបំពាក់ បុរសមាឌមាំលូកដៃចូលទៅអោបបុរសរាងតូចនៅម្ខាងដែលកំពុងតែគេងលង់លក់មិនទាន់ភ្ញាក់ ពេលនោះនាយ
កម្លោះយកច្រមុះរបស់ខ្លួនទៅដាក់នៅក្បែរកញ្ចឹង.ករបស់ហ្វតនឹងស្រូបយកក្លិនខ្លួនដ៏ក្រអូបរបស់ហ្វតដែលបង្កជាការរំខានដល់ហ្វត« ក្លិនខ្លួននៅតែក្រអូបដដែល »
« ហ្ហឹស...រំខាន.... »
« នេះហ៊ានថាយើងរំខានផងឬ?? »ពេលដែលឮសំឡេងរបស់នាយកម្លោះ ធ្វើអោយនាយហ្វតភ្ញាក់ព្រឺត នាយក៏បានចាប់ផ្ដើមខិតខ្លួនចេញពីនាយកម្លោះបន្តិច
« ស្អប់យើងដល់ថ្នាក់នឹង? ក្រែងដំបូងនិយាយថាពេញចិត្តហី មិចក៏ឥឡូវខ្ពើមដល់ថ្នាក់នឹង?? ឬក៏យើងផ្គាប់ចិត្តឯងអោយដូចវាមិនបាន? »
« អ្នកណា? »នាយកម្លោះយកដៃរបស់ខ្លួនទៅច្របាច់មាត់របស់
ហ្វត និយាយឡើងធ្វើអោយហ្វតច្រឡោតដាក់នាយកម្លោះម្ដងទៀត។ នាយគិតចង់រករឿងទាំងព្រឹកឬយ៉ាងមិចបានជាមួយថ្ងៃៗរករឿងនិយាយពីបុរសម្នាកើនោះឥតល្ហែ« ហាច់ដាក់ប្រុសម្នាក់មិនគ្រប់ចង់ហាច់ដាក់អាណាទៀត? »
ផាច់
« ន៎ែ...លែង...លោកដូចជាហួសហេតុពេកហើយ! »
ហ្វតលើកដៃទះនាយកម្លោះមួយ កំភ្លៀងយ៉ាងខ្លាំងធ្វើអោយផ្ទៃមុខរបស់នាយកម្លោះបែរទៅម្ខាង
នាយកម្លោះដោយមិនចង់ធ្វើបាបហ្វតខ្លាំងទើបនាយសម្រេចចិត្តងើបដើរទៅបន្ទប់ទឹក បិទទ្វាមួយទំហឹង បង្កជាសំឡេងលាន់ឮយ៉ាងខ្លាំង
ផាំង
សំឡេងបិទទ្វារបស់នាយកម្លោះធ្វើអោយអ្នកដែលនៅខាងក្រោមឮគ្រប់គ្នា ប៉ុន្តែក៏គ្មានអ្នកខ្វល់
....
បន្ទាប់ពីចេញពីបន្ទប់ទឹករួចនាយកម្លោះ ផ្លាស់សម្លៀកបំពាក់ ដើរតម្រង់មករកហ្វតដែលកំពុងតែនៅលើគ្រែ នាយអោនមុខមកជិតហ្វតបន្តិចម្ដងៗ
ក្រឹប....ក្រឹប
« អូនគ្មានថ្ងៃរត់គេចពីបងទេណា៎...ជុប »
YOU ARE READING
~ស្រោមមុខខ្មៅ Black Face Mask 🎭[ End ]SS1
Romanceស្អប់ប្រែស្រឡាញ់? ចុងក្រោយយកខ្ញុំត្រឹមមនុស្សកំដរលើគ្រែ? ស្នេហាបែបនេះកើតឡើងបានយ៉ាងមិចបើមនុស្សពីរនាក់គ្មានចិត្តដូចគ្នាផង? ម្នាក់ស្រឡាញ់ប៉ុន្តែបញ្ចេញអាការៈដូចស្អប់ហើយតែងធ្វើបាបម្នាក់ទៀត ចំណែកម្នាក់ទៀតស្អប់ព្យាយាមរត់គេចមានៈចង់ចាកចេញ ប៉ុន្តែស្នេហាមួយនេះត...